​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខ​ខេត្តកំពង់ធំ បង្ក្រាប​រថយន្ត​ដឹក​សត្វ​ស្រកា​កែវ​ចំនួន ៥១០​ក្បាល​

0

​ខេត្តកំពង់ធំៈ នៅ​យប់​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៥ សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល ខេត្តកំពង់ធំ ដឹកនាំ​កម្លាំង​ស្ទាក់ចាប់ រថយន្ត​សាំ​យ៉ុង​មួយគ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2AB-2496 កាលពី​វេលា​ម៉ោង ១១.៣០​នាទី​កណ្តាល​អា​ធ្រា​ត ចាប់បាន​នៅក្នុង​ភូមិ រុងរឿង ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ បន្ទាប់ពី​ម្ចាស់​រថយន្ត​ទាល់ច្រក បើក​បុក​ទួល​ថ្ម បណ្តាល​ឲ្យ​បែក​ក្រទា​រថយន្ត ទើប​ចត រថយន្ត​ហើយ​ដាក់​មេ​ប្រូច​បាត់ស្រមោល​។​Image10
​តាម​ការ​ឲ្យ​ដឹង​ពី​លោក វរៈសេនីយ៍ឯក កែវ សុផល ស្នងការ​ង​ទទួលបន្ទុក​ផែន​ប្រឆាំង​បទល្មើស និង​លោក វរៈសេនីយ៍ទោ វ៉ា ចាន់​កុសល នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​រថយន្ត​ដឹក​សត្វព្រៃ​នេះ ដោយមាន​ការឯកភាព ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ឲ្យ​សហការ​Image9នាំគ្នា​ស្ទាក់​រថយន្ត​ដឹក​សត្វព្រៃ មុនពេល​ឃាត់​រថយន្ត​នេះ​បាន ត្រូវបាន​សមត្ថកិច្ច​ប្រទះឃើញ​រថយន្ត​មុខសញ្ញា​ដឹក​សត្វព្រៃ​មកដល់​ចំនុច មុខ​រមណីយដ្ឋាន ប្រិ​យ​ប្រស់ តែ​រថយន្ត​ពុំ បាន​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ តែ​បែ​ជា​បើក​រត់ ចូល​ផ្លូវលំ ឆ្លង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ជាច្រើន​ដំណាក់កាល លុះ​ចុងក្រោយ​ជនសង្ស័យ​បាន​បើក​ត្រឡប់​ទៅ​ស្រុក​ស្ទោង វិញ​តែ​ចៃដន្យ រថយន្ត​ខូច​ក៏​ត្រូវបាន​ស្ទាក់ចាប់​តែម្តង ហើយ​រថយន្ត​និង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ ដើម្បី​ធ្វើ​កំណត់ហេតុ​។​Image7
​សត្វ​បក្ស​ដែល​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្របួច​បាន សរុប​មាន​សត្វ​ស្រកា​កែវ ចំនួន ៥១០​ក្បាល ត្រូវបាន​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ព្រមទាំង​កម្លាំង​សមត្ថកិច្ច បាន​នាំយក​សត្វ​បក្សី​ទាំងនេះ​យកទៅ ព្រលែង​ចូល​ព្រៃ ដើម្បី​ឲ្យ​រស់​បែប​ធម្មជាតិ​ឡើងវិញ ប៉ុន្តែ​ក្នុងនោះ​មាន​សត្វ​មួយចំនួន បាន​ស្លាប់​យ៉ាង អ​ណោ​ច​អ​ធ័​ម នៅក្នុង​កា​រ៉ុង​ជាច្រើន​ក្បាល ។​Image6
​មហាជន​ទូទៅ​បាន​អរគុណ​ដល់​សមត្ថកិច្ច ដែល​អាច​ឃាត់​រថយន្ត​ដឹក​សត្វព្រៃ​បាន និង​ធ្វើការ​ព្រលែង​ឲ្យ​រស់ រា​ន្ទ​មានជីវិត​ឡើងវិញ រួច​ផុតពី​ការសំលាប់ និង​សំណូមពរ ឲ្យ​បងៗ​សមត្ថកិច្ច មេព្រៃ ជលផល និង​សមត្ថកិច្ច​ប្រឆាំង​បទល្មើស ជួយ​ទប់ស្កាត់​បន្ថែមទៀត និង​ព​ង្រឹ​ក​ការអនុវត្ត​ច្បាប់​ការពារ​សត្វព្រៃ ដោយសារតែ​សត្វ​តូច សត្វ​ធំ នាបច្ចុប្បន្ន​កំពុងតែ​Image4ពេញនិយម​នៅ​ទីផ្សារ​ជាតិ និង​អន្តរជាតិ និង​មាន​តំលៃ​ថ្លៃ​ណាស់ សម្រាប់​អ្នកក្រីក្រ ពុំមាន​លទ្ធភាព​ក្នុង​បរិ​ភោ​ជ​នោះទេ គឺ​សម្រាប់តែ​អ្នកមាន​លុយ និង​អ្នកមានអំណាច​តែប៉ុណ្ណោះ​។​

​ដោយ ប៊ុន រដ្ឋាImage2 Image1