​សមត្ថកិច្ច​បញ្ជូន​បុរស​វៀតណាម​ម្នា​ក់មក​តុលាការ​ករណី​វាយ​ផ្កាយ​២​យោធា​ព្រោះតែ​បញ្ហា​ស្ទះ​ចរាចរ​បន្តិច​ប​ន្ទួ​ច​

0

​ភ្នំពេញ ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤ បាន​បញ្ជូន​បុរស​វៀតណាម​ម្នាក់​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើរ រឿង​ប្រើ​អំពើហិង្សា​ទៅលើ​បុរស​ចំណាស់​ម្នាក់ មាន​ឋានន្តរស័ក្ដិ​ឧត្ដមសេនីយ៍ទោ​ផ្កាយ​២​យោធា បម្រើ​ការងារ​នៅ​ក្រសួងការពារជាតិ ព្រោះតែ​បញ្ហា​កកស្ទះ​ចរាចរ​បន្តិច​ប​ន្ទួ​ច ។

ប៉ុន្តែ​រហូតមកទល់ រសៀល​ថ្ងៃ​ដដែល​នេះ លោក ព្រះរាជអាជ្ញារង លី សុ​ផា​ណា ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ។​ ​ជនសង្ស័យ​មានឈ្មោះ ចាំង គីមហេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម ។ ចំណែក ជនរងគ្រោះ​ឈ្មោះ ងី វ៉ាន់ឌី​ម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មាន​ឋានន្ដរស័ក្ដិ​ឧត្ដមសេនីយ៍ទោ (​ផ្កាយ​២​យោធា​) បម្រើ​ការងារ​នៅ ក្រសួងការពារជាតិ ។ ​

ប្រភពពី​មន្ត្រី​តុលាការ បានឱ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បានធ្វើ​ដំណើរ តែម្នាក់ឯង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CB-1265 រីឯ​២​នាក់​ប្ដី​ប្រពន្ធ ធ្វើដំណើរ ដោយ​រថយន្ដ​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-6009 ។

ជន រងគ្រោះ និង​២​នាក់​ប្តី​ប្រព​ន្ឋ​នេះ បានធ្វើ​ដំណើរ ស្រប​ទិស​គ្នា​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​។ លុះ​មកដល់​ចំណុច​មុខក្រសួង​ការពារជាតិ ក៏បាន​បត់​ដូចគ្នា ។ ពេលនោះ​ដោយ​ស្ថាន ភាព​ផ្លូវ​មានការ​កកស្ទះ​ចរាចរណ៍​បន្ដិច ហើយ​២​នាក់​ប្តី​ប្រព​ន្ឋ​បាន​បើករថយន្ដ​ពី​ខាង ក្រោយ​ម៉ូតូ រួច​ចុច​ស៊ី​ផ្លេ​រ ជាស​ញ្ញា តែ​ជនរងគ្រោះ​មិនបាន​និយាយ​អ្វី​ទាំងអស់ ដោយ​បន្តទៅ​មុខជា​ធម្មតា ។​

​ប្រភព​បន្ដ ទៀតថា បន្ទាប់ពី​ធ្វើដំណើរ​ទៅមុខ​បាន​ចម្ងាយ​ប្រហែល​១០ ម៉ែត្រ ២​នាក់​ប្តី​ប្រព​ន្ឋ​ក៏បាន​បើករថយន្ដ​ទៅ ហួស​ម៉ូតូ​ជនរងគ្រោះ​បន្តិច ក៏បាន​ចុះ​ពី​រថយន្ដ​ដើរ​សំដៅ​មក​ចាប់​កអាវ​ជន រងគ្រោះ រួច​បុរស​ជា​ប្តី បាន​ដាល់​ចំ​ផ្ទៃមុខ​ជនរងគ្រោះ ជាច្រើន​ដៃ​ដោយ​មិនមាន​ការសួរនាំ​អ្វី​ទាំងអស់​។

បន្ទាប់ពី​ប្រើ​អំពើហិង្សា​លើ​ជនរងគ្រោះ រួចហើយ ជនដៃដល់​បាន​ឡើង​ជិះ​រថយន្ដ​បំណង​រត់ គេចខ្លួន ក៏ត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធ ហត្ថ​ដែល​យាម​នៅលើ​សួនច្បារ​ជិត​កន្លែងកើតហេតុ​អន្ដរាគមន៍​ឃាត់ខ្លួន ជនដៃដល់​បាន​ភ្លាមៗ​តែម្តង ។​ ​ពាក់​ព័​ន្ឋ​បញ្ហា​នេះ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤ មិនអាច​ទំនាក់ទំនង​លោក​ព្រះរាជ អាជ្ញា​រង លី សុ​ផា​ណា ដែល​កាន់​សំណុំ​រឿងនេះ​បានទេ ដោយសារ​ទូរស័ព្ទ​ចូល​ជាច្រើនលើក គ្មាន​អ្នកទទួល ។ ​

ចំណែក លោក ងី វ៉ាន់ឌី​ម ជា​ជនរងគ្រោះ​បានបញ្ជាក់ ថា​ក្រុមគ្រួសារ​របស់​ជនល្មើស​បាន ព្យាយាម​សម្របសម្រួល ជាមួយ​លោក តែ​លោក​នៅតែ​រក្សា​ជំហរ​ប្តឹង​ជនល្មើស​ដដែល ព្រោះ​ការ ប្រើ​អំពើហិង្សា​លើ​កងយោធពល​ខេមរភូមិន្ទ លើ​ដងផ្លូវ​សាធារណៈ​នេះ គឺ​ពុំ​អាច​អន់អោន​ឲ្យ​បាន ឡើយ ។

លោក ក៏បាន​សំណូមពរ​ឲ្យ​តុលាការ​ចាត់ការ​លើ​ជនល្មើស​តាមផ្លូវ​ច្បាប់​ផងដែរ ។​ ​មជ្ឈដ្ឋាន​មួយចំនួន​លើកឡើងថា តើ​តុលាការ​នឹងមាន​ចំណាត់ការ យ៉ាងណា​ចំពោះ ជនល្មើស​រូបនេះ ដែល​ហ៊ាន​បង្ក​អំពើហិង្សា​ទាំង​កណ្តាល​ថ្ងៃ​ច្រែស ទៅលើ​កងកម្លាំង សាធារណៈ មាន​ពាក់​ឯកសណ្ឋាន​យោធា ព្រោះតែ​រឿង​កកស្ទះ ចរាចរ​លើ​ដងផ្លូវ​សាធារណៈ បន្តិច​ប​ន្ទួ​ច ៕ chanroth014-mar-98 chanroth014-mar-99 photo-4(91)