​ឥណ្ឌូនេស៊ី​បង្កើន​ការការពារ​ដែន សមុទ្រ​តឹងតែង​ដោយ​បាញ់​ពន្លិច​កប៉ាល់ នេសាទ​បរទេស​

0

​ឥណ្ឌូនេស៊ី​បង្កើន​ការការពារ​ដែន សមុទ្រ​តឹងតែង​ដោយ​បាញ់​ពន្លិច​កប៉ាល់ នេសាទ​បរទេស​
​ដើម្បី​រារាំង​សកម្មភាព​នេសាទ​ត្រី ខុសច្បាប់​នៅលើ​ដែនសមុទ្រ​របស់ ប្រទេស​ឥណ្ឌូនេស៊ី រដ្ឋាភិបាល​បាន​អនុវត្ដ យុទ្ធសាស្ដ្រ​យ៉ាង​តឹងរ៉ឹង​ដោយ​បាញ់​ពន្លិច រាល់​នាវា​កប៉ាល់​នេសាទ​ណា​hqdefaultដែល​ចូល ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ប្រទេស​នេះ ។​
​កាលពី​ថ្ងៃទី​៨ ខែមករា នាវា​នេសាទ ម៉ាឡេស៊ី​ដែលមាន​ស្លាក​លេខ PKFA 7738 ត្រូវ​កម្លាំង​ទាហានជើងទឹក​ឥណ្ឌូ នេ​ស៊ី​បាញ់​ពន្លិច​នៅ​ដែនសមុទ្រ​ប៉េ​ឡា វ៉ាន ស្ថិតនៅ​ភាគ​ខាងជើង​កោះ​ស៊ូ​ម៉ា​-​ត្រា ។2432CAD000000578-0-image-a-48_1419173805816
​ស្នងការ​ប៉ូលិស​ប្រចាំ​ខេត្ដ​ស៊ូ​ម៉ា​ត្រា លោក​អី​កូ ហា​ឌី បាន​បញ្ជាក់ថា កម្លាំង ការពារ​ដែនសមុទ្រ​បាន​ប្រើប្រាស់​រំសេវ សម្រាប់​បំផ្ទុះ​ពន្លិច​កប៉ាល់​នេសាទ​ខាង លើ​នេះ​ដោយសារតែ​បាន​ចូលមក​នេសាទ ខុសច្បាប់ ។ កន្លងមក​ឥណ្ឌូនេស៊ី​ក៏បាន ដុតបំផ្លាញ​បាញ់​ពន្លិច​កប៉ាល​នេសាទ បរទេស​ជាច្រើន​ផងដែរ ។ 2432E0FE00000578-0-image-a-49_1419173817020
​ចាប់តាំងពី​ប្រធានាធិបតី​ថ្មី​ឥណ្ឌូ​នេ ស៊ី​លោក​ចូ​កូ​វី ឡើងកាន់តំណែង​នៅ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៤ លោក​បាន ប្រកាស​បង្កើន​ការការពារ​ធនធាន​ធម្ម ជាតិ​នៅ​តំបន់​សមុទ្រ ហើយ​លោក​បាន ចេញ​ច្បាប់​ឱ្យកម្លាំង​ទាហាន​ប៉ូលិស​បាញ់ ពន្លិច​រាល់​កប៉ាល់​នេសាទ​ណាមួយ​ចូល មក​បំផ្លាញ​ធនធានធម្មជាតិ មច្ឆជាតិ របស់​ប្រទេស​នេះ ៕