ខ្សែភាពយន្ដ​រឿង “The Interview” បង្ករ​ឲ្យ​មាន​ជម្លោះ​ជាមួយ​កូរ៉េខាងជើង រកចំណូលបាន​ជាង ៣១​លាន​ដុល្លារ អាមេរិក

0

​ក្រុមហ៊ុន Sony Pictures Entertainment បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ខ្សែភាពយន្ដ បែប​កំប្លែង ដ៏​ចម្រូងចម្រាស់ ពាក់ព័ន្ធ​នឹង​ប្រទេស​កូរ៉េខាងជើង រឿង The Interview តាមរយៈ ការ​បញ្ចាំង​កាលពី​ថ្ងៃទី​២៥ ត្រូវ នឹង​ថ្ងៃ បុណ្យ​ណូ​អ៊ែ​ល​កន្លងទៅនេះ រកចំណូលបាន​ជាង ៣១ លាន​ដុល្លារ​អាមេរិក ពី​បណ្តាញ​អ៊ិន​ធើ​ណែ​ត ខ្សែកាប និង​ប្រភព​ផ្សេងទៀត គិត​ត្រឹម​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៤ ។​
​ទីភ្នាក់ងារសារព័ត៌មាន ក្យូ​ដូជ​ប៉ុន ចេញផ្សាយ ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៤ នេះ​ឲ្យ​ដឹងថា ប្រអប់​ចំណូល ថវិកា ការិយាល័យ សម្រាប់​ខ្សែភាពយន្ត ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើឃាត នៅលើ​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ក៏បាន​កើនឡើង ប្រហែល​៥​លាន​ដុល្លារ​ផងដែរ​។ មានតែ​ខ្សែភាពយន្ត មួយ​នេះ​ទេ ដែល​ការចាក់ផ្សាយ មាន កំណត់ នៅតាម​បណ្ដា​រោងកុន នៅ​តំបន់​អាមេរិក​ខាងជើង ។​
​ខ្សែភាពយន្ត​នេះ ជា​កម្មសិទ្ធិ​ទាំងស្រុង​របស់​ក្រុមហ៊ុន Sony Corp ដែល​បាន​សម្រេចចិត្ត​លុបចោល ការដាក់​បញ្ចាំង និង​ផ្សាយ​នាពេល​កន្លងមក ប៉ុន្ដែ​ក្រោយពេល​មានការ​វាយប្រហារ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ដ៏​ធំ​មួយ មកលើ​ក្រុមហ៊ុន ហើយ​ស្រប​ពេលដែល​រដ្ឋាភិបាល​អាមេរិក បាន​ស្តីបន្ទោស​យ៉ាង​ចាស់ដៃ ទៅលើ​ប្រទេស​កូរ៉េខាងជើង ផងដែរ​នោះ ក្រុមហ៊ុន Sony បានសម្រេច​ចាប់ផ្ដើម ដាក់​បញ្ចាំង​តាម​រោងកុន​មួយចំនួន​នៅ​ថ្ងៃបុណ្យ​ណូ​អ៊ែ​ល ដោយ​មិន​ខ្លា​ចការ ប្រឈម​ឡើយ ។​
​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ថ្ងៃទី​២៥ ខែធ្នូ មក នៅលើ​បណ្ដាញ​អ៊ិន​ធឺ​ណែ​ត ខ្សែភាពយន្ដ The Interview នេះ មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ ៤,៣​លាន​នាក់ ៕