ពលរដ្ឋ​ស៊ី​រី​ជាង​៣​លាន​នាក់​បាន​ភៀសខ្លួន​ដោយ​សង្គ្រាម

0

​ពលរដ្ឋ​ស៊ី​រី បាន​ភៀសខ្លួន​ទៅ​នៅ​ប្រទេសជិតខាង​ដោយសារតែ​សង្គ្រាមស៊ីវិល អូ​ល​បន្លាយ​រយពេល​ជាង​៣​ឆ្នាំកន្លងមក​កើនឡើង​រហូតដល់​ជាង​៣​លាន​នាក់ គឺ​ច្រើនជាង​ទាំង​ជនភៀសខ្លួន​នៅក្នុង​សង្គ្រាម​អី​រ៉ា​ក់​និង​អា​ហ្វ​ហ្គា​និ​ស្ថាន​ដែល​មានតែ ២​លាន​៦​សែន​នាក់ ប៉ុណ្ណោះ​។ ជាមួយនិង​ជនភៀសខ្លួន​យ៉ង​ច្រើន​បែបនេះ​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយបារម្ភ​ពី​វិបត្តិ​ជនភៀសខ្លួន​។​s4

​តាម​របាយការណ៍​រប​ស់​ឧ​ត្ត​ម​ស្នងការ​ដើម្បី​ជនភៀសខ្លួន អង្គការសហប្រជាជាតិ គ្រាន់តែ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ ២០១៤ មាន​ប្រជាជន​ស៊ី​រី ជាង ៧​សែន​នាក់ បាន​រត់គេចខ្លួន ពី​សង្គ្រាម​នៅ​ស៊ី​រី​។ ចំនួន​នេះ​បានធ្វើ​ឲ្យ​ជនភៀសខ្លួន​ស៊ី​រី ក្នុង​រយៈពេល​តែ​៣​ឆ្នាំ​កើន​ដល់​ទៅ​ជាង ៣​លាន​នាក់ គឺ​ច្រើនជាង​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​សន្សំ​បានតែ​២​លាន ៦​សែន​នាក់ ក្នុង​រយៈពេល​៣០​ឆ្នាំ​។ ម្យ៉ាងទៀត បើ​ចំនួន​ភៀសខ្លួន​ស៊ី​រី នៅតែមាន​ច្រើន​បែបនេះ ដូច​ឆ្នាំ ២០១៤ នោះ គេ​បារម្ភ​s3ដែរ​ថា ជនភៀសខ្លួន ស៊ី​រី នឹង​កើន​ដល់​ជាង ៤​លាន​នាក់ នៅ​ចុងឆ្នាំ ២០១៥​នេះ​។ ចំនួន​នេះ​ច្រើនណាស់ ព្រោះ​ត្រូវ​ដឹងថា នៅមុន​សង្គ្រាមស៊ីវិល​ផ្ទុះឡើង នៅ​ខែមីនា ឆ្នាំ ២០១១ ស៊ី​រី​មាន​ប្រជាជន​សរុប​ប្រមាណ ២០​លាន​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ សង្គ្រាម ប្រយុទ្ធ​បង្ហូរឈាម​គ្នា រវាង​ទ័ព​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី ស៊ី​រី និង​ក្រុមប្រឆាំង​បានសម្លាប់​ជីវិត​មនុស្ស​ជាង ២​សែន​នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល​។​

​ជនភៀសខ្លួន​សី​រី​ភាគច្រើន​នៅក្នុង​ប្រទេស​លី​បង បន្ទាបមក ប្រទេស ហ្សកដានី តួ​ក​គី និង​អ៊ីរ៉ាក់ កំពុង​ទទួល​ជនភៀសខ្លួន ស៊ី​រី​ជាង ៣​លាន​នាក់​នេះ​។ ប៉ុន្តែ មានតែ​លី​បង់​ទេ ដែលមាន​ជនភៀសខ្លួន​ស៊ី​រី​ច្រើនជាងគេ គឺ​ដល់​ទៅ ១​លាន ១​សែន​នាក់ ក្នុងពេលដែល​លី​បង់​មាន​ប្រជាជន​សរុប ត្រឹម​ជាង ៤​លាន ៨​សែន​នាក់​ប៉ុណ្ណោះ​។ លី​បង់​ទទួល​ជនភៀសខ្លួន​ស៊ី​រី s1ច្រើនជាងគេ ព្រោះ​អាស្រ័យទៅលើ​ទីតាំង​ភូមិសាស្ត្រ​។ សង្គ្រាម​ផ្ទុះឡើង​ដំបូង​នៅ​ទីក្រុង​ហូ​ម ដែល​រដ្ឋាភិបាល​របស់​លោក​បា​ស្ហា អាល់​អាសាដ ចាត់ទុកជា​សំបុក​របស់​ក្រុមប្រឆាំង និង​បាន​បាញ់ប្រហារ បំផ្លាញ​ផ្ទះសម្បែង​ច្រើនជាងគេ​។ ប្រជាជន​នៅ​ទីក្រុង​ហូ​ម ជាច្រើន​ម៉ឺន​នាក់ មិន​ថា ប្រជាជន​ស៊ីវិល ឬ​អ្នកគាំទ្រ​ក្រុមប្រឆាំង​ស៊ី​រី​បាន​រត់​ពី​ការវាយប្រហារ សំដៅ​ទឹកដី​លី​បង់​៕