WHO ធ្វើតេស្ត​វ៉ាក់សាំង​ប្រឆាំង​វិ​រុស​អេ​បូ​ឡា​នៅ ចុងខែ​មករា​

0

​នៅ​ចុងខែ​មករា​ខាងមុខនេះ អង្គការ​សុខភាព​ពិភពលោក​បានចាប់ផ្តើម​ធ្វើការ​សាកល្បង​វ៉ាក់សាំង​ចំនួន​ពីរ ប្រឆាំងនឹង​វិ​រុស្ស​អេ​បូ​ឡា អាច​។​ការធ្វើ​សាកល្បង​នោះ​អាច​ធ្វើឡើង​នៅក្នុង​ប្រទេស​អាហ្វ្រិក ដែលមាន​ឆ្លង​រាតត្បាត​មេរោគ​អេ​បូ​ឡា​d2
​អ្នកនាំពាក្យ​WHO បាន​ប្រាប់​អ្នកកាសែត​ថា វ៉ាក់សាំង​ចំនួន​ពីរ នឹង​ត្រូវគេ​ប្រើ​សាកល្បង ចាក់ ទៅលើ​ក្រុមមនុស្ស​ដែល​គ្មាន​ជម្ងឺ នៅក្នុង​បណ្តា​ប្រទេស​ដែលមាន​ឆ្លង​រាតត្បាត​មេរោគ​អេ​បូ​ឡា​។ សេចក្តីសម្រេចចិត្ត​នេះ​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​តាម​អ៊ី​ន​ធ័​រ​នែ​ត​មួយ​របស់​អ្នកជំនាញ សុខភាព និង​អង្គការ​សុខភាព​ពិភពលោក​។​d3

​វ៉ាក់សាំង​ទាំងពីរ​ដែល​ផលិត ដោយ​មន្ទីរពិសោធន៍​អាមេរិកាំង កាណាដា និង​អង់គ្លេស ធ្លាប់​ត្រូវបាន​គេ​តេស្ត សាកល្បង​ដោយ​ជោគជ័យ រួចមកហើយ នៅ​មន្ទីរពិសោធន៍ និង​នៅក្នុង​ចំណោម​មនុស្ស​ស្ម័គ្រចិត្ត ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​កន្លងមក​។ ពោល គឺ​លទ្ធផល​អាច​ទទួលយក​បាន និង​គ្មាន​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​អ្នក​ដែល​បានទទួល​សាកល្បង ចាក់​វ៉ាក់សាំង​។​d4

​តាម​នាយិការ​រង​រប​ស់​អង្គការ​សុខភាព​ពិភពលោក តេស្ត​សាកល្បង​នឹង​ចាប់​ផ្តើមដំបូង​នៅ​ចុងខែ​មករា ក្នុងប្រទេស​លី​បេ​រី​យ៉ា ដែលមាន​ករណី​ឆ្លង​មេរោគ​អេ​បូ​ឡា​ខ្លាំងជាងគេ​។ បន្ទាប់មក ប្រតិបត្តិការ​តេស្ត​សាកល្បង​វ៉ាក់សាំង​នឹង​បន្តធ្វើ នៅ​ខែកុម្ភៈ ក្នុងប្រទេស​ហ្គី​ណេ និង​សៀ​រ៉ា​ឡេ​អូន​។ ក្រុមមនុស្ស​៤៥០០​នាក់ នឹងត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​សាកល្បង ក្នុងដំណាក់កាល​ទីមួយ​។ បន្ទាប់ពី​រង់ចាំ​លទ្ធផល​វ៉ាក់សាំង ពី​២ ទៅ​៤​សប្តាហ៍ គេ​នឹង​អាច​ចាប់ផ្តើម​ដំណាក់កាល​សាកល្បង ទី​២ ទៅលើ​មនុស្ស​៤៥០០​នាក់​ផ្សេងទៀត​៕