បរិយាកាសនយោបាយនៅក្នុង ប្រទេសថៃបែរជាតានតឹងជាងមុន ពិសេសនៅមុនពេលដែលតុលាការកោះ ហៅអតីតនាយករដ្ឋមន្ដ្រីយីងឡាក់ ស៊ីណាវ៉ាត្រា បន្ដសាកសួរជុំវិញការ ចោទប្រកាន់ប្រព្រឹត្ដអំពើពុករលួយ ខ្វះ ការទំនួលខុសត្រូវ
ការកោះហៅសាកសួរត្រូវធ្វើឡើង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ជាពេល វេលាចាប់ផ្ដើមសាកសួរដែលអូសបន្លាយ រយៈពេល៣០ថ្ងៃពាក់ព័ន្ធទៅនឹងកម្មវិធី ជំនួយតម្លៃទិញស្រូវអង្កររបស់រដ្ឋាភិ បាលដឹកនាំដោយលោកស្រីយីងឡាក់ ។ ប្រសិនបើលោកស្រីទទួលរងការចោទ ប្រកាន់ទោសនោះ លោកស្រីមិនអាច ចូលរួមប្រឡូកក្នុងឆាកនយោបាយយ៉ាង តិច៥ឆ្នាំ ។https://www.youtube.com/watch?v=EWaLXQHA7esលោក Sirote Klampaiboon អ្នក ឯកទេសវិទ្យាសាស្ដ្រនយោបាយរបស់ ក្រុមអាវក្រហមថៃបានបញ្ជាក់ថា “ទាំង នោះជាលេសដើម្បីហាមប្រាមលោក ស្រីយីងឡាក់ ស៊ីណាវ៉ាត្រាចូលប្រឡូក ក្នុងឆាកនយោបាយដោយសារតែឥទ្ធិ ពលរបស់លោកស្រី ក៏ដូចគណបក្សភឿ ថៃអាចជួយឱ្យលោកស្រីទទួលបានជ័យ ជម្នះក្នុងការបោះឆ្នោតនាពេលអនាគត”។
ចំណែកអ្នកនាំពាក្យគណៈកម្មាធិការ កែទម្រង់ប្រជាធិបតេយ្យប្រជាជន PDRC លោក Akanat Promphan បានបញ្ជាក់ថា រាល់ការចោទប្រកាន់ទៅ លើលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា មិនមានគោលនយោបាយនោះឡើយ ។ លោកបញ្ជាក់ទៀតថា រាល់សកម្មភាព ណាមួយដែលមិនពឹងផ្អែកទៅលើផ្លូវ ច្បាប់អាចនឹងនាំមកនូវលទ្ធផលអាក្រក់ ជាក់ស្ដែងដូចការធ្វើបាតុកម្មកាលពីខែ ឧសភា ឆ្នាំ២០១៤ បណ្ដាលឱ្យមនុស្ស ២២នាក់ស្លាប់ដោយសារតែមិនគោរព ទៅតាមច្បាប់ជាធំ ។
ចំណែកលោក Cherdchai Tanti-sirin អតីតតំណាងរាស្ដ្រគណបក្សភឿថៃ បានព្រមានថា ប្រសិនបើសេចក្ដីសម្រេច របស់គណៈកម្មាធិការបង្កើតច្បាប់ជាតិ NLA មិនមានភាពយុត្ដិធម៌ទេនោះ អាច ជាចំណុចចាប់ផ្ដើមឱ្យមានមហាបាតុ កម្មថ្មី ។ លោកបន្ដទៀតថា “នេះមិន មែនជាការគំរាមកំហែងនោះឡើយ ប៉ុន្ដែថ្នាក់ដឹកនាំមិនត្រូវមិនស្រាលដល់ ប្រជាជននោះទេ។ កម្លាំងទាហានត្រូវតែ គោរពការសន្យារបស់ខ្លួនថា ស្វែងរក យុត្ដិធម៌ដល់មនុស្សគ្រប់រូប ទាំងអ្នក នយោបាយ ។ ប្រសិនបើគ្មានយុត្ដិធម៌ ប្រទេសជាតិមិនមានសុខសន្ដិភាព នោះឡើយ” ។
ប្រសិនបើលោកស្រីយីងឡាក់ ស៊ីណា វ៉ាត្រា អាចបញ្ជាក់ថា ខ្លួនគ្មានទោស កំហុស ក្រុមប្រឆាំងលោកថាក់ស៊ីន និង ក្រុមPDRC ប្រាកដជាខកចិត្ដយ៉ាងខ្លាំង ជាមិនខាន ដោយកន្លងមកបានខិតខំធ្វើ មហាបាតុកម្មជាច្រើនខែក្នុងការទាមទារ លោកស្រីយីងឡាក់ចុះចេញពីតំណែង ។ មេធាវីរបស់លោកស្រីយីងឡាក់ បាន បញ្ជាក់ថា នៅក្នុងការបើកសវនាការ សួរចម្លើយនាថ្ងៃទី៩ ខែមករា គួរតែ មានការចូលរួមពីមហាជន ប៉ុន្ដែរដ្ឋាភិ បាលបណ្ដោះអាសន្នថៃបានអំពាវនាវ ដល់ពលរដ្ឋអ្នកគាំទ្រលោកស្រីយីងឡាក់ មិនត្រូវចូលមកកាន់ទីក្រុងបាងកកនោះ ឡើយ ទុកឱ្យតុលាការជាអ្នកសម្រេច ។ រដ្ឋាភិបាលយោធាថៃប្រកាសថា អាច នឹងបន្ដអនុវត្ដច្បាប់អាជ្ញាសឹក ប្រសិន បើមានបាតុកម្មកើតឡើងក្រោយលទ្ធ ផលចោទប្រកាន់ទៅលើលោកស្រី យីងឡាក់ ។
