បន្ទាយមានជ័យ:អាវុធកែច្នៃរួមមាន អាវុធកែច្នៃ(ប្រើខ្យល់បាញ់គ្រាប់កង់) ចំនួន៤០០ដើម អាវុធកែច្នៃបាញ់ព្រួញ (ស្នាតេះ) ចំនួន ២៤ដើម ដងឆក់ធ្វើពីដើមឬស្សីតដែក ចំនួន ៥៧គូរ បានត្រូវដុកំទេចចោលកាលពីព្រឹក ថ្ងៃទី៦ មករា ២០១៤ នៅស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ ក្រោយពីបានបង្ក្រាបនិងប្រមូលពីអធិការដ្ឋានស្រុកក្រុងទាំង៩ របស់ខេត្តរយះពេល១ឆ្នាំនេះ។
បើតាមការអោយដឹងពី ឯកឧត្ដម អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ប្រាប់ថា: ជាលទ្ធផលទាំងនេះកើត ពីការផ្សព្វផ្សាយ ក្នុងវេទិការសាធារណ: បំផុសអោយប្រជាពលរដ្ឋយល់ដឹងភ្ញាក់រលឹក យកអាវុធ និងឧបករណ៍ទាំងអស់នេះ មកប្រគល់ជូនសមត្តកិច្ច ស្របតាមគោលនយោបាយភូមិឃុំ មានសុវត្តិភាព។
ឯកឧត្ដម អាត់ ខែម បន្តប្រាប់ថា: មន្ត្រីនគរបាលបុស្ដិ៍ក៍បានសហការណ៍ល្អ ជាមួយពលរដ្ឋ ចុះបង្ក្រាបនិងទប់ស្កាត់ រាល់បទល្មើស ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្តិភាពជូនពលរដ្ឋ។ឯកឧត្ដម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: មន្ត្រីនគបាលត្រូវសហការជាមួយពលរដ្ឋ ថែមទៀត ធ្វើយ៉ាងណាអនុវត្តអោយបាន គោលនយោបាយភូមិឃុំមានសុវត្តិភាព និងអោយមានការចូលសហការពីប្រជាពលរដ្ឋ លើគ្រប់បទល្មើស ពិសេសអោយពលរដ្ឋម្នាក់ ជាកម្លាំងសមត្តកិច្ចម្នាក់ ។
បញ្ជាក់ផងដែរថា: ទោះបីបើមានការខិត្តខំប្រឹងប្រែង សមត្តកិច្ច ក៍ដោយតែករណី លូចប្លន់ ក្មេងទំនើងនិងបទល្មើសជាច្រើនតែកើតមាននៅទីប្រជុំជនស្រុក-ក្រុងក្នុងភូមិសាស្ដ្រខេត្តជាហូហែរ ហាក់ដូចវែកចចក ដែលធ្វើអោយសមត្តកិច្ចឈឺក្បាល៕ដោយ: ឃិន គន្ធា



































