​សម្លាប់​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ដោះយក​ក្រវិល​មាស​២​ហ៊ុន​លក់ ព្រោះ​ចង់​ប្រើ​ទូរស័ព្ទ​

0


​ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​បាន​ក្លាយជា​អ្នកទោស ព្រោះតែ​ចង់បាន​ទូរស័ព្ទ​ប្រើ ហ៊ាន​សម្លាប់​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ដោះយក​ក្រវិល​មាស​ទម្ងន់​២​ហ៊ុន​ទៅ លក់ ទីបំផុត​បែកការណ៍​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​​ករណីនេះ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​IMG_0527ល្ងាច ថ្ងៃទី​៣ មករា ២០១៥ នៅ​ចំណុច​ភូមិ​ក្រាំងស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​​ក្មេងស្រី​ដៃដល់​ត្រូវគេ​ស្គាល់ឈ្មោះ​ឆេង សេងហុង អាយុ​១៣​ឆ្នាំ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ហៀក គឹម​ឆេង អាយុ​៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយគ្នា​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ក្មេងស្រី​ដៃដល់​បាន​សារភាពថា មុន​ពេលធ្វើ​សកម្មភាព នាង​បាន​បបួល​ក្មេងស្រី​រងគ្រោះ​ទៅ​ដើរលេង ហើយ​នាំទៅ​ម្តុំ​មាត់​រំលិច​ខាងជើង​(​ដៃ​ស្ទឹង​) IMG_0528ពេលទៅដល់​នាង​បាន​ចាប់​ក្មេងស្រី​រងគ្រោះ​ជ្រមុជ​ទឹក​រហូតដល់ ស្លាប់​ទើប​យក​ដុំថ្ម​សង្កត់ពីលើ ហើយ​ដោះយក​ក្រវិល​មាស​ទម្ងន់​២​ហ៊ុន​យកទៅលក់​នៅ​ផ្សារ​វត្ត​អង្គ បាន​លុយ​ចំនួន​៨២.៥០០​រៀល​។​​ក្មេងស្រី​ដៃដល់​បន្តថា លុយ​នេះ​នាង​មាន​គម្រោង​យកទៅ​ទិញ​ទូរស័ព្ទដៃ ព្រោះ​នាង​ចង់បាន​ទូរស័ព្ទ​យកមកប្រើ​។​​IMG_0530បច្ចុប្បន្ន​ក្មេងស្រី​ដៃដល់​ត្រូវ​នគរបាល​ស្រុក​សំរោង​ទង​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ហើយ​នៅ​ព្រឹក​ថ្ងៃទី​៤ មករា នេះ សមត្ថកិច្ច​បាន​នាំ​ក្មេងស្រី​ដៃដល់​ទៅធ្វើ​ត្រាប់​ឡើងវិញ​ពីស​កម្ម ភាព​ដែល​នាង​នាំ​ក្មេងស្រី​រងគ្រោះ​ទៅ​សម្លាប់​នៅ​ចំណុចកើតហេតុ​៕​IMG_0550 (1)