សារព័ត៌មានAFP បានផ្សព្វផ្សាយថា ក្រុមបូកូហារ៉ាមបានបើកការវាយ ប្រហារទៅលើភូមិស្រុកចំនួន១៦ ស្ថិត នៅតំបន់ដែលពួកគេគ្រប់គ្រង ភាគខាង ឦសានប្រទេសនីហ្សេរីយ៉ា ។លោកបូសាធូកា មន្ដ្រីស្រុកកូកាវ៉ា រដ្ឋបូណូ បានឱ្យដឹងថា ខ្មាន់កាំភ្លើងក្រុម បូកូហារ៉ាមបានដុតបំផ្លាញស្រុកភូមិ ចំនួន១៦ ក្នុងនោះមានភូមិបាហ្គា, ដន បាហ្គា, ម៉ាយ៤, ម៉ាយ៣, ប៊ុនដូរ៉ាម ជាដើម ។
លោកអាប៊ូបាកា ហ្គាមែនឌី ប្រធាន សហគមន៍អ្នកនេសាទនៅស្រុកបូណូ ជាប់ឆ្នេរសមុទ្របានឱ្យដឹងថា ការវាយ ប្រហាររបស់ក្រុមបូកូហារ៉ាមកាលពីថ្ងៃ ទី៧ ខែមករា បានធ្វើឱ្យពលរដ្ឋរស់នៅ ទីនោះបាត់បង់ផ្ទះសម្បែងរស់នៅ ។ ពល រដ្ឋរាប់រយនាក់បានរត់ភៀសខ្លួនទៅកាន់ តំបន់សុវត្ថិភាព ហើយពលរដ្ឋខ្លះទៀត បានជាប់គាំងនៅតាមបណ្ដាកោះនៅ Lake Chad ។
ក្រុមបូកូហារ៉ាមតែងតែបើកការ វាយប្រហារឥតឈប់ឈរដណ្ដើមទីតាំង មកគ្រប់គ្រង ។ លើសពីនេះទៅទៀតពួក គេបានចាប់ពលរដ្ឋស្លូតត្រង់ជាច្រើនធ្វើ ជាចំណាប់ខ្មាំង ពិសេសគឺក្រុមស្រីៗ ដែលពួកគេយកទៅរៀបការឱ្យខ្មាន់ កាំភ្លើង ។ តួយ៉ាងដូចជាក្រុមសិស្ស និស្សិតរាប់រយនាក់ដែលក្រុមបូកូហារ៉ាម យកទៅរៀបការដល់ខ្មាន់កាំភ្លើង៕https://www.youtube.com/watch?v=l6HWr4x4rQs