បន្ទាយមានជ័យៈ ប៉ោយប៉ែតគឺជាក្រុងមួយរបស់ខេត្តបន្ទាយមានជ័យដែលស្ថិតនៅជាប់នឹងព្រំប្រទល់ប្រទេសថៃមានច្រកទ្វារទ្វេរភាគីមួយសំរាប់ផ្សារភ្ជាប់ប្រទេសទាំងពីរ។ហើយក្នុងមួយឆ្នាំៗភ្ញៀវទេសចរណ៍ជាតិ អន្តរ ជាតិរាប់លាននាក់ចេញចូលតាមច្រកទ្វារមួយនេះ។ ដោយមើលឃើញពីកំណើនភ្ញៀវដែលចេញចូលច្រើននេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងបង្កើតអោយមានការប្រឡងប្រណាំងទីក្រុងស្អាត ចំពោះច្រកមួយនេះតែបែរជាអាជ្ញាធរក្រុងនិងសមត្ថកិច្ចដែលឈរជើងប្រចាំការនៅទីនោះមិនយកចិត្តទុកដាក់ចំពោះមុខមាត់ប្រទេសជាតិដោយទុកអោយមានគំនរសំរាមតាមដងផ្លូវចូលទៅច្រកជៈក្លិនស្អុយលើភ្ញៀវទេសចរណ៍ទៅវិញ។គំនរសំរាមទាំងអស់នោះត្រូវបានគេចោលរាយប៉ាយដោយគ្មានធុងសំរាមដាក់ត្រឹមត្រូវនោះទេហើយបើមានគឺមានតែធុងសំរាមដែលធ្វើពីសំបកកង់ឡានដែលមានសភាពចាស់ទ្រុឌទ្រោមមិនអាចផ្ទុកសំរាមបាន។ក្លិនស្អុយភាគច្រើនគឺចេញពីធុងសំរាមទាំងនោះ។
អ៊ំស្រី លីណា មានមុខរបរជាអ្នករុញរទេះលក់ គ្រឿងម្ជូលក់ក្បែរគំនរសំរាមបាននិយាយថាជារៀងរាល់ថ្ងៃសំរាមតែងតែមាននៅគរក្បែរគាត់លក់ហើយមានក្លិនស្អុយណាស់ អ្នកធ្វើដំណើរទូទៅអោយតែមក ដល់ ទីនេះតែងយកដៃខ្ទប់មុខហើយ។
បងស្រី ដា ក៏បាននិយាយដូចគ្នានេះដែរថា មានតែធុងមិនបាចមានសំរាមក៏មានក្លិនស្អុយដែរគឺស្អុយចេញពីធុងតែម្តង។គាត់និយាយថាធុងសំរាមចាស់ខូចចង់អស់ទៅហើយដូច្នេះសំរាមដែលដាក់កន្លងមកដែលហូរទឹកជាប់និងធុងក៏បង្កជាក្លិនស្អុយ។ពួកលក់ដូរក្បែរនោះគឺទ្រាំណាស់ដើម្បីក្រពះ។ពួកគាត់សួរថាអាជ្ញាធរអត់ដូរធុងសំរាមថ្មីទេអី។
លោក អាន វណ្ណះ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអោយដឹងថា:ការងារនេះរបស់អាជ្ញាធរក្រុងនិងខាងអ្នកប្រមូលសំរាមហើយលោកនឹងចាត់ការត្រួតពិនិត្យឡើងវិញ។បើតាមការខ្សិបប្រាប់ពីមន្ត្រីសាលាក្រុងនិង បុគ្គលឹកក្រុមហ៊ុនប្រមូលសំរាមនៅក្រុងនេះ ថាលោកង៉ោ ម៉េង ជ្រួនជាអ្នកនៅពីក្រោយខ្នងក្រុមហ៊ុន ប្រម៉ូលសំរាមនេះ ដែលភរិយារបស់លោកដាក់ភាគហ៊ុនជាមួយ ទើបមិនអើពើរឿងប្រម៉ូលសំរាប់ ទុកអោយស្អុយ ពាសវាលពាសកាល លំអភ្នែកអ្នកទេសចរណ៍ដែលចេញចូលតាមច្រកទ្វាមួយនេះ៕
ដោយ: ឃិន គន្ធា