ភ្នំពេញ៖ នារីពីរនាក់បើករថយន្តព្រូសមួយគ្រឿងត្រូវ រថយន្តកុងតឺន័រប្រភេទហីយ៉ាន់ដាយធុនធំមួយគ្រឿងបើក ចុះពីស្ពានព្រះមុនីវង្សថ្មី ហើយចាប់ហ្វ្រាំងមិនស៊ីបានជ្រុលល្បឿនបុកពីក្រោយរថយន្តព្រូសបញ្ចិតចំហៀង រងការខូចខាត ផ្នែកខាងក្រោយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១៧ មិនា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចលើស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រប្រភេទហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង ពាក់ស្លាកលេខ
ព្រះសីហនុ 3A-1686 ជិះធ្វើដំណើរឆ្លងស្ពានព្រះមុនីវង្សថ្មី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿន ល្មម លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានចុះចំណោទស្ពានហើយចាប់ហ្វ្រាំងមិនស៊ីក៏បានជ្រុល ល្បឿនបុកពីក្រោយរថយន្តព្រូសមួយគ្រឿងដែលបើកបរដោយនារីពីរនាក់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X-3978 បើកបរក្នុងទិសដៅស្របគ្នា បញ្ចិត
ពីចំហៀងបណ្តាលឲ្យរថយន្តព្រូសរងការខូចខាតខាងក្រោយផ្នែកខាងឆ្វេង យ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះដែលមិនបានបង្កឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ គ្រាន់តែខូចខាតរថយន្តទាំងសងខាងតែ ប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចុះអន្តរាគមន៍វាស់វែងដកហូតយករថយន្ត បង្កនិង រថយន្តជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំដោះស្រាយតាមពេលក្រោយ៕