កម្លាំងទាហានអាមេរិកកំពុងធ្វើការ ស្រាវជ្រាវផលិតនិងសាកល្បងនូវប្រភេទ នាវាមុជទឹកគ្មានមនុស្សបើកអាចវាយ លុកទៅលើគោលដៅនានា (UUV) ។ បច្ចេកវិទ្យានាវាមុជទឹកគ្មានមនុស្សបើក ក៏មិនខុសអ្វីពីយន្ដហោះគ្មានមនុស្សបើក UAVដែលកំពុងតែចូលរួមបើកការ
វាយ ប្រហារទៅលើកម្លាំងក្រុមអ៊ិស្លាមបង្កើត រដ្ឋ IS។
បច្ចុប្បន្នកម្មវិធីស្រាវជ្រាវនាវាមុជ ទឹកគ្មានមនុស្សបើករបស់អាមេរិកទទួល បានការយកចិត្ដទុកដាក់យ៉ាងខ្លាំងពីក្រសួង ការពារជាតិ ហើយភាពជោគជ័យគម្រោង ខាងលើខ្ពស់អាចជួយដល់កម្លាំងទាហាន ជើងទឹកអាមេរិកកាន់តែមានសមត្ថភាព ខ្ពស់ជាងគូប្រជែងនានានៅលើពិភព លោកសាកសមជាប្រទេសមហាអំណាច យោធាពិភពលោក ។
ពេលនេះបញ្ហាផលិតUUV មិនស្ថិត នៅត្រង់បច្ចេកវិទ្យានោះឡើយក្រុមស្រាវ ជ្រាវបានផ្ដោតទៅលើការបញ្ជាUUV ក៏ ដូចជាផ្ដល់ព័ត៌មានចេញពីUUVមកកាន់ ទីបញ្ជាការដូចជាយន្ដហោះគ្មានមនុស្ស បើក ។ https://www.youtube.com/watch?v=zsIrVRd3SDkការធ្វើសកម្មភាពនៅបាតសមុទ្រ មានភាពស្មុគស្មាញជាងសកម្មភាពនៅ*លើដែនអាកាស ។
ប្រសិនបើកម្មវិធីផលិតUUVទទួលបានជោគជ័យសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេតតាមដែនសមុទ្ររបស់អាមេ រិកគ្មានអ្វីពិបាកឡើយ ហើយសត្រូវពិបាក ដឹងថា អាមេរិកកំពុងតែធ្វើអ្វីនាពេល នេះ។
UUVអាចក្លាយទៅជាសព្វាវុធវាយ លុកប្រកបដោយប្រសិទ្ធភាពបំផុតនៅ ដែនទឹក ។ UUVអាចចូលទៅកៀកគោល ដៅរបស់សត្រូវយ៉ាងងាយស្រួលហើយ ប្រើប្រាស់មីស៊ីលបុកកម្ទេចនាវាចម្បាំង ឬនាវាមុជទឹករបស់សត្រូវ ។ នាវាមុជ ទឹកគ្មានមនុស្សបើកនេះធ្វើសកម្មភាព ដោយមានសំឡេងស្ងាត់ពិបាកក្នុងការ ចាប់បានពីសត្រូវ ។ https://www.youtube.com/watch?v=NgpADOjGiH8
នាវាមុជទឹកធម្មតាគ្មានមនុស្សបើក ត្រូវផលិតមានទំហំធំសម្រាប់ផ្ទុកមនុស្ស និងស្បៀងអាហារ សម្ភារ ចំណែកនាវា មុជទឹកគ្មានមនុស្សបើកមិនត្រូវការទី តាំងសម្រាប់មនុស្សទាំងនោះហើយដែល ធ្វើឱ្យនាវានោះអាចពង្រួមមកតូចផ្ទុក បានថាមពលនិងសព្វាវុធជាច្រើនក្នុង ការវាយប្រហារទៅលើគោលដៅសត្រូវ ហើយអាចធ្វើសកម្មភាពនៅបាតសមុទ្រ រយៈពេលយូរទៀតផង ។
កន្លងមកអាមេរិកទទួលបានការជោគ ជ័យយ៉ាងខ្លាំងក្នុងការផលិតយន្ដហោះ វាយលុកគ្មានមនុស្សបើកនិងនាវាយាម ល្បាតនៅលើផ្ទៃទឹកគ្មានមនុស្សបើកដូច គ្នា ប៉ុន្ដែនៅពេលនេះអាមេរិកក៏បាន បង្កើនការផលិតនាវាមុជទឹកគ្មានមនុស្ស បើកបន្ថែមជួយដល់កម្លាំងទាហានប្រទេស នេះកាន់តែមានសមត្ថភាពខ្ពស់ 9