បារាំង​បន្ត​ជួប​រឿង​អាក្រក​ពេល​ខ្មាន​កំ​ភ្លើង​ចាប់​មនុស្ស​២​នាក់​ធ្វើជា​ចំណាប់ខ្មាំង​

0

​កាលពី​យប់​ថ្ងៃទី​៩​ខែមករា បុរស​ម្នាក់​ប្រដាប់​ដោយ​អាវុធ​បាន​សម្រុកចូល​ហាង​លក់​គ្រឿង អា​ល័​ង្កា​រ នៅ​កណ្តាល​ទីក្រុង Montpellier ភាគខាងត្បូង​ប្រទេស​បារាំង ដោយ​ចាប់​មនុស្ស​២​នាក់​នៅ​ទីនោះ​ធ្វើជា​ចំណាប់ខ្មាំង​a2
​សារពត៌មាន Daily Mirror របស់​អង់គ្លេស​បាន​ផ្សាយ​ថា ប៉ូលិស​បាន​ជម្លៀស​ពលរដ្ឋ​ដែលមាន​វត្តមាន​ទីនោះ​។ ប្រព័ន្ធ​ទូរស័ព្ទ​នៅក្នុង​ហាង​ក៏ត្រូវ​បាន​កាត់​ផ្កា​ច់​ខណដែល​បូលិស​ត្រៀប​លក្ខណ​វាយប្រហារ​ចូលក្នុង​អាគា​ចាប់​ជនល្មើស​។ មន្ត្រីប៉ូលិស​បាន​ឲ្យ​ដឹងថា ជន​ចាប់ជំរិត​មិន​ព្រម​ដោះ​លេង​ចំណាប់ខ្មាំង​នោះឡើយ​បើ​ទោះ​ដឹងថា​ប៉ូលិស​បាន​ឡោម​ព័ន្ធ​ទីនោះ​ហើយក៏​ដោយ​។ អ្នកឯកទេស​របស់​បារាំង​បាន​បញ្ចា​ក់ថា​នេះ​គ្រាន់តែ​ជា​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​
https://www.youtube.com/watch?v=MxZFKhz_1HAប៉ុណ្ណោះ មិន​ជាប់​ពាន់​ព័ន្ធ​និង​ការវាយប្រហារ​នៅ​ស្នាក់ការ​កា​សែន​ក្នុង​ទីក្រុង​ប៉ារីស​នោះឡើយ​
​ក្នុងពេល​ជាមួយគ្នានេះ ប្រធានាធិបតី​បារាំង​លោក ហ្រាំ​ង​ស័​រ ហូ​ឡេ​ន​បាន​ប្រសា​ស​ផ្ទាល់​តាម​កញ្ចក់​ទូរ​ទស្ស ក្រោយ​រំដោះ​បាន​ចំណាប់ខ្មាំង​ពីរ​កន្លែង​ផ្សេងគ្នា​នៅ​ទីក្រុង Montpellier និង​នៅ​ទីក្រុង​បារី​ស​ថា បារាំង​កំពុង​ប្រឈម​នៅ​ការ​គម្រាម​កំ​ហែ​អសន្តិសុខ ប៉ុន្តែ​រដ្ឋាភិបាល​នឹង​អនុវត្តិ​វិធីសាស្ត្រ​ចាំបាច់​ក្នុង​ការធានា​សុ​វត្ថ​ភាប​ជួន​ប្រជាពលរដ្ឋ​។​a3
​ប្រធានាធិបតី​បារាំង​បញ្ចា​ក់ថា ក្រុម​ជ្រុលនិយម​ពាក់ព័ន្ធ​និង​ការចាប់​ចំណាប់ខ្មាំង​នៅ​ទីក្រុង​បារី​ស​មិនពាន់​ព័ន្ធ​ជាមួយ​សាសនា​អិស្លាម​ឡើយ ។​លោក​បញ្ចា​ក់ថា ការចាប់​ចំណាប់ខ្មាំង​នៅ​ផ្សា​ទំនើប​របស់​ជនជាតិ​អី​ស្រាល​អែល​នៅ​ក្រុង​បារី​ស គឺជា​សកម្មភាព​ប្រឆាំង​អី​ស្រាល​អែល ។ លោក​បញ្ចាក់​ទៀតថា​ការរំដោះ​ចំណាប់ខ្មាំង​នោះ​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​៤​នាក់ ក្នុងនោះ​មាន​ជនដៃដល់ Amedy Coulibaly ។​
​ប្រធានាធិបតី​បារាំង ហ្រាំ​ង​ស័​រ​ហូ​ឡែ​ន​បាន ប្រកាស​ទៀតថា​លោក​និង មេដឹកនាំ​នៅ​តំបន់​អឺរ៉ុប​នឹងចូលរួម​ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​បង្ហាញ​ពី​សម​គ្គី​ជាតិ​សាសន៍​នៅ​ទីក្រុង​បារី​សនា​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៥ បន្ទាប់ពី​ការវាយប្រហារ​អត់​ឈប់ឈរ​ទៅលើ​ប្រទេស​បារាំង​និង​គម្រាមកំហែង​ដល់​ប្រទេស​ជាច្រើន​ទៀត​ក្នុង​តំបន់​អឺរ៉ុប​។ ចំណែក​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់​អូ​ម៉ា​បានប្រកាស់ថា​អាមេរិក​និង​កៀក​ស្មា​ជាមួយ​បារាំង​ទប់ទល់​ការ​គម្រាមកំហែង​ពី​ក្រុម​ជ្រុលនិយម​។​
​ក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ​និ​យក​រដ្ឋមន្ត្រី​អី​ស្រា​អែល​លោក​បែន​ចា​មីន នេ​តាន​យ៉ា​ហូ​បានស្នើ​ដល់​ភាគី​បារាំង​រិត​បន្តឹង​សន្តិសុខ​ដល់ទី​តាំង​នានា​របស់​អី​ស្រា​អែល ក្រោយ​មានការ​វាយប្រហារ​ទៅលើ​គោលដៅ​របស់​អី​ស្រា​អែល​៕https://www.youtube.com/watch?v=pq5gvDirmx8