ការបាញ់ប្រហារពីខ្មាន់កាំភ្លើងដែល មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមអ៊ិស្លាម បង្កើតរដ្ឋកើតឡើងជាបន្ដបន្ទាប់នៅក្នុង ប្រទេសបារាំងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក្រោយ ការបាញ់ប្រហារសម្លាប់មនុស្ស១២នាក់ នៅទីស្នាក់ការកាសែតដែលមានឯក ទេស ផ្សព្វផ្សាយពីរឿងកំប្លែងរូបត្លុកដែលមានគោលដៅរិះគន់ទៅនឹងអ្វីមួយនៅ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ក៏មានការ បាញ់ប្រហារសម្លាប់ប៉ូលិសម្នាក់ ចំណែក ជនល្មើសរត់គេចខ្លួនបាត់ ។ ក្នុងពេលជា មួយគ្នានោះក៏មានបំផ្ទុះគ្រាប់បែកនៅ ជិតទីក្រុងលីយ៉ុង ។
ការបាញ់ប្រហារនៅជាយក្រុងប៉ារីស នៅព្រឹកថ្ងៃទី៨ ខែមករា នោះបណ្ដាលឱ្យ ប៉ូលិសម្នាក់ស្លាប់និងម្នាក់រងរបួសធ្ងន់ ខណៈដែលប៉ូលិសទៅដោះស្រាយករណី គ្រោះថ្នាក់ចរាចរណ៍ ។ ពេលនោះខ្មាន់ កាំភ្លើងដែលមិនពាក់ព័ន្ធនឹងគ្រោះថ្នាក់ នោះកាន់កាំភ្លើងស្វ័យប្រវត្ដិ២ដើមចេញពីរថយន្ដបាញ់រះទៅលើប៉ូលិសហើយគេចខ្លួនបាត់តែម្ដង ។
ក្នុងថ្ងៃជាមួយគ្នានោះក៏មានករណីផ្ទុះ គ្រាប់បែកនៅភោជនីយដ្ឋានសាច់អាំង នៅជិតព្រះវិហារអ៊ិស្លាមនៅជាយក្រុង លីយ៉ុង ។ ប៉ូលិសក៏បានឡោមព័ទ្ធកន្លែង កើតហេតុហើយបើកការស្រាវជ្រាវថា តើផ្ទុះគ្រាប់បែកនោះមានជាប់ពាក់ព័ន្ធ*នឹងការបាញ់រះនៅទីក្រុងប៉ារីសដែរឬទេ ?
ចំណែកការបាញ់ប្រហារទៅលើទីស្នាក់ ការកាសែតត្លុកកណ្ដាលទីក្រុងប៉ារីសជា ការបាញ់ប្រហារទ្រង់ទ្រាយធំដែលមិន ធ្លាប់មានរយៈជាង៤ទសវត្សរ៍កន្លងមក ។ ក្នុងចំណោមអ្នកស្លាប់១២នាក់មានវិចិត្រ ករ៥នាក់ ឯកទេសគូររូបត្លុកក្នុងសើច ចំអកឡកឡឺយទៅលើសកម្មភាព ស្ថាន ភាពនយោបាយក៏ដូចជាជំនឿសាសនា នៅជុំវិញពិភពលោក ពិសេសគឺគូររូប ត្លុកចំអករិះគន់ដល់សាសនាអ៊ិស្លាម ។ ក្រៅពីនេះក៏មានអ្នកសារព័ត៌មាន២នាក់ និងប៉ូលិស២នាក់ស្លាប់ក្នុងការបាញ់ប្រហារ នោះ ។
ខ្មាន់កាំភ្លើង៣នាក់ដែលចូលរួមក្នុង ការបាញ់ប្រហារនោះត្រូវបានគេស្គាល់ ថា ជាបងប្អូនបង្កើតឈ្មោះ Said Kouachi អាយុ៣៤ឆ្នាំ និងប្អូនប្រុស Cherif Kouachi អាយុ៣២ឆ្នាំ ម្នាក់ទៀត ឈ្មោះ Hamyd Moyrad អាយុ១៨ឆ្នាំ។ ខ្មាន់កាំភ្លើងវ័យក្មេងជាទីបំផុតបានចេញ សារភាព