​អបអរសាទរ​ខួប​ទី​៣៦​នៃ​ទិវា​ជ័យជំនះ​៧​មករា​ឆ្នាំ​១៩៧៩​និង​២០១៥

0


​កំពង់ធំៈ ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ បានមក​ដោយ​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន និង​បាន​ពលិកម្ម​ដ៏​មហិមា របស់​កម្មាភិបាល យុទ្ធជន នៃ​កងទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា បច្ចុប្បន្ន​គឺ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា Image3ក្រោម​ការដឹកនាំ​របស់​បក្ខជន​ដ៏​ឆ្នើម​នៃ​បក្ស​ប្រជា ជន​បដិវត្តន៍​ខ្មែរ ដែល​បច្ចុប្បន្ន​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា​។​​ថ្ងៃ​៧​មករា​ឆ្នាំនេះ​គឺ​ថ្ងៃ​គំរប​ខួប​៣៦​ឆ្នាំ គឺ​១៩៧៩ ដល់​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ទូទាំងប្រទេស បាន​ស្វាគមន៍ រីករាយ​អបអរសាទរ ទទួល​និង​គាំទ្រ​ឲ្យ​មាន​ថ្ងៃ​៧​មករា ព្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ចាត់ទុកជា​ថ្ងៃកំណើត ទី​២​ដែល​ប្រជាពលរដ្ឋ​បាន​រួច​Image2ផុតពី​សេចក្តីស្លាប់ និង​ត្រូវបាន​រៀបចំឡើង​ទូទាំងប្រទេស ជាក់ស្តែង​នៅ​ទី​ស្នាក់ ការ​គណបក្ស​ប្រជាជន​ស្រុក​ស្ទោង បានរៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​៣៦​ឆ្នាំ​នៃ​ទិវា​បុណ្យ​៧​មករា និង​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ប៊ុន អ៊ុយ សមាជិក​គណ​កម្ម​ធិ​ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទីមួយ ចុះជួយ​ស្រុក​ស្ទោង អមដំណើរ​ដោយ​ឯកឧត្តម ឈឹម កៃ​លាង និង​លោក ព្រឹម រដ្ឋា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទោង និង​សមាជិក​សមាជិការ​ចូល​រួម​១២០០​នាក់ ។​Image1
​បន្ទាប់ពី​លោក ព្រឹម រដ្ឋា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទោង បាន​អាន​នូវ​សារលិខិត​របស់​ស​ម្តេច មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ពិធី​មិ​ទ្ធិ​ញ​រំលឹក​ខួប​៣៦​ឆ្នាំ​នៃ​ទិវា​ជ័យជំនះ​៧​មករា ១៩៧៩ និង​២០១៥​រួចមក ឯកឧត្តម ប៊ុន អ៊ុយ បាន​មាន​ប្រសា​ស៍ ផ្តាំផ្ញើរ​ដល់​សមាជិក​ស​មា​ជិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា ពី​គុណបំណាច់ និង​ការដឹកនាំ​របស់​សម្តេច​ទាំង​៣ បាន​Image7ខិតខំ​ចាប់​តាំង​លេខ​សូន្យ ចាប់ពី​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ភាពក្រីក្រ រចនា​ស​ម្ព័​ន្ឋ​សេដ្ឋកិច្ច សង្គម​ត្រូវបាន ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម និង​ការបំផ្លិចបំផ្លាញ​ក្នុង​របរ​ប៉ុលពត ព្រមទាំង​បាន​ប្រ​ឈ​មុខ​ចំពោះ​សង្គ្រាម​បង្ករ​ឡើង​ដោយ​ពួក​មិត្ត ដែល​ប៉ុនប៉ង​នាំយក​របប​ប្រល័យពូជសាសន៍ វិលត្រឡប់​មកវិញ និង​ការ​ហំ​ព័ទ្ធ​ខាង​សេដ្ឋកិច្ច យ៉ាង​អ​យុវ​ត្តិ​ធម៌ តែ​Image11ដោយ​គណបក្ស​ប្រជាជនមាន​គោលនយោបាយ​ច្បាស់លាស់ តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ នាំ​កម្ពុជា​ឆ្លង​ផុតពី ស្ថានភាព​លំបាកលំបិន​ទាំងឡាយ ចាប់តាំងពី​បាតដៃ​ទទេ​រហូត​ទទួលបាន​សន្តិភាព ឯកភាព​ជាតិ និង​ឈានដល់​ដំណាក់កាល​ស្តារ​និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​Image9
​យុវជន​តំណាង​នៃ​អង្គពិធី បាន​ស្តីពី​ការ​ចំណាប់អារម្មណ៍ នៃ​ទង្វើ​យង់ឃ្នង​សាហាវព្រៃផ្សៃ កាប់សំលាប់​ជាតិ សាសន៍​ឯង នៃ​របប​ប៉ុលពត ក្នុង​រយះពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រស់នៅ​យ៉ាង​វេទនា ប្រៀបបាន​ទៅនឹង​គុគ​អត់​ជញ្ជាំង ព្រមទាំង​បានធ្វើ​ទារុណកម្ម​បង្អត់អាហារ សំលាប់​ដោយ​គ្រាប់​អង្ករ ដូច្នេះ ក្នុងនាម​ខ្ញុំ​ជា​យុវជន​ស្ថិតនៅក្នុង​ការចង់​ចេះ​ចង់ដឹង ក្រោយពី​បានដឹង​ពី​ទង្វើ​នៃ​របរ​ប៉ុលពត និង​សូម​គាំទ្រ ថ្ងៃ​៧​មករា និង​មិន​ចង់​ឲ្យ​របប​នេះ​វិល​មកវិញ​ជាដាច់ខាត​។​Image8

​ដោយ ប៊ុន រដ្ឋា