ឃាត់​មនុស្ស​2​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ប្រតិបត្តិការ​ណ៏​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​និង​ជាតិ​អាល់កុល​

0

ភ្នំពេញ​៖​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក ចេង មុនី​រ៉ា អភិបាលរងខណ្ឌ និង​លោក ប្រាជ្ញ សោ​ភ័​ណ្ណា អធិការរង​នគរបាល​ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី ៩ ខែមករា ឆ្នាំ​២០១៥ ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​អាល់កុល និង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ នៅ មុខ​សាលា​ខណ្ឌដង្កោ​លើ​កំណាត់​ផ្លូវ​បេតុង​២១៧ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​w2
នៅក្នុង​រង្វង់​ប្រតិបត្តិការ​ណ៏​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​និង​ជាតិ​អាល់កុល​កម្លាំង គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​និង ករណី​គ្រឿងញៀន​។​
នគរបាល​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១​ឈ្មោះ សាន វិសាល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​ច្បាប់​សាលា​បឹងត្របែក​ឆ្នាំ​ទី​១ និង​ទី​ឈ្មោះ គង់ រក្សា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក DUKE ពណ៌​ខ្មៅ​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1CP-2002 ដកហូត​វត្ថុតាង​ថ្នាំញៀន ១​កញ្ចប់ ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​។​
ជាមួយគ្នានេះ​ផងដែរ លោក ចេង មុនី​រ៉ា អភិបាលរង​ខណ្ឌដង្កោ​ក៏បាន​លើកឡើងថា ការ ដែល​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខ​ណ្ឌ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ គឺ ធ្វើឡើង​ជាប្រចាំ​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក នុត ពុធ​ដា​រ៉ា ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋ បាល​ខណ្ឌដង្កោ ក្នុង​គោលបំណង​ពង្រឹង​សន្តិសុខ​ក្នុង​មូលដ្ឋាន​ជាពិសេស​អនុវត្ត​ន៏​នូវ​គោល នយោបាយ​ភូមិ​សង្កាត់​មាន​សុ​វ​តិ្ថ​ភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។w1
លោក ចេង មុនី​រ៉ា ប្រាប់​បន្តថា កម្លាំង គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ដែល​បាន​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់​និង​លោក​អធិការរង​ក្នុង យប់​នេះ​មាន​កម្លាំង​សរុប​៦៥​នាក់ ក្នុងនោះ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ កម្លាំង​នគរបាល ខណ្ឌ និង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ផងដែរ​។ នៅក្នុង​រង្វង់​ប្រតិ​ប​តិ្ត​ការ​ណ៏​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​នោះ មិនមាន​អាវុធ​ឆ្លងកាត់​ទេ​។ ក៏ប៉ុន្តែ​មាន​គ្រឿង ញៀន​ឆ្លងកាត់​ក៏ត្រូវ​កម្លាំង​នគរបាល​អន្តរា​គម​ន៏​ខណ្ឌ​ឃាត់ខ្លួន​២​នាក់ ហើយ​បច្ចុប្បន្នកំពុង​ឃុំ ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ផ្តន្ទាទោស​តាមច្បាប់​៕