ពិធី​សម្ពោធ​កាត់​ខ្សែបូរ​ឆ្លង​ព្រះវិហារ​វត្ត​បញ្ញា​វ​រា​រាម (​វត្ត​ស្រែ​ក្រសាំង​)

​ព្រះវិហារ​ថ្មី​និង​សមិទ្ធិផល​នានា​ក្នុង​វត្ត​បញ្ញា​វ​រាម​ហៅ​វត្ត​ស្រែ​ក្រ​សាំ​ស្ថិតនៅ​ភូមិ​ស្រែ​ក្រសាំង​ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​បាន​ធ្វើ​ពិធី​សម្ពោធ​កាត់​ខ្សែបូ​ដាក់ឲ្យ​ប្រើប្រាស់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​មិនា​ឆ្នាំ​២០១៤​ក្រោម​អធិបតីភាព​ឯកឧត្តម​ឡូយ​សុផាត​តំណាងរាស្ត្រ​មណ្ឌល​

ខេត្ត​ស្ទឹងត្រែង​ឯកឧត្តម​វ៉ាន់វុ​ធ​សមាជិក ព្រឹទ្ធសភា​និង​ឯកឧត្តម​ឈាង​ឡាក់​អភិបាលរង​ខេត្ត​ស្ទឹងត្រែង​នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ជុំវិញ​ខេត្ត និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត  ។​

​    ​ថ្លែង​ក្នុង​ពិធី​នោះ​ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្ទឹងត្រែង មានប្រសាសន៍ថា ៖ 
​ការគោរព​ប្រតិបត្តិ​ចំពោះ​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​រដ្ឋ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​ស្ទឹងត្រែង ប្រកបដោយ​តម្លាភាព​និង​ធ្វើ​ការអភិវឌ្ឍ​លើ​គ្រប់​ហេ​ដ្ឋា​របនាសម្ពន្ធ័​មាន​ស្ពាន​ថ្នល់​ខ្វាត់ខ្វែង​និង​សុខសន្តិភាព​ពេញលេញ​ប្រកបដោយ​ក្ដីសង្ឃឹម​គួរ​ជាទី​មោទនភាព ។​
​    ​ជាពិសេស​ព្រះវិហារ​ដ៏​ធំ​ស្កឹមស្កៃ​ថ្មីស្រឡាង និង​សមិទ្ធិផល​នានា​ដែល​ដាក់​សម្ពោធ​ក្នុងថ្ងៃនេះ​បាន​ចាប់ផ្ដើម​កសាង​ឡើង​នៅ​ថ្ងៃ សុក្រ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៣ ក្រោម​ការដឹកនាំ​ពី​ព្រះចៅអធិការ​ព្រះនាម ទួន ខួច  បន្ដរ​ហួត​មកដល់​ព្រះ​ចៅអធិការ​ថ្មី​ព្រះនាម វី រ៉ាដូ ជា​ព្រះចៅអធិការ​សព្វថ្ងៃ ចាប់ផ្ដើម​សាងសង់​បន្ដ​រហូត​ដល់​បាន​ហើយ​ស្រេច​ជា​ស្ថាពរ និង​បាន​ធ្វើ​ពិធីបុណ្យ​បណ្ចុះ​ខណ្ឌ័សីមា កាត់​ខ្សែបូរ​សម្ពោធ​ឆ្លង​ព្រះវិហារ​ថ្មី ។​
​    ​សមិទ្ធិផល​ទាំងនេះ​រួមមាន ព្រះវិហារ​មួយ​ខ្នង គំនូរ​ពុទ្ធប្រវត្តិ បល្ល័ង​ព្រះ ព្រះ​ពុទ្ធបដិមា​អង្គ​ធំ ១ ព្រះអង្គ  ព្រះ​ពុទ្ធបដិមា​អង្គ​តូច ២ ព្រះអង្គ ព្រះអង្គ​ឆ្លាក់​ពី​ថ្ម​សុទ្ធ ចាក់សាប​មុខ​ព្រះវិហារ​ដែល​សរុប​បច្ច័យ​ចំនួន ៦៣៥.០៨០.០០០ រៀល  ស្មើរ ១៥៨.៧៧០ ដុល្លា  ។​
​    ​សមិទ្ធិផល​ទាំងអស់​កើត​មក​ពី​សទ្ធា​ជ្រះថ្លា និង​ការ​តាំងចិត្ត​យ៉ាង​មុតមាំ​របស់​ព្រះចៅអធិការ ភិក្ខុ សាមណេរ​ក្នុង​វត្ត លោក​អាចារ្យ គណៈកម្មាធិកា​វត្ត ជីដូន​ជីតា ចាស់​ព្រឹទ្ធ​ចារ្យ   ទា​យក ទាយិកា ចំណុះជើងវត្ត  ដោយ​មាន​ការចូលរួម​យ៉ាង​ទូលំទូលាយ ពី​សប្បុរស​នានា​នៅ​គ្រប់ទិសទី ។​
​    ​ជាពិសេស​ស្ថិតក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៍​ដូចជា​ឯកឧត្តម​ថ្នាក់ដឹកនាំ​ខេត្ត តែងតែ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ជានិច្ច​នោះ បាន​ធ្វើឲ្យ​ស្រុក​សៀម​បូក​ទទួលបានស​មិទ្ធិ​ផល​ធំៗ​ដូចជា ៖ ទំនប់​ស្ដុក​ទឹក​សម្រាប់​ធ្វើ​ស្រែប្រាំង ផ្លូវ​ក្រាល​កៅស៊ូ ប្រវែង ១៥ គម ប្រពន្ធ័​ភ្លើងអគ្គីសនី ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​ចំនួន​ពីរ​ភូមិ មណ្ឌល​សុខភាព​ចំនួន​៣ កន្លែង និង​សមិទ្ធិផល​ផ្សេងៗ​ជាច្រើន​ទៀត  សមិទ្ធិផល​ទាំងអស់នេះ​ហើយ ដែល​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​កើន​ឡើង​មួយ​កម្រិត​ថែមទៀត ។​

0 1