បាត់ដំបងៈជនសង្ស័យឈ្មោះអោកវុទ្ធងី.(ហៅងី)អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅភូមិភ្នំតូចឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកនិងឈ្មោះណេងចាន់នី.អាយុ២៥ឆ្នាំមុខរបរធ្វើចំការទីលំនៅភូមិអូរឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបងត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹកចាប់ខ្លួន
កាលពីវេលាម៉ោង២៣.១០នាទីថ្ងៃទី០៩មករាត្រង់ចំណុចមុខផ្ទះសំណាក់អង្គរស្ថិតក្នុងភូមិឃុំស្រុកខាងលើដែលពួកគេរស់នៅ.ក្នុងករណីរក្សាទុកនិងដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូសារធាតុញៀន។
លោកវរសេនីយ៏ត្រីពុទ្ធថូរ៉ា.មេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំព្រឹកបានឲ្យដឹងថាៈក្នុងខណៈពេលកម្លាំងបានចុះល្បាតដើម្បីការពារភូមិឃុំមានសុវត្ថិភាព.ជនសង្ស័យទាំង២នាក់ខាងលើសុទ្ធតែជាមុខសញ្ញាចាស់ធ្លាប់តាមដានរបស់សមត្ថកិច្ចកម្លាំងក៏បានធ្វើការឃាត់ខ្លួនពួកគេតែម្តងដើម្បីសាកសួរដែលកំពុងធ្វើសកម្មភាពចែកចាយជាក់ស្តែងយ៉ាងសកម្មក្នុងមូលដ្ឋាន។
លោកវរៈសេនីយ៏ត្រីបន្តថាៈក្រោយឃាត់ខ្លួនមានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ហៅយ៉ាម៉ា)ពណ៌លឿងទុំចំនួន៤០គ្រាប់និងម្សៅក្រាមពណ៌សថ្លា(ហៅម៉ាទឹកកក)០១កញ្ចប់តូចក្នុងហោប៉ៅខោខាងមុខផ្នែកខាងស្តាំរបស់ឈ្មោះអោកវុទ្ធី.ហើយកម្លាំងក៏នាំខ្លួនពួកគេមកមូលដ្ឋានកងរាជអាវុធហត្ថស្រុក.រួច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនិតិវិធី។
ជនសង្ស័យទាំង២នាក់ខាងលើបានសារភាពថាៈពួកគេខ្លួនទើបនិងជួញដូរថ្នាំ១ដងទៅ២ដងប៉ុណ្ណោះដោយទិញពីគេតៗគ្នាមិនមិនស្គាល់ឈ្មោះក្នុង១គ្រាប់៩ពាន់រៀលលក់ចេញវិញបាន១ម៉ឺនប្រាំពាន់រៀលបើចង់ចាប់មិនខ្វះទេទាំងអ្នកលក់និងអ្នកជក់ក្នុងស្រុកភ្នំព្រឹកនោះសមត្ថកិច្ចទើបតែនិងដឹងមកចាប់ពួកខ្លួនពេលនេះ។
សូមបញ្ជាក់ថាៈស្រុកភ្នំព្រឹកមានព្រំប្រទល់ជាប់ប្រទេសថៃមានចំងាយជាង១០០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងគ្រឿងញៀនមិនថាសម្បូរតែជាប់ព្រំដែនទេដូចជាស្រុកកំរៀង.ភ្នំព្រឹក.សំពៅលូន.សំឡូត.ក្នុងក្រុងនិងស្រុក១ចំនួនទៀតនៃខេត្តបាត់ដំបងមានលក់និងប្រើប្រាស់គួរឲ្យព្រួយបារម្ភភាគច្រើនទៅលើស្រទាប់យុវជនចាប់ពីអាយុ២៥ឆ្នាំចុះក្រោមនេះបើតាមប្រភពជាច្រើនពីឪពុកម្តាយកូនដែលរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀនសាបព្រូសប៉ះពាល់សង្គមគ្រួសារយ៉ាងខ្លាំង។


