ចំណែក២នាក់បងប្អូនបានរត់ ពួននៅតំបន់ខាងជើងប្រទេសបារាំង ។ ពេលនេះកម្លាំងទាហានបារាំងបានឡោមព័ទ្ធនៅតំបន់ភាគខាងជើងតាមចាប់ខ្លួន ជនដៃដល់ទាំង២នាក់ខាងលើ ។ ខ្មាន់ កាំភ្លើងដែលជាបងប្អូន២នាក់នោះធ្លាប់ កាត់ទោសឱ្យជាប់ពន្ធនាគារកាលពីឆ្នាំ ២០០៨ដោយជាប់ពាក់ព័ន្ធនឹងខ្មាន់កាំភ្លើង ក្នុងប្រទេសអ៊ីរ៉ាក់ ។ ប៉ូលិសបារាំងក៏បាន ឃាត់ខ្លួនមនុស្ស៧នាក់ដើម្បីសួរចម្លើយ ។ ពលរដ្ឋបារាំងយល់ឃើញថាការបាញ់ ប្រហារនេះគឺជាប់ពាក់ព័ន្ធក្រុមអ៊ិស្លាម បង្កើតរដ្ឋ IS ឬក្រុមអាល់កៃដា ។ កាល ពីប៉ុន្មានថ្ងៃមុនក្រុម IS បានផ្សព្វផ្សាយ ឃ្លីបវីដេអូមានខ្មាន់កាំភ្លើងជនជាតិបារាំង នៅស៊ីរីបានចេញបញ្ជាឱ្យបំផ្ទុះគ្រាប់បែកនៅទឹកដីបារាំងបំផ្លាញវាឱ្យបែកខ្ញែកជា បំណែកតូចៗ ។ ពលរដ្ឋបារាំងក៏យល់ ឃើញថាទាំងនោះជាលទ្ធផលដែលបារាំងបានចូលរួមវាយប្រហារតាមដែនអាកាស ទៅលើក្រុម IS នៅក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់ ។
អ៊ីរ៉ង់បានថ្កោលទោសព័ត៌មានCharlie Hebdo ប្រមាថមើលងាយសាសនា
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការបាញ់ប្រហារទៅលើទីស្នាក់ការកាសែត Charlie Hebdo ។ ទន្ទឹមគ្នានោះក៏បានរិះគន់ដល់កាសែតខាង លើដែលប្រើប្រាស់សិទ្ធិសេរីភាពសារព័ត៌មានក្នុងការមើលស្រាលទៅលើសាសនាជារឿងមួយមិនអាចទទួលយកបាន ។
នៅពេលដែលខ្មាន់កាំភ្លើងបាញ់ប្រហារ ទៅលើទីស្នាក់ការកាសែតខាងលើប្រទេស ជាច្រើននៅជុំវិញពិភពលោកបានថ្កោល ទោសយ៉ាងខ្លាំងដល់សកម្មភាពដែលគេ ចាត់ទុកថា បានរំលោភបំពានបំបិទសិទ្ធិ សេរីភាពបញ្ចេញមតិសារព័ត៌មាន ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាន បញ្ជាក់ថា សកម្មភាពវាយប្រហារភេរវ កម្មទៅលើពលរដ្ឋស្លូតត្រង់ជារឿងមួយ ខុសទៅនឹងពាក្យប្រៀនប្រដៅរបស់សាសនាអ៊ិស្លាម ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា សកម្មភាពបាញ់ប្រហារ ខាងលើបង្កឡើងដោយក្រុមភេរវនិយម ដែលកើតមានឡើងនៅគ្រប់ទិសទីជុំវិញ ពិភពលោក ហើយការរាលដាលនៃក្រុម ភេរវនិយមដោយសារតែគោលនយោ បាយដឹកនាំមិនមានតុល្យភាពការប្រកាន់ វណ្ណៈ ជាតិសាសន៍ និងដោះស្រាយស្ថាន ភាពអយុត្ដិធម៌ទើបជំរុញឱ្យមានក្រុម ភេរវនិយមកើតឡើងសម្រាប់ប្រឆាំង