ព្រះសីហនុ៖បុរសជនជាតិបារាំងម្នាក់ត្រូវបានគេប្រទះ ឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ផ្ទះសំណាក់សុខុម ភាពភ្ញាក់ផ្អើលនេះបានកើតមានឡើង កាលពីវេលាម៉ោង ៤ និង២០នាទីព្រឹកថ្ងៃទី ០៩ខែ មករា ឆ្នាំ ២០១៥ ស្ថិតក្នុងក្រុម១៤ភូមិ៤សង្កាត់ ៤ ក្រុងព្រះសីហនុ 
ប្រភពពីម្ចាស់ផ្ទះសំណាក់ឈ្មោះម៊ី ប៊ុណ្ណារីភេទស្រីអាយុ៤៣ឆ្នាំបានអោយដឹងថា បុរសដែលចងកសម្លាប់ខ្លួននោះមានឈ្មោះFORET FRANH ភេទ ប្រុស អាយុ ៥៥ឆ្នាំ ជនជាតិបារាំងកាន់លិខិតឆ្លងដែនលេខ 05TT188428ស្នាក់នៅបន្ទប់លេខ ៣០៥ចូលមកស្នាក់នៅតាំពីថ្ងៃ២៩ខែ៧ឆ្នាំ២០១៤។ ប្រភពដ៏ដែលបានបន្តទៀតថាបុរសជនជាតិបារំងរូបនេះតាលថ្ងៃចេញដើរលេងទៅខាងក្រៅជាធម្មតាទើបតែថ្ងៃនេះពេញ១ថ្ងៃ ពុំឃើញបុរសម្នាក់នេះចេញពីបន្ទប់ស្នាក់នៅរបស់ខ្លួន ដោយមានការសង្ស័យ អ្នកគ្រប់គ្រងនៅទីនោះ បានគាស់ទំលាយទ្វារ ទើបឃើញបុរសម្នាក់នេះបានចងករ និងខ្សែជាប់មុខបន្ទប់ទឹកធ្វើអត្តឃាតខ្លួនឯង មិនដឹងពីពេលណាមកនោះទេ ។
យោងតាមប្រភពពីមន្ត្រីជំនាញពិនិត្យសាកសព បានអោយដឹងថា បុរសជនជាតិបារាំងរូបនេះពិតជាចងកធ្វើអត្តឃាតខ្លួនឯងមែន ។ មន្ត្រីជំនាញបានសន្និដ្ឋានថា សាកសព ជននេះបានចងកសម្លាប់ខ្លួន ប្រហែលជានៅម៉ោង១២យប់ថ្ងៃទី០៨មកម្លេះ ។កសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ដឹកតាមរថយន្តសាមុយទៅរក្សាទុកនៅវិជ្ជាមណឋាន វត្តឥន្ទញ្ញាណ ហៅវត្តក្រោម រង់ចាំស្ថានទូតសម្រេច ។


































