ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស៊ុយសូគីឡេតមួយគ្រឿងបញ្ចាស់ផ្លូវយ៉ាងលឿន ក្នុងស្ថានភាពស្រវឹងខណៈពេលកំពុងបត់ឆ្លងផ្លូវក៏ជ្រុលទៅបុកនារីម្នាក់ជិះម៉ូតូម៉ាកធូដេមួយគ្រឿង ដែលទើបនិងចេញពីធ្វើការ នៅណាហ្គារវ័ល យ៉ាងពេញទំហឹងបណ្ដាលនារីម្នាក់រងរបួសស្រាល
គ្រិចជើងខាងស្ដាំ និងធ្វើឲ្យម៉ូតូទាំង២គ្រឿងរងការខូចខាចផ្នែកខាងមុខយ៉ាងដំណំ ភ្លាមនោះបុរសម្ចាស់ម៉ូតូស៊ុយសូគីឡេតក៏លើកម៉ូតូរត់គិចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន យកមកធ្វើការដោះស្រាយនៅកន្លែងកើតហេតុវិញ។
ហេតុការណ៏នេះកើតឡើងកាលបិវេលាម៉ោង ១០និង៤០នាទីយប់ ត្រង់ចំណុចមុខហាងលក់គ្រឿង បន្លាក់រថយន្ដ យីហោ ប៉ាស៊ីវ្វិច ស្ថិតក្នុងសង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុខពេលកើរហេតុគេឃើញបុរសម្នាក់ជិះម៉ូតូស៊ុយសូគីឡេតមួយគ្រឿង ពណ៌. លាយ ផ្កាឈូប ពាក់ស្លាកលេខ ភ្នំពេញ1CL-0463 ធ្វើដំណើរបញ្ចាស់ផ្លូវម៉ៅសេងទុង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន
ក្នុងស្ថានភាពស្រវឹងខណៈពេលមកដល់ចំណុចកើតហេតុកំពុងបត់ឆ្លងផ្លូវក៏ជ្រុលទៅបុកនារីម្នាក់ជិះម៉ូតូម៉ាកធូដេមួយគ្រឿង គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង ដែលទើបនិងចេញពីធ្វើការ នៅណាហ្គារវ័ល យ៉ាងពេញទំហឹងបណ្ដាលនារីម្នាក់រងរបួសស្រាល គ្រិចជើងខាងស្ដាំ ដោយភ័យខ្លាំងពេកនិយាយមិនចេញ បានត្រឹមអង្គុយយំ ត្រូវប្រជាពលរដ្ឋដែលចុះមកមើលហេតុការណ៏នេះជួយទូរស័ព្ទហៅគ្រួសាររបស់គាត់មកកន្លែងកើតហេតុ រួចដឹងយកគាត់ទៅព្យាបាលរបួសនៅមន្ទីរដោយខ្លូនឯង និងធ្វើឲ្យម៉ូតូទាំង២គ្រឿងរងការខូចខាចផ្នែកខាងមុខយ៉ាងដំណំ ភ្លាមនោះបុរសម្ចាស់ម៉ូតូស៊ុយសូគីឡេតក៏លើកម៉ូតូរត់គិចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចតាម ធ្វើការឃាត់ខ្លួនបាន យកមកធ្វើការដោះស្រាយនៅកន្លែងកើតហេតុវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋនបានចុះមកដល់ចំណុចកើតហេតុយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅប៉ុស្ដិ៏នគរបាលសង្កាត់ផ្សារដើមគរ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕



































