សៀមរាប : ក្នុងកិច្ចចុះប្រតិបត្តិការណ៍ធ្វើការត្រួតពិនិត្យនិងឆែកឆេរក្នុងរថយន្តម៉ាក TO YO TA ១ គ្រឿង ពាក់ស្លាកលេខ សៀមរាប ២ A ២៣៨៧ ដែលបានដឹកទំនិញនូវប្រភេទគ្រឿងសំអាងសរុបចំនួន២០មុខត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៥ នៅត្រង់ចំណុចផ្សារញ៉ែ ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុង និង ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាននិយាយថាដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌីស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធានាអោយបាននូវសុខមាលភាពល្អរបស់បងប្អូនប្រជាពលរដ្ឋអោយកាន់តែមានសុវត្ថិភាពផងនោះ ។ ជាក់ស្តែងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបព្រមទាំងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តបានចូលរួមសហការណ៍គ្នាធ្វើការត្រួតពិនិត្យនិងឆែកឆេររកឃើញនូវ ប្រភេទ
គ្រឿងសំអាងសរុបចំនួន២០មុខដែលម្ចាស់ផលិតផលបានជិះរថយន្តខាងលើយកមកលក់ចែកចាយបន្តនៅតាមទីផ្សារក្នុងក្រុងសៀមរាបដែលមិនទាន់បានចុះបញ្ជីការនិងលេខប្រវេទន៍ពីក្រសួងសុខាភិបាល បន្ទាប់ពីសមត្ថកិច្ចជំនាញត្រួតពិនិត្យឃើញបែបនេះក៏បាននាំយកទាំងរថយន្តនិងគ្រឿងសំអាងទាំងអស់យកមកកាន់ការិយាល័យនគរបាលជំនាញតែម្តង ។លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាននិយាយអោយដឹងទៀតថា បច្ចុប្បន្នសម្រាប់ម្ចាស់ផលិតផលត្រូវបានសមត្ថកិច្ចធ្វើផ្អាកពិន័យទៅតាមច្បាប់រីឯគ្រឿងសំអាងសរុបចំនួន២០មុខដែលមិនទាន់បានចុះបញ្ជីការនិងលេខប្រវេទន៍ពីក្រសួងសុខាភិបាលត្រូវបានប្រកល់ជូនទៅអោយមន្ទីសុខាភិបាលខេត្តដើម្បីធ្វើការដុតកំទេចចោល ៕
លោក ខេង ខេមរា



































