​ស្ត្រី​អាណា​ថា​ម្នាក់​ស្រវឹងស្រា​ដេកស្លាប់​នៅលើ​ដងផ្លូវ​បង្ក​ការភ្ញាក់ផ្អើល​

0

​ភ្នំពេញ​៖ ស្ត្រី​អាណា​ថា​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​យ៉ាង​អាណោចអាធ័ម នៅលើ​ផ្លូវ​លេខ​៥១ កែង​២១៤ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​១៧ មិនា ឆ្នាំ​២០១៤​។​ ​ ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​ស្ត្រី​ខាងលើ មិនដឹងថា ដើរ​

មកពីណា​ទេ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ ហើយ​បាន​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ​ដេកស្លាប់​តែម្តង បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​នាំគ្នា​មក​ចោមរោម​មើល និង​រាយការណ៍​ដល់​សមត្ថកិច្ច​មូល ដ្ឋា​ន​ចុះមក​ធ្វើការ​អន្តរាគមន៍ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ចំពោះ​សព​ស្ត្រី​រងគ្រោះ​។​

សមត្ថកិច្ច​មិនអាច​ធ្វើការ​ទំនាក់ទំនង​ស្វែ​ករកសាច់​ញាតិ​ស្ត្រី​ខាងលើ​បាន​នោះទេ ព្រោះ​ស្ត្រី​ខាងលើ​ជា​មនុស្ស​អាណា ថា​។ ហើយ​យ៉ាងណាមិញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ ក៏ដូចជា​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនោះ កំពុង​នាំគ្នា​អង្គៀស​លុយ​ដើម្បី យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕01