​ ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ណ៍​ក្នុងការ​បាត់បង់​ព្រៃ​ឡង់ ពី​ការកាប់​រុក​រា​ន្ទ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ

0


​ខេត្តកំពង់ធំៈ វាសនា​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ និង​ជិត​ដូច​ព្រៃ​ស្អា​ក​ក្នុង​ខេត្ត​ឧ​ត្ត​មានជ័យ ពីមុន​ព្រៃ​ស្អា​ក​ប្រកប ដោយ​ព្រៃ​ដែលមាន​រុក្ខជាតិ​ធំៗ​ដើមឈើ​ដុះ​ជុំជិត តែ​បច្ចុប្បន្ន​បានក្លាយ​ទៅជា​វាល​រហោ​ដ្ឋា​ន ចំណែក​ព្រៃ​ឡង់ ទាំង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ទាំង​ប្រជាពលរដ្ឋ​ចំណាក់ស្រុក និង​មន្ត្រីរាជការ កងកម្លាំង​កំពុងតែ​សំរុក ជួល​ឲ្យ​មានការ​កាប់​រុក​រា​ន្ទ​ដុតបំផ្លាញ ក្នុង​ពេលយប់ និង​ពេល​ថ្ងៃ​ដើម្បី​វាត់​ទី​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​។​DSCF2328
​ជា​រៀងរាល់ថ្ងៃ​សកម្មភាព​ការដុត​រុក​រា​ន្ទ​ព្រៃ​ឡង់​កំពុងតែ​ធ្វើ​សកម្មភាព​ដោយ​ពុំមាន​ការខ្លាច​ញញើត​ពី​សំណាក់​ច្បាប់​នោះទេ បាន​បង្ករ​ឲ្យ​មាន​ការឆេះ​សន្ធរ​សន្ធៅ​ពេញ​ព្រៃ តែ​គេ​ពុំដែល​ឃើញ​មាន​សមត្ថកិច្ច​មេព្រៃ ចាត់វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​នោះទេ តែ​គេ​សង្កេតឃើញ​នៅតាម​ដងផ្លូវ​មាន​សរសេរ​ដាក់​ហា​មកា​ប់ព្រស​ជា​ព្រៃរបស់​រដ្ឋ តែ​នៅ​ខាងក្នុង​ចំងាយ​ពី​ផ្លូវ​គ្រួស​ក្រហម​២០ គឺ​សុទ្ធតែ​ការកាប់​ផ្តួលរំលំ​ដើម្បី​ដុត​យក​ដី​ធ្វើ ជា​កម្ម​សិទ្ធ​ដោយ​ខុសច្បាប់​។​DSCF2329
​ក្នុងនោះ​ក៏មាន​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ចេញពី​ព្រៃ​ដើម្បី​យកទៅលក់​នៅ​ទីផ្សារ យ៉ាង​គគ្រឹកគគ្រេង ខ្លះ​ផ្តល់​រំលំ​ទាំង​ដើម​យក​ចូល​រោង​សិប្បកម្ម​ខុសច្បាប់ ដើម្បី​ធ្វើ​កៅអី​តុក្កតា ខ្លះទៀត​ដឹក​តាម​គោយន្ត ទៅ​លក់​នៅ​ដេប៉ូ សកម្មភាព​ទាំងនេះ លោក មេព្រៃ​នៅតែ​ល្មម ទោះ​ព្រៃ​ឡង់​ត្រូវបាន​គេ​ដុត ឆេះ​ផ្សែង​ពេញ ព្រៃ​លោក​នៅតែ​ល្មម ទង្វើ​បែបនេះ​ជាហេតុ​ធ្វើ​ឲ្យ​មានការ​ក្តៅក្រហាយ ដល់​អ្នក​ស្រឡាញ់​ព្រៃឈើ​និង​ចោទ​សួរថា លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ និង​លោក មន្នីនាទ នាយ​សង្កាត់​សណ្តាន់ កំពុងតែ​ធ្វើ​អ្វី ។​Image11
​ពាក់​ព័​ន្ឋ​ទៅនឹង​បញ្ហា​ចោទប្រកាន់ សង្ស័យថា​លោក​មន្នីនាទ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ឡាក់​ឡើយ មិនបាន​អនុវត្ត​តួនាទី​ឲ្យ​បាន​ពេញលេញ​នេះ​ពុំ​អាច​សុំ​ការបំភ្លឺ​បាន​តាម​ទូរស័ព្ទ​បានទេ ចំណែក​លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ សណ្តាន់ ខ​ល​ចូល​ហើយ តែ​មិន​ខ្ចី​លើក​ទូរស័ព្ទ ជាហេតុ​បណ្តាល​ឲ្យ អាក់ខាន​ក្នុង​ការសុំ​ការបំភ្លឺ​ជំវិញ​ដីព្រៃ ដែល​ពោ​ពេញ​ទៅដោយ​ការដុត​បំផ្លាញ​។​

​ដោយ ប៊ុន រដ្ឋាImage15DSCF2082