​គុយបា ដោះ​លេង​អ្នកទោសនយោបាយ​អាមេរិក

0

​ក្រសួងការបរទេស​អា​មេ​រិ​ក​កាលពី​ថ្ងៃទី​៦​ខែមករា​បាន​ឲ្យ​ដឹងថា ប្រទេស​គុយបា​បានសម្រេច​ដោះ​លេង​អ្នកទោសនយោបាយ​មួយចំនួន​ក្នុងចំណោម ៥៣​នាក់​របស់​អាមេរិក​ដែល​ត្រូវ​ចាប់​ឃុំ ខ្លួន​នៅក្នុង​ប្រទេស​គុយបា​។​ការ​ដោះ​លេង​នោះ​ធ្វើឡើង​តាម​កិច្ចព្រមព្រៀង​បង្កើត​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាលពី​ខែ​មុន​។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោកស្រី​Jen Psaki បាន​បញ្ចា​ក់ថា «​គុយបា បាន​ដោះ​លេង​អ្នកទោសនយោបាយ​មួយចំនួន​របស់​អាមេរិក​គឺជា​រឿង​ដ៏​ប្រសើរ ហើរ​យើង​ចង​មើលឃើញ​រឿងនេះ​ត្រូវ​បញ្ចប់​នៅពេល​ដ៏​ខ្លី​ខាងមុខ​។ លោកស្រី​ក៏​មិនបាន​បញ្ចាក់​ថា​មាន​អ្នកទោស​ប៉ុន្មាន​អ្នក​ដែល​គុយបា​បាន​ដោះ​លេង​នោះឡើយ​។​
​ក្នុងពេល​ជាមួយគ្នានេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក​Marco Rubio ដែលជា​បុគ្គល​នាំមុក​ក្នុងការ​ប្រឆាំង​ប្រធានាធិបតី​អូ​បា​ម៉ា ត​ផ្ជា​ប់​ទំនាក់ទំនង​ជាមួយ​គុយបា​វិញ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​លុបចោល​កិច្ចពិភាគ្សា​ជាមួយ​គុយបា​នៅពេល​ដ៏​ខ្លី​ខាងមុខ រហូតដល់​ប្រទេស​នេះ​ដោះ​លេង​អ្នកទោសនយោបាយ​អាមេរិក​ទាំងអស់​។​
​គួ​រំលឹក​ផងដែរ​ថា ក្រោយពេល​មេដឹកនាំ​គុយបា លោក​រ៉ា​អូ​កា​ត្រូ និង​ប្រធានាធិបតី​អាមេរិក​បានប្រកាស​ព្រម​គ្នា​ថា បង្កើត​ទំនាក់ទំនង​ការបរទេស​ឡើងវិញ​រវាង​ប្រទេស​ទាំង​២​ក្រោយ​រយៈពេល​ជាង ៥០​ឆ្នាំ​កាត់ផ្ដាច់ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជុំវិញ​ពិភពលោក​អបអរសាទរ​ដល់​សក​ម្ម​ភាព​ទាំងនោះ ។
​សារព័ត៌មាន​ធំៗ​ទាំងអស់​នៅ​ប្រទេស​គុយបា​បាន​ផ្សព្វផ្សាយ​ពី​ចំណាប់អារម្មណ៍​ពី​ភាពសប្បាយ​រីករាយ​រប​ស់​ពលរដ្ឋ​គុយបា​ទាំងមូល​ក្នុង​ព្រឹ​ត្ដិ​ការណ៍​ប្រ​វ​ត្ដិ​សាស្ដ្រ​នេះ​។​