ការដឹកនាំរបស់ប្រទេសមហាអំណាច នៅជុំវិញពិភពលោក ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកស្រីMarzieh Afkham បញ្ជាក់ថា ពលរដ្ឋអ៊ីរ៉ង់ទាំងមូលក៏បានប្រឆាំងទៅនឹង សកម្មភាពផ្សព្វផ្សាយរូបត្លុក ដោយមាន រូប១២សន្លឹក មានអត្ថន័យរិះគន់មើល ស្រាលដល់ព្រះអាទិទេពមហាមេត ។ សកម្មភាពផ្សព្វផ្សាយនោះប៉ះពាល់យ៉ាង ខ្លាំងដល់សិទ្ធិសេរីភាព ជំនឿសាសនា ។ ចំណែកសារព័ត៌មានខាងលើចាត់ទុកថា ជាសិទ្ធិសេរីភាពសារព័ត៌មាន ។ សិទ្ធិ សេរីមាននៅគ្រប់ទីកន្លែង គ្រប់ពេល ប៉ុន្ដែមិនអាចយកសិទ្ធិសេរីភាពរបស់ ខ្លួនទៅបំពានលើសិទ្ធិសេរីភាពអ្នកដទៃ បានឡើយ។
សារព័ត៌មានបារាំងបានចាត់ទុកសកម្ម ភាពផ្សព្វផ្សាយរូបត្លុកកំប្លែងរបស់ខ្លួន គឺជាសិទ្ធិសេរីភាពសារព័ត៌មាន ប៉ុន្ដែ មិនគិតពីផលប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងជំនឿសាសនាបានប៉ះពាល់ដល់បុគ្គលដែលមនុស្សរាប់លាននាក់គោរពបូជាជាព្រះនោះ ។
ទាំងនោះហើយបានជាក្រសួងការបរ ទេសអ៊ីរ៉ង់ថ្កោលទោសដល់សារព័ត៌មាន ខាងលើថាបានប្រើប្រាស់ពាក្យពេចន៍រូបត្លុកប្រមាថដល់អ្នកដទៃ ។
ពលរដ្ឋអ្នកកាន់សាសនាអ៊ិស្លាមមាន រាប់រយលាននាក់ជុំវិញពិភពលោក ប៉ុន្ដែ នៅក្នុងសាសនាអ៊ិស្លាមក៏មានក្រុមជ្រុល និយមឬហៅថាក្រុមនិយមឆ្វេងបានប្រើ ប្រាស់សាសនាអ៊ិស្លាមសម្រាប់បង្កនូវ សកម្មភាពនានាដែលធ្វើឱ្យពិភពលោក ស្អប់ខ្ពើម ។ ប៉ុន្ដែចំនួននោះមានតិចតួច ចំណែកអ្នកគោរពប្រតិបត្ដិដើរផ្លូវល្អ របស់សាសនាមានចំនួនច្រើនលើសលប់ ហើយការប្រមាថទៅលើសាសនាគឺប៉ះ ពាល់ទាំងអស់ទាំងអ្នកល្អ និងអាក្រក់។
បច្ចុប្បន្នក្រុមអ៊ិស្លាមបង្កើតរដ្ឋIS បានចាប់ផ្ដើមធ្វើសកម្មភាពវាយប្រហារ ទៅលើប្រទេសដែលចូលរួមវាយប្រហារ តាមដែនអាកាសទៅលើក្រុមនេះនៅក្នុង ប្រទេសអ៊ីរ៉ាក់និងស៊ីរី ។ បន្ទាប់ពីការបាញ់ ប្រហារនៅអូស្ដ្រាលីនិងនៅបារាំងនៅពេល នេះប្រទេសជាច្រើនបានបង្កើនការប្រុង ប្រយ័ត្នខ្ពស់ទប់ស្កាត់ហេតុការណ៍អាក្រក់ នេះកើតឡើង ។ អ្វីដែលជាផលវិបាកដល់ ក្រុមសន្ដិសុខគឺនៅត្រង់ចំណុចភេរវករ និងខ្មាន់កាំភ្លើងដែលជាបុគ្គលនៅក្នុងភូមិ ស្រុក ប្រទេសរបស់ខ្លួនតែម្ដង ពិបាកក្នុង ការទប់ស្កាត់ដូចករណីប្រទេសអូស្ដ្រាលី និងបារាំងនេះជាដើម ៕