ល្បែងភ្នាល់​បាល់​កំពុង​កើត​ពេញបន្ទុក​នៅ​ក្រុង​ទេសចរ​ណ៏​ជ្រក​ក្រោម​ស្លាក​ផ្ទះសំណាក់​កោះ​មាស​

0

ព្រះ​សី​ហន​៖​ល្បែង​ភ្លា​ល់​បាល់​គឺជា​ល្បែង​មួយ​ប្រភេទ​ក្នុងចំណោម​ល្បែងភ្នាល់​ជាច្រើន​នៅក្នុង​ក្រុងព្រះសីហនុ ដែលជា​ក្រុង​ទេសចរ​ណ៏​ធម្មជាតិ​តំបន់ឆ្នេរ​នា​ទិសនិរតី​នោះ កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​ទាំង​ក្នុង​ផ្សារ​និង​នៅក្នុង​ភូមិ ប៉ុន្តែ​ផ្ទុយទៅវិញ​គេ​ពុំដែល​ឃើញ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ធ្វើការ​បង្ក្រាប​ដូច​ខេត្ត​ផ្សេងៗ​ម្តងណា​ឡើយ​។​20141022_164959
​ ​ជុំវិញ​បញ្ហា​ល្បែងស៊ីសង​មួយ​ប្រភេទ​ខាងលើនេះ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សំដែង​ទស្សនៈ​ថា ពួគគាត់​មាន​អារ​ម្ម​ណ៏​មួយ​ឆ្ងល់​យ៉ាងខ្លាំង​ថា ល្បែងស៊ីសង​ជាដើម​ហេតុ​ន័យ​អំពើរ​ចោរកម្ម លួច ឆក់ ប្លន់ នៅក្នុង​សង្គម ប៉ុន្តែ​ហេតុអ្វី​សំរាប់​ខេត្ត ក្រុង ទេសចរ​ណ៏ នា​ទិសនិរតី​មួយ​នេះ​បែ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បង្អួត​ភ្ញៀវទេសចរ​ណ៏​ទៅវិញ តើ​អាជ្ញាធរ​បាន​យល់​ទេ​អំពី​គោលនយោបាយ​ភូមិ​ឃុំ មាន​សុ​វត្តិភាព រឺ ដើរ​ប្រកាស​អោយតែបាន បង្គ្រប់កិច្ច​ថ្នាក់លើ​ដាក់អោយ ឬក៏​អស់លោក​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​បានទទួល​លាភសក្ការៈ​អំពី​ល្បែងស៊ីសង​ទាំងនោះ ទើប​ដឹង​ធ្វើជា​មិនដឹង​ដូចនេះ​ទៅ​។​ប្រភព​ដ៏​ដែល​បាន​បន្តថា នាពេល​បច្ចុប្បន្ននេះ​ល្បែងស៊ីសង​ដែល​លេង​ពេញបន្ទុក​មិន​ខ្លាចញញើត នឹង​សមត្ថកិច្ច​មាន ល្បែង​បៀ ខ្លា​ឃ្លោក ជល់​មាន់ កន្ទុយលេខ​ហើយ​ល្បែង​ដែលមាន​ប្រជា​ប្រី​យ៍​ជាងគេ​គឺ​ល្បែងភ្នាល់​បាល់​ដោយសារ​ល្បែង​មួយ​ប្រភេទ​នេះ​លេង​បាន​រាល់ថ្ងៃ​ក្នុង​ប្រជាពលរដ្ឋ ឬ​អាជីវករ​ម្នាក់​ចំណាយ​លើ​ល្បែង​មួយ​ប្រភេទ​នេះ​មិន​ក្រោម​ពី​១០០០០​រៀល​ទេ​ក្នុង​មួយថ្ងៃ រហូត​មាន​អ្នកខ្លះ​ចំណាយ​ចាក់​ល្បែង​នេះ​ក្នុង​មួយថ្ងៃ​រហូត​១​លាន​រៀល​ក៏មាន ដើម្បី​លេង​ភ្នាល់​20141022_164944ជាមួយ​មេ​ធំ​ម្នាក់​ដ៏​មាន​ឥ​ទ្ឋិ​ពល​នៅក្នុង​ក្រុងព្រះសីហនុ ដែល​សព្វថ្ងៃនេះ​កំពុង​ជ្រក​ក្រោម​ស្លាក​ផ្ទះសំណាក់​កោះ​មាស​ស្ថិតនៅក្នុង​ក្រុម​១៦​ភូមិ​៤​សង្កាត់​៤​ក្រុងព្រះសីហនុ​។ ក្នុង​មួយថ្ងៃៗ​ទីតាំង​ទទួល​ចាក់បាល់​ដ៏​ធំ​មួយ​នេះ​ប្រមូល​ពី​អតិ​ជន​គ្រប់ទិសទី​ទូទាំង​ក្រុងព្រះសីហនុ​និង ស្រុក​២​ផ្សេងទៀត ដោយបាន​ទទួល​ចំណូល​មិន​ក្រោម​២០​លាន​រៀល​ទេ​ក្នុង​មួយថ្ងៃ​។​
​ ​ដោយឡែក​យោងតាម​ការ​អោយដឹងពី​កូន​សមត្ថកិច្ច​ដែល​ពុំ​បានទទួល​លាភសក្ការៈ​នឹង​បាន​និយាយ​ទាំង​ក្តៅក្រហាយ​ថា ហេតុដែល​ពុំមាន​ការបង្ក្រាប​លើ​ល្បែង​បាល់​នេះ ព្រោះតែ​មេ​ធំ​នៃ​ល្បែង​នេះ បាន​បង់​ខែ​ជូន​ថ្នាក់លើ​គ្រប់លំដាប់​ថ្នាក់ តាំងពី​ថ្នាក់ សង្កាត់​រហូតដល់ អធិការ និង ស្នងការ​ខេត្ត ដូចនេះ​ទៅ​ខ្លាច​អី​ទៀត​នាំគ្នា​លេង​ម៉ា​សេរី​ទៅ កុំទៅ​ខ្វល់​អំពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​៕