អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ របួស​ទាំង​ប្តី​ទាំង​ប្រព​ន្ឋ ត្រូវ​សមត​កិច្ច​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រព​ន្ឋ​យកមក​អប់រំ​

0

ខេត្តកំពង់ឆ្នាំង​
​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​មួយ​បាន​បង្កអោយមាន​របួស​ស្រាល​ទាំង​ប្តី​ប្រព​ន្ឋ ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃុំ​កោះ​ថ្កូវ ឃាត់ខ្លួន​ស្ត្រី​ជា​ប្រព​ន្ឋ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៨​មករា​២០១៥​ស្ថិតក្នុង​ភូមិ​អង្គ​ជ្រុំ ឃុំ​កោះ​ថ្កូវ ស្រុក​ជល់​គី​រី​ខេត្តកំពង់ឆ្នាំង​e2
​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា​៖ ស្ត្រី​ជា​ប្រព​ន្ឋ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​មានឈ្មោះ ចែម ចាន់​ឌី អាយុ​៤៤​ឆ្នាំ​និង​ប្តី​ដែល​រងរបួស​មានឈ្មោះ សំរិទ្ធ សាយ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​ជ្រុំ ឃុំ​កោះ​ថ្កូវ ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង និង​មាន​មុខរប​ជា​កសិក មានកូន​៥​នាក់​នៅក្នុង​បន្ទុក ។​
​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖​មូលហេតុ​ដែល​បង្ក​អោយ​ឈានទៅដល់​ការចាក់​ប្តី​នេះ គឺ​ដំបូង​ប្តី​បាន​ផឹកស្រា​ស្រវឹង​នៅផ្ទះ​អ្នកជិតខាង ពេល​កំពុងតែ​ផឹក​ប្រពន្ធ​បានមក​ហៅ​ប្តី​អោយទៅ​ពុះ​អូស​តែ ប្តី​ស្ត្រី​ខាងលើ​បាន​ឆ្លើយថា (​អញ​ជា​ប្តី​ដឹង​ហើយ​) ដោយសារតែ​ប្រពន្ធ​ហៅ​ច្រើនដង ច្រើនសារ​ពេក និង​ដោយ​ស្រវឹង​ផង​ប្តី​បាន​ជេរ​ស្តីប្រពន្ធ ពេលនោះ​ប្រពន្ធ​បាន​និយាយថា​(​ម៉េច បាន​ស្រា​ចូលខ្លួន​ខ្លាំង​ហ្អី​…..)​ស្រាប់តែ​ប្តី​ដែល​ស្ថិតក្នុង​ភាពស្រវឹង​ស្រា​ជោគជាំ​បាន​ឈប់​គោយន្ត​រួច​ស្ទុះ​ទាំង​កម្រោល​មក​ធាក់​ប្រព​ន្ឋ​២​ទៅ​៣​ជើង និង​វាយ​បណ្តាលអោយ​មានការ​ប្រវាយប្រតប់​គ្នា​ធ្វើអោយ​ជាំមុខ ជាំ​មាត់ បាក់ធ្មេញ ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ដួល និង​បាន​ក្រវាសដៃ​ដែ​មាន​កាន់​កូន​កន្ត្រៃ ទៅ​ប៉ះ​ប្តី​មុត​ចំ​លើ​ដោះ​ខាងស្តាំ បណ្តាលអោយ​រងរបួស​ស្រាល ហើយ​នៅលើ​ខ្លួន​ប្តី​មាន​ស្នាម​ក្រចកដៃ​ក្រញៅ​មុត​ពេញ​ខ្លួន​។
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ដក​ហូត​បាន កូន​កន្ត្រៃ​មួយ និង​បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រព​ន្ឋ​នាំយកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុ​ស្តិ៏​នរគរ​បាល រដ្ឋបាល​ឃុំ ។​ស្ត្រី​ជា​ប្រពន្ធ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ក្រវាស​កន្ត្រៃ​ទៅ​ប៉ះចំ​ប្តី​ពិតប្រាកដ៍​មែន តែ​គ្មាន​បំណង​ចាក់​សម្លាប់​ប្តី​នោះឡើយ ដោយឡែក​ប្តី​ដែល​បាន​រងរបួស​បាន​និយាយ​អោយដឹង​ផងដែរ​ថា​៖​គាត់​គ្មាន​ប្តឹងផ្តល់​អី​នោះទេ ព្រោះ​អាណិតកូនៗ​ទាំង​៥​នាក់ និង​សុំអោយ​សមត្ថកិច្ច​ធ្វើ​ការអប់រំ​តែប៉ុណ្ណោះ មិនអោយ​សមត្ថកិច្ច​យកប្រពន្ធ​គាត់​ទៅណា​នោះឡើយ​។e1
​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​ជិតៗ​នោះ​និង​បានឃើញ​ហេតុ​ការ​ណ៏​ខាងលើនេះ​បាន​និយាយ​អោយដឹង​ផងដែរ​ថា​៖​ប្តី​របស់​ស្ត្រី​ដែល​បង្ក​របួសស្នាម​ខាង​លើ​តែងតែ​ផឹកស្រា​ស្រវឹង​និង​រករឿង​ប្រពន្ធ ជេរ​បញ្ចោរ ព្រមទាំង​វាយ​ប្រពន្ធ​មិន​ដែរ​លោះ​ថ្ងៃ​នោះឡើយ នៅពេលដែល​រងរបួស​ក៍​មានការ​អន្តរា​គម​ន៏​ពី​អាជ្ញាធរ​និង​លោក​អភិបាលខេត្ត​យក​រថយន្ត​សង្គ្រោះបន្ទាន់​ពី​មន្ទី​ពេទ្យ​ខេត្ត​មក​យក​អ្នក​ដែល​របួស​ទៅ​សង្គ្រោះ បុរស​ជា​ប្តី​ដែល​រងគ្រោះ​បែប​ជា​មិន​ព្រម​មក​មន្ទី​ពេទ្យ​នោះឡើយ ដោយនិយាយ​ផ្តេសផ្តាស​ទៀតផង​។ មកដល់ពេលនេះ​ស្ត្រី​ជា​ប្រពន្ធ​និង​ប្តី​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ធ្វើការ​អប់រំ ណែនាំ និង​អោយធ្វើ​លិខិត​បញ្ឈប់​អំពើ​ហឹ​ង្សា​រទាំង​ប្តី​ទាំង​ប្រពន្ធ​ចាប់ពីពេលនេះ​រហូត​តទៅ​៕