ម៉ូតូឌ្រី​ម​សង់សេ​១២៥​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​រ៉​ម៉ក​កង់​បី​មួយគ្រឿង​បណ្ដាល​អោយ​បុរស​ម្នាក់រង់​របួសធ្ងន់​

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​រង់រ​បួស​ធ្ងន់​ខណៈ​ដែល​រូបគាត់​បាន​ជិះ​ម៉ូតូឌ្រី​ម​សង់សេ​១២៥​មួយគ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន ព្យាយាម​បើក​វ៉ា​រថយន្ដ​មួយ​គ្រឿង តែ​វ៉ា​មិន​ផុត ក៍​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ ម៉ូតូ​រី​ម៉ក​កង់​បី មួយគ្រឿង យ៉ាង​ពេញ​មួយ​ទំហឹង ។​

​ហេតុ​ការណ៏​នេះ កើត​ឡើង​វេលា​ម៉ោង ០៩​និង ២០​នាទី យប់​ថ្ងៃ​ទី ១៧​មីនា ២០១៤ នៅ​នៅ​ចំណុច​មុខ​ទីស្ដីការ​គណៈរដ្ធមន្ដ្រី ស្ថិតនៅ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​
​យោង​ទៅ​តាម​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ បុរស​ម្នាក់​ជិះ​ម៉ូតូ ឌ្រី​ម​សង់សេ​១២៥ មួយគ្រឿង ពណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AF .1085 បាន​ធ្វើដំណើរ​តាម​បណ្ដោយ​មហា​វី​ថី សហព័ន្ធ​រុស្សី  ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ជិះ​យាង​លឿន ខណៈ​ដែល​ទៅដល់​កន្លែងកើតហេតុ បាន​ព្យាយាម​បើក​វ៉ា​រថយន្ដ​មួយគ្រឿង តែ​វ៉ា​មិន​ផុត ក៍​ជ្រុល​ចង្កូត​ទៅបុក ជាមួយ​ម៉ូតូ រី​ម៉ក​កង់​បី មួយគ្រឿង ពណ៏​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AM .1163 ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​មហា​វី​ថី សហព័ន្ធ​រុស្សី  ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុងទិសដៅ​បញ្ចា​ស​គ្នា យ៉ាង​ពេញ​មួយ​ទំហឹង បណ្ដាល​អោយ​បុរស​ជិះ​ម៉ូតូឌ្រី​សង់សេ​១២៥​ខាងលើរ​ង់​របួសធ្ងន់ ចំណែក​ម៉ូតូឌ្រី​ម​សង់សេ​១២៥​ខាងលើ​រង់ការ​ខូចខា​តមួយ​កំណាត់​មុខ​ស្ទីរ​ទាំងស្រុង ចំណែក​ម្ចាស់​ម៉ូតូ​រី​ម៉ក​កង់​បី​មិនរ​ង់​របួស​ទេ ។​
 
​ក្រោយពេល​កើតហេតុ ជនរង់គ្រោះ​ត្រូវ​រថយន្ត​សាមុយរ​បស់​គ្លី​នី​ក​ឯកជន​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់  ចំណែក​ម៉ូតូ​និង​ម៉ូតូ​រី​ម៉ក​កង់​បី​ខាងលើ ត្រូវបាន​ប៉ូលីស​ចរាចរ​ធ្វើការ វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នង់ការដ្ឋាន​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​

0 1 2