កំពង់ធំ=សាលាស្រុកស្ទោងបានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក ក្រោមអធិតិយភាព ឯកឧត្តមគង់វិមាន អភិបាលរងខេត្តកំពង់ធំ លោកព្រឹមរដ្ឋា អភិបាលស្រុកស្ទោង ដោយមានការចូលរួម ពីរមន្ដ្រីនៃមន្ទីរផែនការខេត្ត លោកមេភូមិ មេឃុំ ព្រមទាំងមន្ដ្រីនានាជុំវិញស្រុកស្ទោង ប្រមាណជាង១០០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥។
លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានអានសុន្ធរកថា និងរបាយការណ៍សង្ខេបស្ដីពីផែនការថ្នាក់ស្រុកក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអនុវត្តន៍ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច អត្ថារចនាសម្ព័ន្ធ សេវាសាធារណះ ក្នុងភូមិ ឃុំ ស្រុក ខេត្ត ក្រុង ក្នុងគោលដៅបំបាត់ភាពក្រីក្រ នៅកម្ពុជាក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះមានដូចជា ធនធានធម្មជាតិ និងបរិស្ថាន ,ផ្នែកសេវាកម្មរដ្នបាលនិងសន្ដិសុខ, ផ្នែកយេនឌ័រ ,ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច។ 
ឯកឧត្តម គង់វិមានអភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ស្ដីពីការអភិវឌ្ឍន៍ ហត្ថារចនាសម្ព័ន្ធនានាក្នុងស្រុកស្ទោង ដោយមានជារួម គឺការជួសជុសប្រព័ន្ធប្រឡាយទឹក ស្តាប្រឡាយទឹក ការបង្កើតប្រព័ន្ធប្រឡាយថ្មី ការបង្កើតធារាសាស្ដ្រ ទំនប់ទឹក ដែលអូសចេញពីទំនប់មេ ៣០កញ្ញា សំរាប់ធ្វើស្រែប្រាំង គំរោងនៃការនាំអង្ករចេញរបស់រាជរដ្ឋាភិបាល ការជួសជុលស្ពានចាស់និងសាងសងស្ពានថ្មី ផ្លូវជាតិ ផ្លូវបេតុង ផ្លូវគ្រួសក្រហម ទៅតាម ភូមិ
ឃុំ ស្រុកនិងទីជនបទ ព្រមទាំង ការបញ្ចុះតំលៃភ្លើ់ងអគ្គិសនីអោយនៅក្នុងតំលៃសមរម្យដែលប្រជាពលរដ្ន អាចទទួលយកបាន ចុងក្រោយ ឯកឧត្តម បានក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំស្រុក និងមន្ដ្រីរាជការជុំវិញស្រុកដែលបានសហការគ្នាអនុវត្តន៍ការងារកន្លងមក ទទួលបានលទ្ធផលល្អព្រមទាំងផ្ដាំផ្ញើរ អោយមានការសម្របសម្រួលចាប់ពីថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត ក្នុងការអនុវត្តន៍ការងារក្នុងកម្មវិធីវិនិយោគនេះអោយបានទទួលជោគជ័យ។
បន្ទាប់មក តំណាង ឃុំសង្កាត់ធ្វើសេចក្ដីរាយការណ៍ ១ ការអនុវត្តន៍កិច្ចព្រមព្រៀងបណ្ដោះអាសន្នឆ្នាំ២០១៤អនុវត្តន៍ឆ្នាំ២០១៥ ,២ គម្រោង គាំទ្រក្រោយសមាហរណកម្ម ,៣ គម្រោងប្រើប្រាស់មូលនិធិឃុំ សង្កាត់,៤ គម្រោង អាទិភាព(២.២)សំរាប់អនុវត្តន៍ឆ្នាំ២០១៥៕ប៊ុនរិទ្ធី




