ការចោទប្រកាន់ទោសទៅលើលោក ស្រីយីងឡាក់ បានចាប់ផ្ដើមនៅពេល ដែលកម្លាំងយោធាថៃឡើងកាន់អំណាច នៅខែឧសភា ឆ្នាំ២០១៤ ។ ចាប់ពីពេល នោះមក គណៈកម្មាធិការប្រឆាំងអំពើ ពុករលួយ NACC បានចោទប្រកាន់ លោកស្រីខ្វះការទទួលខុសត្រូវក្នុងការ តាមដានកម្មវិធីជំនួយតម្លៃទិញស្រូវ អង្ករធ្វើឱ្យមានអំពើពុករលួយកើតឡើង ពាសពេញ។ ជាមួយគ្នានោះ ការសម្រេច ទិញស្រូវអង្ករពីប្រជាពលរដ្ឋដែលមាន តម្លៃខ្ពស់ជាងទីផ្សារដល់ទៅ៥០ភាគរយ ធ្វើឱ្យអង្កររហូតដល់១៩,២លានតោន ស្ដុកសល់នៅក្នុងឃ្លាំង ធ្វើឱ្យរដ្ឋខាតបង់ ជាទឹកប្រាក់ប្រមាណ១៥,៧ពាន់លាន ដុល្លារអាមេរិក ។https://www.youtube.com/watch?v=n1eXh3I-sRs
តាមលទ្ធផលស្ទាបស្ទង់មតិជាសម្ងាត់ មួយទៅលើប្រជាពលរដ្ឋថៃបានបង្ហាញ ឱ្យឃើញថា មិនត្រឹមតែអ្នកនយោបាយ ប្រជាពលរដ្ឋ កម្មករ ក៏បានបង្ហាញពីការ គាំទ្រដល់គោលនយោបាយរបស់លោក ស្រីយីងឡាក់ ។ អ្នកបើកបរតាក់ស៊ីម្នាក់ បានរៀបរាប់ឱ្យដឹងថា “ខ្ញុំមិនមែនជា អ្នកគាំទ្រអាវក្រហម ឬអាវលឿងនោះ ឡើយ និយាយរួម ខ្ញុំមើលឃើញកម្មវិធី ជំនួយតម្លៃទិញស្រូវអង្កររបស់លោកស្រី យីងឡាក់ ពិតជាបានជួយដល់ពលរដ្ឋ ក្រីក្រយ៉ាងច្រើនមហាសាល ។ ការធ្វេស ប្រហែស ការប្រព្រឹត្ដអំពើពុករលួយ តែងតែកើតមាននៅថ្នាក់ក្រោម ដោយ មានចំនួនតិចតួច ចំណែកលោកស្រី យីងឡាក់ គ្រាន់តែជាអ្នកបង្ហាញផ្លូវដល់ មន្ដ្រីរបស់ខ្លួនអនុវត្ដ ប៉ុន្ដែលោកស្រីមិន មែនមានក្បាល៣ ដៃ៦ដែលអាចគ្រប់ គ្រងបុគ្គលនីមួយៗគ្រប់ពេលវេលា គ្រប់សកម្មភាពនោះឡើយ” ។
នៅពេលនេះគេមិនទាន់ដឹងថា ជោគ វាសនារបស់លោកស្រីយីងឡាក់ ប្រែ ក្លាយទៅជាយ៉ាងណានោះឡើយ មានតែ គេរង់ចាំមើលលទ្ធផលដេញដោលសួរ ចម្លើយរបស់តុលាការតែប៉ុណ្ណោះ ។ ក្រុមប្រឆាំងបានចោទប្រកាន់ទៅលើ កម្មវិធីជំនួយតម្លៃរបស់លោកស្រីថា បានបំផ្លាញតម្លៃនៅលើទីផ្សារ ធ្វើឱ្យទី ផ្សារចលាចល ចំណែកពលរដ្ឋមិនបាន យកចិត្ដទុកដាក់ផលិតស្រូវអង្ករដែល មានគុណភាព គឺធ្វើយ៉ាងណាឱ្យតែបាន ផលិតបានចំនួនច្រើន គឺទទួលាបាន ចំណូលខ្ពស់ ។
ក្រុមអ្នកវិភាគនយោបាយយល់ឃើញ ថា សម្រាប់មេដឹកនាំប្រទេសនីមួយៗ ពិសេសគឺមេដឹកនាំដែលកើតឡើងពី ការបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺធ្វើ អ្វីគ្រប់យ៉ាងដើម្បីតែប្រជាពលរដ្ឋប្រទេស ជាតិរបស់ខ្លួនតែប៉ុណ្ណោះ ។ នៅពេល ដែលពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងនៅ ជនបទ នៅទីក្រុងជាកសិករ ឬកម្មករ មានប្រាក់ចំណូលខ្ពស់ មានជីវភាព គ្រួសារធូរធា ទាំងនោះជាជោគជ័យខ្ពស់ បំផុតសម្រាប់មេដឹកនាំ ។ សកម្មភាព ខាងលើរបស់លោកស្រីយីងឡាក់ ជារឿង មួយដ៏ត្រឹមត្រូវក្នុងការជួយដល់ប្រជា ពលរដ្ឋឱ្យមានជីវភាពធូរធាជាងមុន ។ បើទោះបីរដ្ឋខាតបង់ ឱ្យតែប្រជាពលរដ្ឋ រស់នៅដោយសុខសាន្ដ ក៏ជារឿងប្រសើរ បំផុត ៕