​ទាហាន​អ៊ុយ​ក្រែ​ន​12​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

0

​កង​ឆ្មាំ​ជាតិ​អ៊ុយ​ក្រែ​ន​ក្នុង​សេចក្តីប្រកាស​មួយគូ សបញ្ជាក់​ថា ទាហាន​អ៊ុយ​ក្រែ​ន​១២​នាក់​បាន​ត្រូវស្លាប់ ហើយ​១៨​នាក់​ទៀត​ត្រូវរបួស​កាលពី​យប់​ថ្ងៃទី​៦ មករា ក្នុង​គ្រោះថ្នាក់​នៃ​ការបុក​គ្នា​រវាង​រថយន្ត​បឺស​១​គ្រឿង និង​រថយន្តយោធា​នៅ​ភាគ​ខាងកើត​ប្រទេស​ដែលមាន​ឧទ្ទាម​កម្ម ។​

​សេចក្តី ប្រកាស​នោះ​គូសបញ្ជាក់ថា នា​ថ្ងៃទី​៥ មករា ពេល​មានការ​ដូរ​វេន​គ្នា​របស់​ពួក​អ្នកស្ម័គ្រចិត្ត និង​កង​ទាហាន​ឆ្មាំ​ជាតិ​អ៊ុយ​ក្រែ​ន បណ្តា​រថយន្តយោធា​បាន​បុក​ជាមួយ​រថយន្ត​បឺស​មួយគ្រឿង ។ ការបុក​គ្នា​នេះ​បណ្តាលមកពី​លក្ខខណ្ឌ​ឧតុនិយម​អាក្រក់ ។ ទាហាន​១២​នាក់​បាន​ត្រូវស្លាប់ ហើយ​១៨​នាក់​ទៀត​ត្រូវរបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​ទីក្រុង ARTEMIVSK តំបន់​ដូ​ណេ​ត​ស្ក៍ ។​

​គណៈកម្មការ​ស៊ើបអង្កេត​ចម្រុះ​មួយ​មាន​ខាង យោធា ប៉ូលិស​ចរាចរណ៍ និង​កង​ឆ្មាំ​ជាតិ​អ៊ុយ​ក្រែ​ន ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើ​េ​ត​ហេតុ ។​

​ក្រោយ​បាត់បង់ ឧបទ្វីប​គ្រី​មេ​បញ្ចូល​ក្នុង​ដែនដី​រុស្ស៊ី កាលពី​ខែមីនា ២០១៤ អ៊ុយ​ក្រែ​ន​បាន​ប្រយុទ្ធ​គ្នា​ជិត​៩​ខែ​មកហើយ​ជាមួយ​ពួក​ឧទ្ទាម​បំបែក ខ្លួន​ស្និទ្ធ​រុស្ស៊ី ដែល​ជម្លោះ​នេះ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជាង​៤.៧០០​នាក់​ហើយ ៕