​ឯកឧត្តម​គុជ​លី​ណា​អ​ញ្ជើ​ញា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សា​វ​រី​យ៏​លើក​៣៦​នៃ​ទិវាជ​យ័​ជំនះ​៧​មករា​១៩៧៩ ៧​មករា​២០១៥​នៅ​ស្នាក់ការ​គ​ណះ​បក្ស​ស្រុក​ស្វាយ​លើ​

0

សៀមរាប​៖ កាលពី​ព្រឹក​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៥ ឯកឧត្តម គុជ លី​ណា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦​នៃ​ទិវា​ជ័យជំនះ​៧​មករា ១៩៧៩​ដល់​៧​មករា​-២០១៥ ដែល បានរៀបចំ​ឡើង​នៅ​ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប​។​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦​នៃ​ជ័យជំនះ ៧​មករា​មានការ​ចូលរួម​យ៉ាងច្រើន​ពី​សមត្ថកិច្ច​អាជ្ញាធរ​ប្រជាពលរដ្ឋ​ផងដែរ ។​ឯកឧត្តម គុជ លី​ណា ជា​ប្រធាន​ក្រុមការងារ​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​ចុះជួយ​ស្រុក​ស្វាយ​លើ ។ បាន​មានប្រសាសន៍ថា ខួប​ទី​៣៦​នៃ​ថ្ងៃ​ជ័យជំនះ​៧​មករា​គឺ​យើង​មិនអាច​បំភ្លេចបាន ចាត់ទុកជា​ថ្ងៃ​ប្រ​វ​ត្ដិ​សាស្ដ្រ គ្មាន​អ្នក ណា​អាច​ក្រ​ឡៃ​បានឡើយ ។P1030241 ឯកឧត្តម​បញ្ជាក់ថា បើទោះជា​មនុស្ស​មួយចំនួន​ខំ​ប្រើ​គំនិត​មិនល្អ ប្រឹង​ក្រ​ឡៃ​ថ្ងៃ​៧​មករា​ទៅជា​រឿង​ផ្សេង​ដើម្បី​ប្រយោជន៍​នយោបាយ ក៏​មិនអាច​ទទួលបាន​លទ្ធផល​នោះឡើយ ។​ឯកឧត្តម​បាន​បញ្ជាក់ថា តើ​រយៈពេល​៣៦​ឆ្នាំ​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​៧​មករា​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល នូវ​ជ័យជំនះ​ជូន​ជាតិ​មាតុភូមិ ប្រជាពលរដ្ឋ​និង​អភិវឌ្ឍ​បាន​អ្វីខ្លះ​? ជាការ​ពិត​ដែល​មិនអាច​បំភ្លេចបាន​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ពី​របប​បន​ប្រល័យពូជសាសន៍​ប៉ុល ពត ស្ដារ​ប្រទេស​ដែល​ទទួលរង​នូវ​ការ​ខ្ទេចខ្ទាំ ជួយ​ដល់ ប្រជាពលរដ្ឋ ដែល​បាន​បាក់កម្លាំង​ដ៏​ធ្ងន់ធ្ងរ ប្រឈម​នឹង​ជំងឺ ជូន​ដល់​P1030243កុមារកំព្រា ស្ដ្រី​មេម៉ាយ និង​ឈានដល់​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើន​ជឿនលឿន បញ្ចប់​នូវ​ស​ង្ក្រា​ម​បាន​ទាំងស្រុង​ទទួលបាន​នូវ​សុខសន្ដិភាព​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ។​ឯកឧត្តម បាន​ផ្ដាំផ្ញើ​ថា យើងទាំងអស់គ្នា​ជាស​មា​ជិ សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវតែ ការពារ​ឱ្យបាន​នូវ​រាល់​សមិទ្ធ ផល​ទាំងអស់​ដែល​រាជរដ្ឋាភិបាល និង​គណបក្ស​បាន​អភិវឌ្ឍន៍ ។ ការពារ​នូវ​សន្ដិភាព ស្ថេរភាព​សង្គម និង​លុបបំបាត់​រាល់​ភាព​អសកម្ម​នេះ​ជាដើម​…៕P1030244

ដោយ ខេង​ឧ​ត្ត​ម