និង ប្រកែកចំពោះ ការវាយប្រហារ ក្រុមហ៊ុន Sonyគណៈកម្មការការពារជាតិ របស់កូរ៉េខាងជើង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាន អំពាវនាវ ដល់សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ឲ្យបញ្ចប់អ្វីដែលជាការប្រឈមមុខ យ៉ាងតឹងតែងដាក់គ្នាជាមួយនឹង ទីក្រុងព្យុងយ៉ាង នៅក្នុង
សារលិខិតឆ្នាំថ្មីរបស់លោក គីម ជុងអ៊ុន ស្នើឲ្យមានកិច្ចចាប់ផ្ដើមការពិភាក្សាគ្នាឡើងវិញនោះ។ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ នេះឲ្យដឹងថា គណៈកម្មការ នេះបានស្តីបន្ទោសទៅលើសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ចំពោះ អំពើអមិត្តរបស់ពួកគេប្រឆាំង នឹងទីក្រុងព្យុងយ៉ាង និងបាននិយាយថា ខ្លួននឹងត្រៀមខ្លួនដោយ ប្រុងប្រយ័ត្ន ទៅនឹងអ្វីដែលសកម្មភាព របស់អាមេរិក និងកូរ៉េខាងត្បូង នាពេលអនាគត។
គោលនយោបាយរបស់ប្រធានគណៈកម្មការនេះ បានប្រកាសធ្វើការផ្លាស់ប្តូរ កាលពីមួយ សប្តាហ៍ មុន ដោយសារតែរដ្ឋាភិបាលលោកបារ៉ាក់ អូបាម៉ា បានសម្រេចបង្កើនការដាក់ ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ជុំវិញការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត ទៅលើក្រុមហ៊ុន Sony Pictures Entertainment កាលពីក្នុងខែវិច្ឆិកា និងបានជំរុញឲ្យក្រុងវ៉ាស៊ីនតោន ដកទណ្ឌកម្មចេញទាំងអស់។
ក្នុងសេចក្តីថ្លែងការណ៍ជូនដំណឹងដល់ក្រុងវ៉ាស៊ីនតោនបញ្ជាក់ពីគោលជំហរ របស់ខ្លួនថា សហរដ្ឋអាមេរិក គួរតែសម្រេចបញ្ឈប់អំពើអមិត្តទាំងអស់របស់ខ្លួន ដែលនេះជាការបង្កើត គ្រោះថ្នាក់ នៃសង្គ្រាមនៅលើ ឧបទ្វីបកូរ៉េ ដោយមិនអាចប្រកែកបាន។ ហើយទីក្រុងព្យុងយ៉ាង បានអំពាវនាវឲ្យបញ្ចប់ការធ្វើសមយុទ្ធ យោធា រវាងអាមេរិក និងកូរ៉េខាងត្បូងផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងជើង បានទាមទារឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន យល់ព្រមដាក់ ការស៊ើបអង្កេតរួមគ្នាទៅក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត ទៅលើរបស់ក្រុមហ៊ុន Sony ដែលប្រទេសកូរ៉េខាងជើង បានបដិសេធថា ខ្លួនមិនទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