ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវកំលាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនបានខណៈកំពុងចែកចាយគ្រឿងញៀនទៅឱ្យមូយ រួចឆែកឆេរឃើញគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន 87.7 ក្រាម។ការចាប់ឃាតខ្លួននេះធ្វើឡើងនៅវេលាម៉ោង៤និង១៥នាទី ល្ងាចថ្ងៃទី៤ខែមករសឆ្នាំ២០១៥នេះនៅចំណុចភូមិក្តុលលើ ឃុំ ក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដើម្បីអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថភាព កំលាំងរបស់សមត្ថកិច្ចធ្វើការចុះល្បាត និងស្រាវជ្រាវជនល្មើស ដែលជួញដូរគ្រឿងញៀននៅចំណុចខាងលើ ក៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ សារិន កក្តដា ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិបន្ទាយរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងវត្តុតាង ថ្នាំញៀនមេតំហ្វេតាមីនចំនួន ៨៧.៧ក្រាម ទូរស័ព្ទ១គ្រឿង។ប្រភពបានបញ្ជាក់ថានេះជាប្រភេទមេថ្នាំញៀន អាចយកទៅផ្សំនិងផលិតជាថ្នាំញៀនបានជាច្រើនទៀត។
បច្ចុប្បន្នមសត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទាំងនេះទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕



































