​​សមត្ថកិច្ច​ស្រុក​រលាប្អៀរ​បាន​ចាប់ខ្លួន​កូន​អក​ត្ត​ញ្ញូ​ធ្វើបាប​ម្តាយ​ឪពុក​ជាង​៤​ឆ្នាំ ហើយ​ថ្ងៃ​ចុងក្រោយ​ចាប់​អូស​ម្តាយ​របូត​សារុង​បញ្ចូល​អោយ​ឡាន​បុក​

0

​កំពង់ឆ្នាំង​៖ កូនប្រុស​អក​ត្ត​ញូ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​លើកគ្នា​ចាប់ខ្លួន ខណៈ ដែល​បាន​វាយ​ធ្វើបាប​ម្តាយ​ទាំង​របូត​សារុង​ទាញ​បញ្ចូល​លើផ្លូវ​ជាតិ​អោយ​ឡាន​បុក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ាង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៥ នៅ​លំនៅដ្ឋាន ស្ថិតក្នុង ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលា ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។DSC00220
​ ​លោកនាយ​នគរបាល​ប៉ុស្តិ រដ្ឋបាល​ឃុំ​រលាប្អៀរ​បាន​និយាយ​អោយដឹងថាៈ កូន​អក​ត្ត​ញូ​រូបនោះ​មានឈ្មោះ ផា សុភា អាយុ​៣៣​ឆ្នាំ​នៅ​លីវ ជា​មនុស្ស​ស្រវឹងខួប​រាល់ថ្ងៃ មាន​ម្តាយ​ឈ្មោះ សែន អៀ​ច ៧២​ឆ្នាំ និង ឪពុក​ឈ្មោះ ចិន ភិ អាយ​៧៧​ឆ្នាំ គ្រួសារ​នេះ​មានកូន​៣​នាក់ កូន​ស្រវឹងខួប​ជា​កូន​ទី​២​ក្នុងចំណោម​កូន​៣​នាក់​។​ចំពោះ​ករណី​ធ្វើបាប​ឪពុក ម្តាយ​នេះ សមត្ថកិច្ច​ធ្លាប់​បានធ្វើ​ការអប់រំ​ណែនាំ និង​បានធ្វើ​កិច្ចសន្យា​ជាច្រើនលើក​មកហើយ តែ​មិន​គេ​រាងចាល​។ នៅ​ព្រឹក​ហេតុនេះ ប្រជាពលរដ្ឋ​បាន រាយការណ៍​អោយ ពេលនោះ​កម្លាំង​នគរបាល​ប៉ុស្តិ និង​កម្លាំង​នគរបាល​ស្រុក​រលាប្អៀរ បាន​ទៅដល់​កន្លែងកើតហេតុ​បានឃើញ​ជន​ប្រមឹក​ជា​កូន​កំពុង​​ចាប់​កាច់​ដៃ​ម្តាយ ពេលនោះ​សមត្ថកិច្ច​មាន​គ្នា​៤​នាក់​ព្រួត​គ្នា​ចាប់​ជន​រូបនោះ ស្ទើរ​មិន​ចង់​ឈ្នះ​ទេ ហើយDSC06102​បាន​បញ្ជូន​មកកាន់​ប៉ុស្តិនគរបាល​រដ្ឋបាល​ដើម្បី​ធ្វើការ​សាកសួរ ចំណែក​ឪពុកម្តាយ​ក៏បាន​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង ដោយ​មិន​យោគយល់​ទៀតឡើយ​។​ ​ស្ត្រី​ជា​ម្តាយ​បាន​និយាយ​អោយដឹង​ក្នុង​ក្តី​ឈឺចាប់​ថា​៖​កូន​គាត់​ធ្វើបាប​គាត់​រយះពេល​៤​ឆ្នាំ​ហើយ គាត់​ចេះតែ​ទ្រាំ​រហូត