យោងតាមការប្រកាស របស់គណៈកម្មការ មីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ ទី០៦ ខែមករា ដោយមិនទាន់មាន ព័ត៌មានលម្អិត បានឲ្យដឹងថា គណៈកម្មាធិការបោះឆ្នោត របស់សហភាពមីយ៉ាន់ម៉ា គ្រោងនឹងចាប់ផ្តើមបោះឆ្នោត ទូទៅមួយ នៅប្រហែលចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះហើយ ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ កាលពីរាត្រីថ្ងៃអង្គារ ទី០៦ ខែមករា ឆ្នាំ២០១៥ បានឲ្យដឹង ដោយផ្អែក តាមសេចក្តីថ្លែងការណ៍ថា គណៈកម្មការ កំពុងចងក្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងខិតជិតមកដល់ ក្នុងពេល ខាងមុខ ហើយថា ប្រជាពលរដ្ឋគ្រប់រូប គឺមានសិទ្ធិបោះឆ្នោតទាំងអស់គ្នា ។
នៅមុនការបោះឆ្នោតទូទៅ ឆ្នាំ២០១៥ ក៏នឹងមានការធ្វើប្រជាមតិ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដែលគ្រោងនឹងធ្វើឡើង នៅខែឧសភា ដើម្បីអនុម័តលើសេចក្តីព្រាង វិសោធនកម្មរដ្ឋធម្មនុញ្ញ ។
សូមបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា មានការបោះឆ្នោតទូទៅ លើកចុងក្រោយ កាលពីខែវិច្ឆិកា ឆ្នាំ២០១០ នៅពេលនោះ គឺគណបក្សអភិវឌ្ឍន៍ និងសាមគ្គីភាព សហភាពបានឈ្នះក្នុងការបោះឆ្នោតនោះ ដែលមានលោក ថេន សេន ជា ប្រធានបានឡើងជាប្រធានាធិបតី ដឹកនាំរដ្ឋាភិបាលស៊ីវិល បន្ទាប់ពីប្រទេសនេះ ត្រូវបានយោធាគ្រប់គ្រងអំណាច អស់ រយៈពេល