​​ឈប់​ម៉ូតូ​ចាំ​បងប្អូន​នៅលើ​ចិញ្ចើម​ផ្លូវត្រូវ​ម៉ូតូ​បងប្អូន​បុក​ពេញទំហឹង​ស្លាប់​ទាំងអស់គ្នា​

0

ខេត្តបាត់ដំបង​៖​យ៉ាងហោចណាស់​ក៍មាន​មនុស្ស​៣​នាក់​ជា​សាច់ញាតិ​និង​គ្នា បាន​ស្លាប់បាត់​បងជីវិត​នៅ​កន្លែងកើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ដែល​ត្រូវជា​សាច់ញាតិ​និង​គ្នា ខណៈដែល​ម៉ូតូ​១​គ្រឿង​ទៀត​បាន​រងចាំ​នៅលើ​ចិញ្ចើមផ្លូវ តែ​ដោយ​IMG-20150105-WA0034ស្ថានភាព​ងងឹត​ផង​និង​បើក​ក្នុង​ល្បឿន​លឿន​ផង មើល​ម៉ូតូ​ដែល​ឈប់​មិនឃើញ​ក៍បាន​បុក​ពេញទំហឹង ធ្វើឱ្យ​មនុស្ស​ទាំងអស់​ខ្ទាតរ​ណូ​ក​រណែល​ពេញ​ផ្លូវ ពលរដ្ឋ​មកជួយ​ដែរ​តែ​ជនរងគ្រោះ​ទាំងអស់​បាន​ដាច់ខ្យល់​ស្លាប់​ទាំងអស់គ្នា​ទៅហើយ​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១​និង​៣០​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៥​នេះ​នៅ​ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​ព្រែក​តូច ស្រុក មោងឫស្សី ខេត្តបាត់ដំបង​។​IMG-20150105-WA0032
​សមត្ថកិច្ច​មូល​ដ្ធា​ន​បានឱ្យដឹងថា ជនរងគ្រោះ​ទាំងបី​នាក់​ជា​បងប្អូន​បង្កើត​និង​បងប្អូន​ជីដូនមួយ​និង​គ្នា មាន ទី​១​ឈ្មោះ តូច ណុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​ធំ ម៉ាក HD.msx ព័​ណ​ក្រហម គ្មាន​ស្លាក​លេខ ទី​២​មានឈ្មោះ គោ ចិត្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ម្នាក់ទៀត​មានឈ្មោះ ហេ សាហាវ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នក​បើ​ម៉ូតូ ឌ្រី​ម​សេ​១២៥​ព័​ណ​ខ្មៅ​សេរី​ឆ្នាំ​២០១៤ អ្នក​ទាំងអស់គ្នា​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​IMG-20150105-WA0036
​ប្រភព​បាន​បន្តទៀតថា អ្នក​ទាំងអស់គ្នា​ត្រឡប់​មកពី​មើល គេ​សំដែង​ខន​ស៊ឺ​ត​នៅឯ​ស្រុក​កោះ​ក្រឡ ខាង​ម៉ូតូ​ឌ្រី​ម​មក​មុន​ក៍​ឈប់​ចាំ តែ​ដោយ​យប់​ងងឹត​និង​ម៉ូតូ​ម៉ាក​HD.msx បើក​ក្នុង​ល្បឿន​លឿន​ផង​មើលមិនឃើញ​ក៍បាន​បុក​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​ស្លាប់​ទាំង​៣​នាក់​តែម្តង​។​ដោយសារ​សាច់ញាតិ​និង​គ្នា​សមត្ថកិច្ច​បានប្រគល់​ម៉ូតូ​ទាំងអស់​និង​សព​ឱ្យ​ខាង​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​IMG-20150105-WA0037