ប៉ុន្តែ​លើក​នេះ​គាត់​ទ្រាំ​មិន​បានទេ ព្រោះ​កូន​គាត់​បាន​ចាប់​រុញ​គាត់​បញ្ចូល​ឡាន​ប្រុង​សម្លាប់​គាត់ ពេល​គាត់​របូត​សារុង គាត់​សុំ​កូន​ថាៈ “​ម៉ែ​របូត​សារុង​ហើយ វា​ថា​របូត​អី​របូត​ទៅ​” ពេល​នោះបាន​ឈ្មោះ​មុំ ជា​កូនប្រសារ​បាន​ស្ទុះ​មកជួយ​ស្លៀក​សារុង​អោយ​ទាំង​ដៃ​គាត់​ទាំង​២​ត្រូវ​កូន​ស្រវឹងខួប​នោះ​ចាប់​កាច់​ជាប់ និង​បាន​វាយ​ប្អូនស្រី​ខ្លួន​ម្នាក់​អោយរ​បួស​ហើម​មុខ​ទៀតផង​ពេល​នាង​ចូល​មកជួយ​ម្តាយ​។99
​ ​ស្ត្រី​ជា​ម្តាយ​បាន​និយាយ​បន្តថាៈ រយៈពេល​៤​ឆ្នាំ​កន្លងទៅ​កូនប្រុស​គាត់​តែ​បានធ្វើ​បាប​គាត់​ស្ទើរតែ​រាល់ថ្ងៃ​អោយតែ​ស្រវឹង នៅ​រាល់​យប់​ម៉ោង​១០ ទៅ​ម៉ោង​១១ ពេល​ត្រឡប់​មកពី​ផឹក​វិញ​បាន​ស្រែក​សម្លុត​អោយ​គាត់​ងើប​ដួស​បាយ​អោយ​វា​ស៊ី ម្ហូប​មាន​ត្រឹម​ត្រីប្រឡាក់ ត្រីអាំង ឬ​សម្លកកូរ វា​មិន​ស៊ី​ទេវា​ជះ​បាយ​ម្ហូប​ចោល វា​ទារ​ស៊ី​ឡើង​គឺ​សម្ល​សាច់មាន់ សាច់ជ្រូក ទើប​ស៊ី​។ ពេលខ្លះ​គាត់​មិន​នៅ​កូន​អក​ត្ត​ញូ​រូបនោះ បាន​លួច​កើបស្រូវ​យកទៅលក់​ផឹក​ទៀត​។ DSC06103ប៉ុន្មាន​ថ្ងៃមុន​នោះ វា​គំរាម​អោយ​គាត់​ជា​ម្តាយ ទៅ​ទិញ​ស្រា​អោយ​វា​មួយ​លីត្រ សាច់​ផាក់​ឡូ​វយ​កមក​ក្លែម​៣​ពាន់​រៀល ពេលនោះ​គាត់​គ្រាន់តែ​យឺត​បន្តិច វា​ទៅ​ដុត​ជន្លុង​ចំ​ប៉ើង​ឆេះ​បាន​គេ​ជួយ​ពន្លត់​ទាន់ ទើប​គាត់​ក៏​ព្រមទៅ​ទិញ​ស្រា​អោយ​វា​ទៅ រាល់ថ្ងៃ​វា​ទារលុយ​ចាយ​ពី​៥​ពាន់​ទៅ​១​ម៉ឺន​រៀល និង​ទារ​ខោ អាវ​ស្បែកជើង​ថ្មី​ទៀត​គាត់​ពិតជា​ឈឺចាប់​ខ្លាំងណាស់​។​DSC06104
​ ​នៅក្នុង​ប៉ុស្តិនគរបាល​សមត្ថកិច្ច​មិនអាច​សាកសួរ​យក​ចម្លើយ​ពី​ជនស្រវឹងខួប​បានទេ ព្រោះ​គេ​គិតតែ​ស្រែកយំ​អោយ​ម៉ែ អោយ​ឪ​ជួយ​ទៅវិញ​ព្រោះ​ដឹងខ្លួន​ថា​ជិត​ជាប់ពន្ធនាគា​រហើយ តែ​ម្តាយ​ឪពុក​មិន​អាចជួយ​បានទេ ព្រោះ​ជ្រុលពេល​ហើយ កូន​អក​ត្ត​ញ្ញូ​រូប​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​បគ​របាល​ខេត្ត និង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ចាត់ការ​បន្ត​៕