​អាកាសចរណ៍ AirAsia ប្រកាស​ផ្តល់​សំណង ១២៥.០០០​ដុល្លារ ដល់​ជនរងគ្រោះ នីមួយៗ

0

​ស្រប​ពេលដែល​ប្រតិបត្តិការ ស្វែងរក​យន្តហោះ និង​អ្នកដំណើរ​ដែល​កំពុង​បាត់​ខ្លួន មិនទាន់​បញ្ចប់​នោះ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia របស់​ឥណ្ឌូណេស៊ី ដែល​ម្ចាស់​លើ​ជើងហោះ ហើរ QZ8501 ដែល​បាន​ធ្លាក់ កាលពី ថ្ងៃទី​២៨ ខែធ្នូ នោះ បានប្រកាសថា ខ្លួន​នឹង​ផ្តល់​សំណង ១០០.០០០ ដុល្លារ​អាម៉េរិក ដល់​អ្នកដំណើរ ដែល​បាន​បាត់ បង់ជីវិត និង​២៥.០០០​ដុល្លារ​ផ្សេងទៀត ជូន​សម្រាប់​គ្រួសារ​ពួកគេ​ទាំងអស់​ផងដែរ ។​

​សារព័ត៌មាន ស៊ី​អិន​អិន លើកឡើង ពីស​ម្តី​អ្នកនាំពាក្យ​ក្រុមហ៊ុន AirAsia បានប្រកាស កាលពី​ថ្ងៃទី​០៧ ខែមករា ថា ក្រុមហ៊ុន​របស់ខ្លួន នឹង​អនុវត្ត​ទៅតាម​ច្បាប់ របស់​ក្រសួង​ដឹកជញ្ជូន ដែល​តម្រូវ​ឲ្យ​មានការ​សងជំងឺចិត្ត ១,៣ លាន​រូពី ( ជិត ១០០.០០០ ដុល្លារ​អាមេរិក​) សម្រាប់​គ្រោះថ្នាក់ ដល់​អាយុជីវិត បណ្តាលមកពី​វិស័យ​អាកាសចរណ៍​នោះ ។​
​គួរ​បញ្ជាក់ថា យន្តហោះ​ដឹក​អ្នកដំណើរ​ពី​ឥណ្ឌូណេស៊ី​ទៅ​សិង្ហ​បុរី QZ8501 បាន​ធ្លាក់​ដោយសារ បុក​ជាមួយនឹង​ព្យុះ ក្នុង ដែនសមុទ្រ​កោះ​ជ្វា របស់​ឥណ្ឌូណេស៊ី កាល ពីថ្ងៃ​អាទិត្យ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៤ ដោយមាន​អ្នកជិះ នៅលើ​នោះ ទាំងអស់​ចំនួន ១៦២​នាក់ ក្នុងនោះ អ្នកដំណើរ​មាន ១៥៥ នាក់ ភាគច្រើនបំផុត​ជា​ជនជាតិ​ឥណ្ឌូណេស៊ី ៕