ខេត្ដកំពង់ស្ពឺ ៖ ដោយហេតុតែអស់និស្ស័យស្នេហ៍បុរសម្នាក់សុខចិត្ដបង់លុយទៅឱ្យនាងជា ប្រពន្ធ៣០០០ដុល្លារសម្រាប់ទុកចិញ្ចឹមកូនហើយខ្លួនសុំទៅរៀបការ ប្រពន្ធថ្មីម្នាក់ទៀត ។ករណីផ្ដាច់សមគ្គសង្វាសនេះបាន កើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ នៅសាលាសង្កាត់ កណ្ដោលដុំ ក្រុងច្បារមន និងបានបញ្ចប់ គ្នានៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ដែល តួឯកប្រុសឈ្មោះសំវណ្ណា ពិសិដ្ឋ អាយុ ៣៣ឆ្នាំ មាន
ស្រុកកំណើតនៅភូមិរំលោង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្ដតាកែវ និងតួឯកស្រីឈ្មោះអ៊ុយ សុផាន់ណៃ អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិញ សង្កាត់ កណ្ដោលដុំ ក្រុងច្បារមន ។
តាមការរៀបរាប់របស់ឈ្មោះសុផាន់ ណៃជាប្រពន្ធបានឱ្យដឹងថា ខ្លួននិងប្ដីបាន សែនព្រេនជាមួយគ្នាដោយមានចាស់ទុំដឹងឮទាំងសងខាងហើយបើគិតមកដល់ ពេលនេះមានរយៈពេលជិត៣ឆ្នាំហើយ ដោយមានកូនប្រុសម្នាក់ជាចំណងដៃមានឈ្មោះផាន់ ពិសិដ្ឋសំណាង អាយុ១ខួប ។
ស្រាប់តែនៅពេលថ្មីៗនេះលោកប្ដី បានលួចទៅដណ្ដឹងកូនក្រមុំអ្នកភូមិម្នាក់ ដើម្បីរៀបការដោយអះអាងថាខ្លួននៅ កំលោះធ្វើឱ្យនាងជាប្រពន្ធមានការឈឺ ចាប់ជាខ្លាំងនិងបានទៅដាក់ពាក្យបណ្ដឹងនៅសាលាសង្កាត់កណ្ដោលដុំ ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ ។
នាងសុផាន់ណៃបន្ដថា ក្រោយពេល ជួបដោះស្រាយគ្នានោះលោកប្ដីបាន និយាយថាយើងអស់និស្ស័យនឹងគ្នាហើយៗ រូបគាត់ត្រូវការយកប្រពន្ធថ្មីទៀតដែលជាកូនថៅកែឈើដោយសុខចិត្ដ បង់លុយឱ្យនាង៣០០០ដុល្លារដើម្បីទុកចិញ្ចឹម កូន ។ ដំបូងនាងបានទារថ្លៃអាហារកិច្ច ចំនួន៥០០០ដុល្លារ តែខាងប្ដីឆ្លើយ ថា មានតែ៣០០០ដុល្លារទេយកឬមិន យក? បើមិនយកទេគឺអត់ ។ ដោយខ្លាច ក្រែងប្ដឹងមិនឈ្នះភាគីប្ដីនាងក៏សុខចិត្ដ ទទួលយកលុយ៣០០០ដុល្លារនោះ តែ ខាងប្ដីសន្យាថាឱ្យជាដំណាក់កាល គឺលើក ទី១ឱ្យ១០០០ដុល្លារហើយក្រោយពេល លោកប្ដីរៀបការហើយនឹងបង់លុយឱ្យ បន្ថែមទៀតរហូតគ្រប់ចំនួន ។ នាង សុផាន់ណៃបន្ដទៀតថា នាងសុខចិត្ដយក លុយដើរចេញមិនចង់ឃើញគេរៀបការ នៅនឹងភ្នែកបែបនេះទេ ហើយម្យ៉ាង ទៀតនាងក៏សុំផ្ដាំទៅប្រពន្ធក្រោយផង ដែរថាសូមទទួលយកចុះមនុស្សប្រុសដូចជាប្ដីនាងម្នាក់នេះ ។
យ៉ាងទៀតមិនមែន អនាគតប្រពន្ធក្រោយនេះមិនដឹងថា គាត់គ្មានប្រពន្ធឯណារាប់ទាំងអ្នកក្នុងភូមិ គេក៏ដឹងដែរ ចុះហេតុអ្វីបានជាឪពុក ម្ដាយខាងកូនស្រីនៅតែលើកកូនឱ្យទៀត?
ពាក់ព័ន្ធនឹងបញ្ហានេះលោក ឌីណន ចៅសង្កាត់កណ្ដោលដុំបានឱ្យដឹងថា ពិត ជាមានករណីបែបនេះកើតឡើងមែនតែមកដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥នេះ នៅមិនទាន់បានត្រូវរ៉ូវគ្នានៅឡើយទេ ដោយភាគីប្រពន្ធដើមទាមទារបង់ផ្ដាច់ រីឯភាគីប្ដីសូមបង់ជាដំណាក់កាល ។
លោកចៅសង្កាត់បន្ដថា លោកពិត ជាបានចុះហត្ថលេខាលើលិខិតបញ្ជាក់ ថាភាគីខាងប្រុសនៅលីវប្រាកដមែននិងបានអនុញ្ញាតឱ្យសង់រោងរៀបអា ពាពិពាហ៍ ផងដែរ ដោយសារតែមានលិខិតពីខាង ខេត្ដតាកែវបញ្ជាក់ថា ភាគីខាងប្រុស នៅលីវដែរទើបលោកហ៊ានបើគ្មាន លិខិតពីខាងខេត្ដតាកែវទេ លោកក៏មិន ហ៊ានដែរ ។
គួរបញ្ជាក់ថា នឹងមានការរៀបអាពាហ៍ ពិពាហ៍មួយធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នៅភូមិផ្សារសាមគ្គី សង្កាត់ កណ្ដោលដុំ ក្រុងច្បារមន រវាងកូនប្រុស ឈ្មោះសំវណ្ណា ពិសិដ្ឋ ជាកូនរបស់លោក សំ ផាន់ និងលោកស្រីអ៊ិន សុខា នឹងកូន ស្រីនាមអៀម ស្រីពេជ្រ ជាកូនរបស់លោក តាំង ឃីវគួង និងលោកស្រីអៀ ប៉ោ ។




































