​ចិន​បញ្ជូន​អ្នកទោស​សេដ្ឋកិច្ច​៦៨០ នាក់​មកពី​បរទេស​

0

កាលពី​ថ្ងៃទី​៨ ខែមករា ប៉ូលិស​ចិន បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុងការ តាម​ចាប់ខ្លួន​អ្នកទោស​សេដ្ឋកិច្ច អ្នក ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​ដែល​បានរ​ត់ទៅ លាក់ខ្លួន​នៅ​បរទេស​សម្ងំ​រស់នៅ​យ៉ាង សុខសាន្ដ ។ កម្លាំង​ប៉ូលិស​ចិន​ប្រមាញ់ បាន​អ្នកទោស​៦៨០​នាក់​ដែល​ត្រូវ​នាំមកdownload (2) កាន់​ប្រទេស​ចិន​វិញ​កាត់ទោស​ទៅតាម ផ្លូវច្បាប់ ។
​ស្នងការ​ប៉ូលិស​ចិន​បានប្រកាស​ឱ្យ ដឹងថា ចំនួន​អ្នកទោស​ពាក់ព័ន្ធ​អំពើ​ពុក រលួយ និង​ពាក់ព័ន្ធ​បទល្មើស​សេដ្ឋកិច្ច មាន​ចំនួន​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក ឡើយ ។ អ្នកទោស​៦៨០​នាក់​បាន​បញ្ជូន មកកាន់​ប្រទេស​ចិន​កាត់ទោស​ធ្វើឡើង អំឡុង​ខែកក្កដា​ដល់​ខែធ្នូ ឆ្នាំ​២០១៤ ។
​នៅ​ទូទាំងប្រទេស​ចិន មាន​មន្ដ្រី​គ្រប់ ជាន់ថ្នាក់​ប្រមាណ​១៨​ពាន់​នាក់​រត់​ភៀស ខ្លួន​ទៅ​រស់នៅ​បរទេស​ក្នុង​រយៈពេល​២០ ឆ្នាំកន្លងមក ហើយ​ការចាកចេញ​ទៅ បរទេស​នោះបាន​យកប្រាក់​ទៅជា​មួយ សរុប​១២៩​ពាន់​លាន​ដុល្លារ ។images
​តាម​តួលេខ​របស់​សម្ពន្ធ​មិ​ត្ដ​សេដ្ឋ កិច្ច​ពិភពលោក​GFIG បាន​ប៉ាន់ប្រមាណ ថា ចិន​បាន​បាត់បង់​ទឹកប្រាក់​រហូតដល់ ១,០៨​ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​ដំណាក់ កាល​ឆ្នាំ​២០០២-២០១១ ដែល​ប្រាក់ ទាំងនោះ​ត្រូវ​មន្ដ្រី​ពុករលួយ​នាំ​ចេញទៅ បរទេស​ឱ្យ​គ្រួសារ​របស់ខ្លួន​រស់នៅ​យ៉ាង សុខសាន្ដ ៕