បុរស​ម្នាក់​ជិះ​ម៉ូតូ​ល្បឿន​លឿន​ពេក​ជ្រុល​ទៅបុក ឃឿន​ផ្លូវ​ពេញទំហឹង​របួស​ធ្ងន់ធ្ងរ​

0


ភ្នំពេញ​៖​ដោយសារ​ផ្លូវ​ងងឹត​ខ្លាំងពេក បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ ឃឿន​ផ្លូវ​ពេញទំហឹង បណ្តាល ឲ្យ​ដូ​ល បោក​និង​ថ្នល់ រងរបួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​២០០៤ ស្ថិតក្នុង​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ​Image1
​តាម​ប្រជាពលរដ្ឋ ដែល​បានឃើញ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​វ៉េវ​មួយគ្រឿង ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1AQ-0146 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុងទិសដៅ​ពី កើ​តទៅ​លិច ដោយ​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ដែរ​ជា​ផ្លូវ​ងងឹត​ទៀត នោះ ទើប​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​ឃឿន​ផ្លូវ បណ្ដាល​ឲ្យ​Image2

រងរបួស​ធ្ងន់ បាន​រថយន្ត​សង្គ្រោះ ដឹង​ទៅ​សង្គ្រោះ​ភ្លាមៗ​ចំណែក​ម៉ូតូ​រង​ការ​ខូច​បន្តិចបន្តួច​ត្រូវបាន​សមត្ថកិច្ច​យកទៅ រក្ស​ទុក​ខណ្ឌ​សែន​សុខ រងចាំ​បងប្អូន​មក ទទួល​ទៅវិញ​ផងដែរ ៕