លោក​ទា​គឺ​ម​សុទ្ធ​កំពុង​អង្គុយ​កើប​លុយ​ពី​ក្រុម​ឈ្មួញ​ឈើ​នៅ​ខេត្តសៀមរាប​

0

សៀមរាប​៖ ទា​គឹម​សុទ្ធ អតីត​មេ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ត្រូវបាន​លាតត្រដាង​ជា​សារ​ធា​ណះ នៅពេលដែល​លោក​បាន​ឡើងកាន់​មុខតំណែង​ជា​មេ​ខណ្ឌ​ជំនួស​លោក​ឈាង​តុលា​ដែល​រាជរដ្ឋាភិបាល​ដកហូត​មុខតំណែង​កាលពី​កន្លងទៅ ដោយសា​តែ​មេ​ខណ្ឌ​មិនបាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ដែល​កើតមាន​ក្រោម​ក្លៀក​របស់ខ្លួន​ដែល​ធ្វើ​ឲ្យ​បទល្មើស​ព្រៃឈើ បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ​ទៅៗ​។ P1030231
ក្រោយពីរ​រដ្ឋាភិបាល​ស​ម្រេច​ដក​លោក​ឈាង​តុលា ហើយ​ដំឡើង​ឲ្យ​លោក​ទា​គឹម​សុទ្ធ​ឡើង​ជំនួស​នោះ​គឺ​រដ្ឋាភិបាល​សង្ឃឹមថា​លោក​ទា​គឹម​សុទ្ធ នឹង​បន្តការងារ​អនុវត្ត​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​បាន​ជោកជ័យ​តាម​យុត្តិសាស្ត្រ របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទប់​ស្ដា​ត់​ឡើងវិញ​នូវ​ធនធានធម្មជាតិ​ឲ្យ​បាន​គង់​វង់​យូ​អង្វែង​ទៅ​ថ្ងៃ​អនាគត​។​P1030266
ប៉ុន្តែ​រាល់​ការសង្ឃឹម​របស់​រដ្ឋាភិបាល​ក្នុងការ​បង្កើន​នូវ​ព្រៃឈើ​ឡើងវិញ​តាមរយះ​ផ្លាស់ប្ដូរ​មេៗ​ខណ្ឌ​មួយចំនួន​នោះ មិនបាន​ជោកជ័យ​ដូច​ក្តីសង្ឃឹម​នោះឡើយ​ផ្ទុយទៅវិញ​បទល្មើស​ព្រៃឈើ​បាន​កំពុង​បន្តសកម្មភាព​យ៉ាងសកម្ម ច្រើនឡើងៗ​ថ្វើ​ដង ជាពិសេស​តំបន់​គ្រប់គ្រង​ព្រៃឈើ​ខេត្តសៀមរាប​ដែលមាន​លោក​ទា​គឹម​សុទ្ធ ជា​អ្នកមើលការខុសត្រូវ​នោះ​គឺ​បទល្មើស​នៃ​ការដឹកជញ្ជូន​ឈើ​កើតមាន​យ៉ាង​អនាធិបតេយ្យ​ថ្វេ​ដង​។ P1030267
ប្រភព​ព័​ត៏​មាន​ពីរ​ប្រជាពលរដ្ឋ​ដែល​ឃើញ​សកម្មភាព​បទល្មើស​ព្រៃឈើ​ដោយ​ខុសច្បាប់​បានកើត​ឡើង​យ៉ាង​ព្រោងព្រាត​នោះ​គឺ​កើតឡើង​នៅ តំបន់​ខ្វាវ ស្រុក​ស្វាយ​លើ តំបន់​ស្រែ​ណូយ នឹង​ស្រុក​ស្រីស្នំ មិនមាន​ការបង្ក្រាប​នោះ​ឡើ យ​ដោយ​ក្រុម​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ ទាំង​នោះបាន​បង់ថ្លៃ​សេវា​ប្រចាំខែ​ឲ្យ​មន្ត្រី​មេព្រៃ នៅ​មូលដ្ឋាន​អស់ហើយ មន្ត្រី​ទាំងនោះ​បាន​យក​សេវា​ទាំងនោះ​ដែល​បានមកពីរ​ការមិន​ប​ង្ក្រា​ប​បទល្មើស ទៅ​ឲ្យ​ទា​គឹម​សុទ្ធ បន្ត​ដើម្បី​កុំ​ឲ្យ​មេ​ខណ្ឌ​រូបនេះ​ធ្វើ​ពា​ក្សដ​កប​ញ្ឍ​ជើង ហើយ​ករណីខ្លះ បើ​មន្ត្រី​មេព្រៃ​ណា​មិន​ស្ដាប់​ឬ​អនុវត្តតាម​រូបលោក​ក្នុងកា​ប្រមូល​សេវា​ពីបទ​ល្មើស​នោះទេ នាយ​ខណ្ឌ​នឹង​ចាត់តាំង​បង្វែ​មន្ត្រី​នោះ ឲ្យ​ទៅ​អង្គុយ​អាន​កាសែត​នៅ​កន្លែង​ខណ្ឌ​។​P1030276
ប្រភព​បន្តបាន​និយាយថា សមត្ថកិច្ច​ជំនាញ​មន្ត្រី​មេព្រៃ​របស់ លោក​ទាម​គឹម​សុទ្ធ​បាន​ឃុ​ប​ខិត​គ្នារ​យកលុយ​ពី​ក្រុម​បទល្មើស​ព្រៃឈើ យ៉ាង​ពេញបន្ទុក​ជា​ថ្នូ​ទៅ​នឹងមិន​ធ្វើការ​បង្ក្រាប ធ្វើ​ឲ្យ​ព្រៃឈើ​ទទួលរង​នូវ​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត ករណីនេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល មេត្តាជួយ​ពិនិត្យ​នូវ​ការដឹកនាំ​មើល​ការខុសត្រូវ​របស់ លោក​ទា​គឹម​សុទ្ធ​ឡើងវិញ បើ​មិន​ដូច្នេះ​ទេ​បទ​ព្រៃឈើ​នៅ​ខេត្តសៀមរាប មិនអាច​កាត់បន្ថយ​បានឡើយ​បើសិនជា​នៅតែមាន​មន្ត្រី​មេព្រៃ​បន្ត ឃុបឃិត​ជាមួយ​បទល្មើស​នោះ​។ P1030234
ប្រភព​បន្ថែមថា ការដឹកជញ្ជូន​ឈើ​ដោយ​ល្មើសច្បាប់​នេះ​ទៅបាន ក៍​អាស្រ័យ​ដោយ​ពួកគាត់​ជា​អ្នករកស៊ី​បាន​បង់​សេវា​ជាប្រចាំ​ខែ​ឲ្យ​មន្ត្រី​មេព្រៃ ដោយ​មេព្រៃ​ទាំងនោះ​តម្រូវ​ឲ្យ​បង់​ជា​ថ្នូ​មិន​បង្ក្រាប​ឬ​បង្វែ​ការបង្ក្រាប តាម​គោ​ដៅ​របស់ខ្លួន បើសិនជា​មេ​បញ្ជា​ឲ្យ​ចុះបង្ក្រាប​។
មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខណ្ឌ​មួយរូប​និយាយថា​បទល្មើស​ព្រៃឈើ​នៅ​ខេត្តសៀមរាប​ពិតជា​មាន​យ៉ាងពិត​ប្រាក​ដ្ឋ​មែន ហើយ​លោក​ទា​គឹម​សុទ្ធ គាត់​មិន​បញ្ជ​អោយធ្វើ​ការបង្ក្រាប​នោះទេ​ពោលគឺ​លោក​មេ​ខណ្ឌ​បាន​តម្រូវ​ឲ្យ​មន្ត្រី នៅតាម​សង្កាត់​នឹង​ផ្នែក​ប្រមូល​លុយ​ពី​ក្រុម​រកស៊ី យក​អភិវឌ្ឍ​នូវ​មុខតំណែង​នឹង​រក្សា​ទប់​មុខតំណែង​ឲ្យ​បានយូ​។​P1030139
លោក​ទា​គឹម​សុទ្ធ មិនអាច​ធ្វើការ​ទំនាក់ទំនង​បកស្រាយ​បំភ្លឺ​បានទេ​ជុំវិញ​ព័​ត៏​មាន​ចោទប្រកាន់​នេះ​ដោយ​ទូរស័ព្ទ​នៅក្រៅ​តំបន់​សាវា​៕ ដោយ ខេង ឧ​ត្ត​ម​