​រថយន្ត​បែន​ក្រុមហ៊ុន​ចិន​ស៊ា​ង​ហៃ​បុក​អ្នកជិះ​កង់​ស្លាប់​នៅ​ស្រុក​ព្រៃឈរ​

0

​ខេត្តកំពង់ចាម​: យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នឹង​កន្លែងកើតហេតុ ដោយសារ​ត្រូវ​រថយន្ត​បែន របស់​ក្រុមហ៊ុន​ចិន ឈ្មោះ​ស៊ា​ង​ហៃ បុក​ពេញទំហឹង​ក្នុង​ខ​ណះ​ពេលដែល​ជនរងគ្រោះ​ជិះ​កង់​ធ្វើរ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​និង​រថយន្ត​បង្ក​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២,២០​នាទី​ថ្ងៃត្រង់​ទី​៨ ខែមករា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៧ ចំណុច​ខាងមុខផ្ទះ​imageឈ្មោះ​ឡា ក្នុងភូមិ​-​ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​​លោក កែវ ស៊ា​ង​ហ៊ាន់ អធិការនគរបាល​ស្រុក​ព្រៃឈរ​បាន​ប្រាប់​ឲ​ដឹងថា ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ខាងលើ​មានឈ្មោះ​​ឡុង វ​លក្ខ៍ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃ្លោ​យ​ទី​២ ឃុំ​ដើម​មាន ស្រុក​ព្រៃឈរ ។​ជនរងគ្រោះ​ជិះ​កង់​ម្នាក់ឯង​ក្នុង​ទិស​ពី​កើ​តទៅ​លិច​បញ្ច្រាស់ទិស​គ្នា​និង​image(4)រថយន្ត​បង្ក ម៉ាក​បែន​ធុន​ធំ ពណ៍​ក្រហម​ពាក់​ស្លាក​លេខ AT14-3-0577 របស់​ក្រុមហ៊ុន ចិន​ស៊ា​ង​ហៃ ដែល​បើកបរ​ដោយ​ជនបង្ក​ឈ្មោះ អ៊ុំ សេង​អ៊​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្មាត ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​​លោក​អធិការ​បានបញ្ជាក់​ប្រាប់​ឲ​បានដឹងថា ករណីនេះ​ជនបង្ក​ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​រួម​និង​វត្ថុ​តា​ផងដែរ​៕image(2) image(1)