ភ្នំពេញ៖ បទថ្មី ស្នាដៃកូនខ្មែរ ”ទំនួញធម្មជាតិមុនពេលព្រាត់គ្នា ” ដែលនិពន្ធទំនុកច្រៀង និង បទភ្លេងថ្មី និយាយអំពីធម្មជាតិ កំពុងទទួលបានការចាប់អារម្មណ៍ និងសរសើរដល់ម្ចាស់បទ Baby I’m sorry លោក សារុន កល្យាណ ដែលត្រូវជាកូនតារាចម្រៀង វ័រ សារុន ។
លោក សារុន កល្យាណ មុននេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈបទ Baby I’m sorry និងត្រូវបានទស្សនិកជនតាមដានសង្គមសិល្បៈ យកទៅច្រៀងតាម និងបង្ហោះលើបណ្តាញសង្គមយ៉ាងព្រោងព្រាត ។ តែឡូវនេះវិញ វីដេអូឃ្លិប ដែលបង្ហោះចូល YouTube នៅថ្ងៃទី ៤ ខែ មករានេះ ក៏ចាប់អារម្មណ៍ផងដែរ ជាមួយនឹងបទ “ទំនួញធម្មជាតិមុនពេលព្រាត់គ្នា ” ។
យោងតាមអត្ថន័យបទខាងលើនេះ សារុន កល្យាណ ត្រូវបានទស្សនិកជន ជាច្រើន បានសរសើរ ដល់ម្ចាស់បទនេះ ដែលមានគំនិត និពន្ធបទចម្រៀង ដ៏ពិរោះ រណ្តំ ទាក់ទង ទៅនឹងធម្មជាតិ ដែលបរិយាយអំពី ព្រៃឈើ និង សត្វព្រៃ ដែលរងការបំផ្លិចបំផ្លាញ ហើយឲ្យមនុស្សចូលគិត និងថែរក្សា ឡើងវិញ កុំឲ្យវាបាត់បង់ ជាពិសេស សត្វព្រៃ និង ព្រៃឈើ នៅកម្ពុជា តែម្តង ខណៈរឿងបំផ្លាញ់ ធម្មជាតិ ស្ថិតក្រោមការព្រួយបារម្ភពីប្រជាជនទូទាំងប្រទេសនោះ៕
ទន្ទឹមជាមួយនឹងគ្នានេះដែរ សារុន កល្យាណ ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀង និងអ្នកនិពន្ធទី ១ ដែលច្រៀងបទទាក់ទងនឹងធម្មជាតិ តែមិនមែនជារឿងស្នេហាយុវវ័យសម័យថ្មី៕
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ ៖