សៀមរាបៈ រយៈពេល៣៦ឆ្នាំចុងក្រោយនេះ កម្ពុជាបានចេញដំណើរពីលេខ០ ឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់ឈានមកដល់ដំណាក់នៃការអភិវឌ្ឍលើគ្រប់វិស័យគួរអោយមោទនៈភាព។ ទន្ទឹមនឹងនោះដែរ នៅឆ្នាំ២០១៥នេះ ស្រុកជីក្រែងបានប្រារព្វអបអរខួបអនុស្សាវរីយទី៣៦ នៃ
ទិវាជ័យជំនះ៧មករា ក្រោមអធិបតីភាពឯកឧត្តម ង៉ែត នរិន្ទ្រ អនុប្រធានកិត្តិយសក្រុមការងារ ខេត្តចុះជួយស្រុកជីក្រែង។ ក្នុងកម្មវិធីនោះ ជាបឋមលោក ប៉ោក សិរីរតន៍មុនី សមាជិកគណៈកម្មការបក្សខេត្តនិងជាប្រធានគណៈកម្មការបក្សស្រុកអានសន្តរកថាស្វាគមន៍ អញ្ជើញឯកឧត្តម សត ណាឌី ប្រធានក្រុមការងារខេត្តចុះជួយស្រុកអានសន្តរកថា សម្តេចអគ្គហាធម្មពោធិសាល ជា ស៊ីម ព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងក្នុងពិធីមីទ្ទិញ រំលឹកខួបលើកទី៣៦ នៃទិវាជ័យជំនះ៧មករា មានខ្លឹមសារដូចតទៅ ៖ ទឹកដីត្រូវបានសង្គ្រោះ ចេញផុតពីភាពវិនាស
ហិនហោចខ្លោចផ្សា ការបែកបាក់ និងសង្គ្រាមមកកាន់សន្តិភាព ស្ថេរភាព និងបង្រួបបង្រួមជាតិ សិទ្ធិសេរីភាព របស់ប្រជាជន ត្រូវបានគោរព និងលើកស្ទួយ លទ្ធិប្រជាធិបតីយ និង
និតិរដ្ឋ ត្រូវបានពង្រីកឥតឈប់ឈរ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ហើយកំពុងតែចាក់រឹសយ៉ាងជ្រៅក្នុងសង្គម។ មាតុភូមិកម្ពុជាបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង គឺជាសង្គមមួយដែលមានការរីកចម្រើនប្រកបដោយកម្លាំងរស់យ៉ាងខ្លាំងក្លា ប្រជាជនគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋានកំពុងរួមរស់ដោយសុខដុមរមនា ដោយគ្មានការរើសអំពីអតីតកាល និន្នាការនយោបាយ ដើមកំណើតជាតិ ជំនឿ សាសនា ឬឋានៈក្នុងសង្គមឡើយ។ មនុញ្ញផលដ៏វិសេសវិសាលនេះ គឺពិតជាការកើតចេញពីការតស៊ូធ្វើពលិកម្មយ៉ាងធំធេងរស់កងទ័ពនិង
ប្រជាជនយើង តាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណៈ ប្រជាជនកម្ពុជាតាំងពីពេលដែលត្រូវបាន រំដោះចេញផុតពីការប្រល័យពូជសាសន៍ នាថ្ងៃទី៧មករា ឆ្នាំ១៧៧៩មក។ ទោះបីជាមានសមិទ្ធផលដ៏ធំធេងយ៉ាងណា ក៏ដោយនៅតែមានជនអគតិមួយចំនួនគិតថាថ្ងៃ៧មករា គឺជាថ្ងៃដែលធ្វើអោយជាតិរលត់។ បន្តមកទៀតអ្នកស្រី នួន ចំប៉ាមុនី តំណាងអោយសមាជិកសមាធិកានៃអង្គមីទ្ទិញចំនួន ១៤៤៤នាក់ ស្រីចំនួន៦៣៦នាក់ អានចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្ត ជាមួយគ្នានេះយើងសូមលំអោនកាយគោរពដោយក្តីដឹងគុណបំផុតចំពោះវីរៈយុទ្ធជន យុទ្ធនារី ក្រោមការដឹកនាំ របស់គណៈបក្សប្រជាជនកម្ពុជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរដ្ឋាភិបាលនៃ អតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា ព្រមទាំងកងទ័ពស្ម័គ្រវៀតណាមដែលបានបូជាអស់កម្លាំង
កាយចិត្តរហូតបានធ្វើពលិកម្មនូវអាយុជីវិតរបស់ខ្លួន ដើម្បីករំដោះកម្ពុជាពីរបបប្រល័យ ពូជសាសន៍ និងការប៉ុនប៉ង ត្រលប់មកវិញនៃរបបឃោឃៅខ្មៅងងិតនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ង៉ែត នរិន្ទ្រ បាននិយាយអំពី ភាពល្វីងជូចត់របស់ឯកឧត្តម និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋ ក្រោមការគ្រប់គ្រង របស់របបប្រល័យពូជសាសន៍ និងគ្រោះមហន្តរាយដ៏ឈឺចាប់ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ០៦ ខែមករា ឆ្នាំ១៩៧៩ ដែលបានបំផ្លាញប្រជាជាតិយើង ស្ទើរតែរលាយសូន្យ។ ព្រមជាមួយគ្នានោះដែរ លោកតា ហែម សុធន តំណាងអោយនិវត្តជនបានសម្តែងអំពីផលវិបាកនៃរបបខ្មៅងងិតចង់អោយធនធានមនុស្សនិងសេដ្ឋកិច្ចជាតិស្ថិតនៅក្នុងកម្រិតក្រោមសូន្យ។ ក្រោយកម្មវិធីបានបញ្ចប់ ប៉ុន្តែបន្តអនុញ្ញាតិអោយ ឯកឧត្តម កៅ សោភ័ណ អនុប្រធានកិត្តយស ក្រុមការងារខេត្តចុះជួយស្រុកជីក្រែងសំណេសសំណាលជាមួយនឹងនិវត្តជនដែលមានចំនួនសរុប ៩១នាក់។ ក្នុងនោះដែរនិវត្តជនស៊ីវិលចំនួន៧៦នាក់ ស្រី០៩នាក់ និងនិវត្តជនរដ្ឋាភិបាល ចំនួន១៥នាក់ បានទទួលអំណោយក្នុងម្នាក់មីដប់កញ្ចប់ ទឹកដោះគោ២កំប៉ុង និងសារ៉ុង១។
ស្រុកជីក្រែង (ដោយ រៀម រិទ្ធី និង អ៊ុក ផ្លុង)


































