ក្រុម​អិស្លាម​បង្កើត​រដ្ឋ​ចូលទៅ​កាន់​តំបន់​អឺរ៉ុប​តាមរយៈ​ជន​អន្តោ​ប​វេស​ខុសច្បាប់​

0

​រដ្ឋាភិបាល​អី​តា​លី​បាន​បើក​កា​រសើប​អ​ង្គេ​តទៅ​លើ​ក្រុម​ជនភៀសខ្លួន​ហូ​ចូល​មកពី​ទ្វីបអាហ្វ្រិក ក្នុងនោះ​មាន​ទាំង​ក្រុម​អិស្លាម​បង្កើត​រដ្ឋ​IS លាយ​លំ​ចូលមក​អឺរ៉ុប​បង្ករ​ភាពចលាចល​។ ក្រុម​អី​ស្លាម​ដែល​អាច​ចូលមក​វាយប្រហារ​នៅ​តំបន់​អឺរ៉ុប​បាន​មានតែ​តាមរយ​ជនភៀសខ្លួន​តាម​ដែនសមុទ្រ ។​g3
​ការស្រាវជ្រាវ​ចាប់ផ្តើម​ក្រោយពេល​ចារកម្ម​អី​តា​លី​បាន​បញ្ចា​ក់ថា នៅលើ​កោះ​Sicily របស់​អី​តា​លី​គឺជា​ច្រក​ដ៏​សំខាន់​របស់​ក្រុម​IS ចូលមក​កាន់​អឺរ៉ុប ។ ចារកម្ម​អី​តា​លី​បាន​ប្រមាន​ថា ពេលនេះ​មាន​សមាជិក​ក្រុម​អិស្លាម​បង្កើត​រដ្ឋ​មួយចំនួន​ប​បាន​ចូល​អឺរ៉ុប​ដោយ​ជោគជ័យ ហើយ​មាន​លិខិតរ​ស់នោ​ដោយ​ស្រប់ច្បាប់​ទៀតផង​។​g2
​ពេលនេះ​ប៉ូលិស​អី​តា​លី​កំពុង​តាមដាន​ចាប់ខ្លួន​មនុស្ស​សង្ស័យ​៥​នាក់​អាចជា​បក្ខពួក​ក្រុម​ភេរវកម្ម​បា​នប​ន្លាំ​ខ្លួន​ជាមួយ​ក្រុម​អន្តោ​ប​វេស​ចូលមក​អី​តា​លី អ្នក​ទាំងនោះ​មកពី​ប្រ​ទែស​ស៊ី​រី​និង​លី​បី​។​
​កាលពី​ខែតុលា​២០១៤​កន្ល​មក ក្រុម​ស្រាវជ្រាវ​នៅលើ​កោះ​sicily ក៏មាន​មន្ទិលសង្ស័យ​ទៅ​លើកមនុស្ស​៣​នាក់​មា​នស​ញ្ជា​ត្តិ​អេ​ហ្ស៊ី​ប ត្រូវបាន​កម្លាំង​ការពារ​ដែនសមុទ្រ​អី​តា​លី​ជួយសង្គ្រោះ​បាន​នៅ​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។g1
​កម្លាំង​សន្តិសុខ​អី​តា​លី ក៏ដូចជា​ប្រទេស​តំបន់​អឺរ៉ុប​បាន​រឹតបន្តឹង​សន្តិ​ខុស នៅ​គ្រប់​ទីកន្លែង​ខណដែល​ការ​គម្រាម​កំ​ហែ​អ​វាយប្រហារ​កាន់តែ​កើនឡើង​ពី​ក្រុម​អី​ស្លាម​បង្កើត​រដ្ឋ ។​នៅពេលនេះ​មាន​ខ្មាន់កាំភ្លើង​ជាច្រើន​បាន​លាក់ខ្លួន​នៅ​អឺរ៉ុប​រងចាំ​តែ​ឧកាស់​វាយប្រហារ​ប៉ុណ្ណោះ​៕