ខេត្តប៉ៃលិន៖ពលរដ្ឋជាច្រើននាក់បានខឹងសម្បាទៅនិង ក្រុមហ៊ុនប្រមូលសំរាមមួយនៅក្នុងខេត្តប៉ៃលិន ដែល បានយកលុយពីពួកគាត់ជារៀងរាល់ខែតែជិត២០ថ្ងៃហើយមិនបាន មកប្រមូលសំរាមទេទុកឱ្យស្អុយរលួយ ធំក្លិនស្ទើតែទ្រាំមិនបានបង្កឱ្យប៉ះពាល់ដល់បរិស្ថាន និងពិសេសប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង និងធ្វើឱ្យភ្ញៀវទេសចរណ៍គេមកលែងខេត្តប៉ៃលិនបានរិះគន់ភាពកង្វះអនាម័យ។
ក្រុមហ៊ុនដែលរងការរិះគន់នោះ មានឈ្មោះថាក្រុមហ៊ុនអនាម័យខេត្តប៉ៃលិន ម្ចាស់ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាមានឈ្មោះឃុន វណ្ណៈ ជាប្រធានអគ្គីសនីកម្ពុជាខេត្តប៉ៃលិនផងដែរ សំរាមដែលមិនបានយកទូទាំងខេត្តតែនៅច្រើនហើយស្អុយជាងគេនោះគឺនៅភូមិផ្សារព្រំឃុំ ស្ទឹងកាច់ស្រុកសាលាក្រៅ នៅអមសងខាងផ្លូវជាតិចំងាយប្រហែលជា២០០ម៉ែត្រពីព្រំដែនថៃ។
ពលរដ្ឋជាជាងម៉ូតូបានរៀបរាបថា ក្នុងមួយខែគាត់បង់ឱ្យខាងក្រុមហ៊ុនហ្នឹង២ម៉ឺនរៀល ចំណែកអ្នកខ្លះគេបង់១ម៉ឺនទៅ១ម៉ឺនប្រាំពាន់រៀលតាមផ្ទះលក់ដូរឬអត់លក់ដូរ។ ហើយមួយរយះនេះប្រហែលជាជិត២០ថ្ងៃហើយមិនឃើញក្រុមហ៊ុនប្រមូលសំរាមនេះមកប្រមូលឡើយ មិនដឹងមូលហេតុអ្វី បណ្តាលឱ្យសំរាមទុកចោលយូរៗ ស្អុយរលួយ មានដង្កូវវៀរពេញផ្លូវ ហើយមានក្លិនស្អុយស្ទើរតែទ្រាំមិនបាន ។ប្រភពបានបន្តទៀតថាគត់បានរាយការណ៍ជូនមេភូមិដែរ តែលោកមេភូមិបានត្រឹមមកមើលគ្មានវិអានការដដែល ។
ចំណែកមេភូមិផ្សារព្រំលោកមាស សាវ៉ាត បានប្រាប់បណ្តាញព័ត៌មានអប្សរា(ANN) ថាគាត់បានទូរស័ព្ទទៅក្រុមហ៊ុនដឹកសំរាមនេះដែរតែគេឆ្លើយថារថយន្តដឹកសំរាមវាខូច កំពុងជួសជុល តែលោកបានបិយាយថាក្រុមហ៊ុននេះកំពុងដៅសារទេ។
ពាក់ព័ន្ធបញ្ហានេះដែរប្រធានមន្ទីរបរិស្ថាន លោកគឹមសុខា បានប្រាប់ថាលោកនឹងហៅក្រុមហ៊ុននេះមកដោះស្រាយបញ្ហាទុកសំរាមឱ្យស្អុយបែបនេះ។
ជាមួយគ្នានេះដែរតំណាងក្រុមហ៊ុន លោកស្រី សេង សុភាព បានពន្យល់ពីការលំបាកពីបញ្ហាមួយចំនួនដូចជា ខ្វះអ្នកបើកបររថយន្ត ខ្វះកម្មករមកបំរើក្នុងការងារនេះ រថយន្តខូចជាញឹកញាប់។ដូចជាករណីទុកសំរាមស្អុយចោលនេះគឺរថយន្តខូចបាននិងកំពុងជួសជុលហើយ លោកស្រីនិងសន្យាដោះស្រាយក្នុងពេលឆាប់ៗខាងមុខនេះ៕