ខេត្តកណ្ដាល =គូរស្នេហ៏ទេសចរណ៏២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចហៅមកអប់រំណែនាំ ឲ្យស្លៀកសម្លៀកបំពាក់ឡើងវិញ ខណៈដែលពួកគេបានប្រើស្តាយ ស្លៀកខ្យល់ដណ្តប់មេឃ ជិញម៉ូតូដើរកំសាន្ត បង្អួតមហាជនធ្វើដំណើរតាមដងផ្លូវ
ហេតុការណ៏ដ៏កម្រមួយនេះ បានកើតឡើងកាលពីម៉ោង៤.៣០នាទី រសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ ចេញពីផ្លូវជាតិលេខ១ កាត់តាមដងផ្លូវជាតិលេខ១៤ ឆ្ពោះទៅព្រំប្រទល់ក្អមសំណរ ក្នុងស្រុកលើកដែក ខេត្តកណ្តាល។
សមត្ថកិច្ចឲ្យដឹងថា ជនទាំងបីនាក់ដែលត្រូវឃាត់ខ្លួនយកមកអប់រំទី១ឈ្មោះ. CRAWFORD ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិស្កុតឡេន ទី២.ឈ្មោះ CARTARINA ភេទស្រី អាយុ២១ឆ្នាំ ជនជាតិ ហ្វាំងឡង់ និងទី៣ឈ្មោះ. ALLOCCA អាយុ ២៩ឆ្នាំ ជនជាតិអ៊ីតាលី។
មន្ត្រីប៉ូលីសបញ្ជាក់ថា ការឃាត់ខ្លួនមកអប់រំគឺដើម្បីរក្សាសេចក្តីថ្លៃថ្នូ ទំនៀមទំលាប់តាមប្រពៃណីខ្មែរ មិនអាចបណ្តោយឲ្យជនបរទេសមកប្រព្រឹត្តិអំពើអាសអាភាសបែបនេះ នៅស្រុកខ្មែរបានទេ។
មិនទាន់មានការបញ្ជាក់ណាមួយ ពីអ្នកទេសចរណ៏បរទេសទាំងបីនាក់នោះទេ ប៉ុន្តែទំនងប្រ ហែលជាពួកគេមិនបានដឹងថា កម្ពុជាមានច្បាប់ហាមឃាត់ ការមិនស្លៀកបំពាក់នៅតាមទីសាធារណះនោះទេ ទើបធ្វើដូចជានៅក្នុងប្រទេសរបស់ខ្លួន។ ហើយការធ្វើដូចនេះទំនងទី១ មកពីពួកគេបែកថ្នាំក៏មិនដឹង ឬមកពីកម្ពុជាមានធម្មជាតិស្រស់ត្រកាល ចង់ស្រូបខ្យល់បរិសុទ្ឋក៏មិន ដឹង៕


































