ប្រជាពលរដ្ឋ​ចំនួន​២០៧​គ្រួសារ​នៅ​ឃុំ​ត្បែង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ ​បាននាំគ្នា​មក​កាប់​ព្រៃ​យក​ដី​សាងសង់​លំនៅដ្ឋាន​ដែលជា​ដីព្រៃ​របស់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​

0

​សៀមរាបៈ នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥ មាន​ប្រជាពលរដ្ឋ​២០៧​គ្រួសារ នៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កំពុង​នាំ​គ្ន​មក​ត្រួសត្រាយ​ដីព្រៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ដើម្បី​យក​ដី​ឧទ្យាន​ជាតិ​មក​សាងសង់​លំនៅដ្ឋាន​របស់ខ្លួន​ក្នុង​មួយ​គ្រួសារ ម្នាក់ៗ​ត្រូវបាន​ក្បាលដី​៥០​ម៉ែត្រ និង​បណ្តោយ​១០០​ម៉ែត្រ​។P1190708
​ពាក់​ព័​ន្ឋ​ទៅនឹង​ការធ្វើសកម្មភាព កាប់បំផ្លាញ​ព្រៃឈើ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន លោក សូរ សុន អភិបាលស្រុក​បន្ទាយស្រី លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង លោក លឹម ផេង នាយក​ឧទ្យាន​ជាតិ​ភ្នំ​គូលែន នឹងមាន​ការចូលរួម​ពី​កម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់​បាន​ចូលរួម​នាំគ្នា​ទប់ស្កាត់ បទល្មើស​របស់​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​ឃុំ​ត្បែង​កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​។​P1190700
​លោក សូរ សុន អភិបាលស្រុក​បន្ទាយស្រី​បាន​ប្រាប់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​កំពុង​នាំគ្នា​តវ៉ា​យក​ដីព្រៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​មក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន និង​ហាមឃាត់​មិនអោយ​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​កាប់​ត្រួសត្រាយ​បំផ្លាញ​ព្រៃឈើ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​បន្ត​ទៀតឡើយ និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​នាំគ្នា​កាប់​ព្រៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ពីព្រោះ​ព្រៃឈើ​ឧទ្យាន​នេះ​ជា​សម្បត្តិ​រដ្ឋ និង​ជាទី​រមនីយ៍ដ្ឋាន​របស់​យើងទាំងអស់គ្នា​។​P1190697
​តែ​ទោះជា​មានការ​សម្របសម្រួល​យ៉ាងណា​នោះ ប្រជាពលរដ្ឋ​ក៏បាន​នាំគ្នា​ស្រែក​តវ៉ា​យ៉ាងខ្លាំងៗ​ថា ពួកយើង​មិន​សុខចិត្ត​ទេ យើង​នាំគ្នា​ធ្វើ​លំនៅដ្ឋាន​សារជាថ្មី​ទៀត ពីព្រោះ​មន្ត្រីរាជការ​បាន​រុះរើ​ខ្ទម​របស់​យើង​អស់​បាត់ ហើយ​ពួកយើង​ទាំងអស់គ្នា​មិន​ព្រមស្តាប់​ហេតុផល​របស់លោក​អភិបាលស្រុក​ទៀតឡើយ ។​P1190703
លោក ទា គឹម​សិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏បាន​មានប្រសាសន៍ ទៅកាន់​ប្រជាពលរដ្ឋ សូម​បងប្អូន​ត្រលប់​ទៅផ្ទះ​វិញ​សិន ហើយ​សូម​ធ្វើឯកសារ​ថ្មី​មួយ​ទាក់ទង​នឹង​ប្រជាពលរដ្ឋ​អត់​មាន​ដីធ្លី ដើម្បី​ដាក់ជូនទៅ​លោក​អភិបាលស្រុក​បន្ទាយស្រី និង​យក​ឯកសារ​ទាំងអស់រ​បស់​ប្រជាព​រដ្ឋ យើង​នឹងដាក់​ជូនទៅ​ថ្នាក់​ខេត្ត​ដើម្បីអោយ​ថ្នាក់​ខេត្ត​ពិនិត្យ និង​សម្រេច​ជូន​បងប្អូន​ទាំងអស់គ្នា​។Image11
​ប្រជាពលរដ្ឋ​និយាយថា​ការធ្វើ​ឯកសារ​ដាក់ជូន​ទៅ​សាលាស្រុក និង​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ច្រើនណាស់ តែ​មិនដែល​ឃើញ​អាជ្ញាធរ​ណាមួយ​ចុះមក​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឡើយ បន្ទាប់មក​កងកម្លាំង​រាជ​អាវុធហត្ថ និង​មន្ត្រី​ប៉ូលីស ក៏បាន​ឃិត​ខ្លួន​ជនសង្ស័យ​មេខ្លោង​ចំនួន​៣​នាក់ ដែល​នាំ​ប្រជាពលរដ្ឋ​បះបោរ ឲ្យ​កាប់​ទន្ទ្រាន​យក​ដី​ឧទ្យាន​ដី​ជាតិ​ភ្នំ​គូលែន បាន​នាំទៅ​សាកសួរ​នៅ​តុលាការ និង​ផ្តន្ទាទោស​ទៅតាម​ផ្លូវ​ច្បប់​នៅវេលា​ម៉ោង​១១.៣០​នាទី​ថ្ងៃត្រង់ នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥​។​Image8
ដោយ​(​ព្រំ សុខា និង ឡាន់ សុចិត្រ​)