ប្រទះឃើញ​សព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ក្នុង​ទឹកស្រះ​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​

0

ខេត្តបន្ទាយមានជ័យ​៖
​ ​សព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវគេ​ប្រទះឃើញ​ស្លាប់​អណ្តែត​ទឹក​នៅក្នុង​ស្រះ មួយកន្លែង​ក្នុងស្រុក​មង្គល​បូរី បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះទៅ ត្រួតពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញថា​សព​បុរស​រូបនេះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្រះ​ឈូក កណ្តាល​វាលស្រែ​ចម្ងាយ​ពី​ភូមិ​ប្រហែល​១​ពាន់​ម៉ែត្រ​ស្ថិតនៅ​ភូមិ​នាង​កេ​ត ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​IMG_8064
​ ​លោក​វរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាល​ស្រុក​មង្គល​បូរី​ប្រាប់​ឱ្យដឹងថា​៖​សាកសព បុរសរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​អូស​យកមក​ត្រួត​ពិនិត្យឃើញ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មានឈ្មោះ លីន ឡងឌី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​និង​មាន​ប័ណ្ណឆ្លងដែន​ចូល​ប្រទេស​ថៃ​មួយ​សន្លឹក​ទៀតផង​ដែរ​។​សាកសព​មាន​ស្នាមរបួស​ត្រូវគេ​វាយ​ដោយ​វត្ថុ​រឹង​ចំ​ថ្ងាស​និង​រយះ​បែក​មាត់​ថែមទាំង​បាក់ក​ទៀតផង​នោះ​។​សាកសព​មាន​សភាព​ហើម​ស្អុយ​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ត្រូវគេ​វាយ​សម្លាប់​យក​ទម្លាក់ចោល​ក្នុង​ទឹកស្រះ​មាន​រយៈពេល​៣​ថ្ងៃ​មកហើយ​។​IMG_8065
​ ​លោក​អធិការនគរបាល​ស្រុក​មង្គល​បូរី​បាន​ប្រាប់​ឱ្យដឹងទៀតថា​៖​សព​ជនរងគ្រោះ បន្ទាប់មក​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកមក​រក្សាទុក​នៅក្នុង​វត្ត​ក្នុងស្រុក​មង្គល​បូរី​ហើយ​សមត្ថកិច្ច​បាន​ទំនាក់ ទំនង​ក្រុមគ្រួសារ​នៅ​ខេត្តកណ្តាល​ឱ្យមក​ទទួលយក​សព​ដើម្បី​យកទៅ​ចាត់ចែង ធ្វើបុណ្យ​តាម​ប្រពៃណី​។​ករណី​អំពើ​ឃាតកម្ម​នេះ​សមត្ថកិច្ច​កំពុង​រង់ចាំ​ការសាកសួរ​ពី​ក្រុមគ្រួសារ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ស្វែងរក​ចាប់​ឃាត់ខ្លួន​ជនល្មើស​យមក​ផ្តន្ទាទោស​តាម​ផ្លុ​វ​ច្បាប់​៕IMG_8066