ខេត្តបាត់ដំបង៖ពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ បានរិះគន់ទៅលើការនេសាទដោយប្រើស្បៃអុយ អួនក្រឡាញឹកនិងសំរាស់ពេញដងស្ទឹងសង្កែ ដែលជាប្រភពទឹកដ៍សំខាន់សំរាប់ខេត្តបាត់ដំបង ការប្រើឧបករណ៍នេសាទខុសច្បាប់បែបនេះ គឺជាការបើកភ្លើងខៀវពីសមត្ថកិច្ច នៅក្នុងខេត្តគ្រប់លំដាប់ថ្នាក់ជាពិសេសគឺខ័ណ្ឌរដ្ធបាលជលផលខេត្តតែម្តង។
ពលរដ្ឋបានរិះគន់ថាការដាក់ស្បៃអ៊ុយក្រឡាញឹកនេះគឺខុសនិងច្បាប់ សូម្បីតែកូនត្រីតូចៗក៍ជាប់គ្មានសល់ដែរ បើអាជ្ញាធរនិងសមត្ថកិច្ចជលផលនៅតែបណ្តោយឱ្យ ការនេសាទខុសច្បាប់នេះប្រព្រឹត្តទៅដោយរលូនយ៉ាងនេះគឺ ដាច់ពូជមច្ឆាជាតិអស់រលីងហើយម្យ៉ាងវិញទៀត នេះជាមុខមាត់ខេត្តទាំងមូលគឹបាត់បង់សោភ័ណ្ឌភាពទីក្រុងពេលភ្ញៀវទេសចរណ៍គេឃើញ។
អ្នកនេសាទម្នាក់បានប្រាប់ថាគេដាក់សំរាស់ស្បែអុយនេះបាន គឺដោយសារតែគេចំណាយនិងបង់ប្រាក់ឱ្យខាងមន្ត្រីជលផល ក្នុងរយះពេល១០ថ្ងៃទៅកន្លះខែបង់ប្រាក់ឱ្យទៅខាងខ័ណ្ឌរដ្ធបាលជលផល ក្នុងមួយអ៊ុយបង់ឱ្យ៣ម៉ឺនរៀល។ប្រភពបានប្រាប់បន្តទៀតថានៅក្នុងសំរាស់ គឺគាត់ប្រើនុយដើម្បីឱ្យត្រីចូល ហើយក្នុងរយះពេល២០ថ្ងៃទៅ៣០ថ្ងៃ ទើបគាត់ធ្វើការហ៊ុំម្តង បានត្រីតូចធំរាប់រយគីឡូក្រាម ចំណែកស្បៃអ៊ុយវិញលើករាល់ថ្ងៃ ។
ពាកព័ន្ធបញ្ហានេះនាយខ័ណ្ដរដ្ធបាលជលផល ខេត្តបាត់ដំបង លោក ជួង សុភាព មិនបានឆ្លើយជាមួយអ្នកសារព័ត៌មានទេពេលអ្នកសារព័ត៌មានសុំការបំភ្លឺមិនតែប៉ុណ្ណុះថែមទាំងដេញអ្នកសារព៍ត៌មានចេញពីការិយាល័យគាត់គាត់ ព្រោះគាត់យល់ថាអ្នកសារព័ត៌មានទៅវ៉ៃបំបែកឆ្នាំងបាយគាត់៕